- Naren
- PR
ការចូលរួមប្រកបដោយភាពកក់ក្តៅមួយនេះក៏ជាចំណែកមួយក្នុងការគាំទ្រដល់យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដើម្បីជំរុញប្រជាជនកម្ពុជាពីគ្រប់ទិសទីមកទស្សនាខេត្តសៀមរាប តាមរយៈការធ្វើដំណើរតាមផ្លូវអាកាសផងដែរ។ ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដាក់អនុវត្តការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម (CSR) ដ៏កក់ក្តៅមួយ ក្រោមប្រធានបទ “ឥឡូវនេះប្រជាជនកម្ពុជាគ្រប់រូបអាចហោះហើរបាន” ដែលផ្តោតលើការចែករំលែកភាពរីករាយក្នុងការហោះហើរទៅកាន់អ្នកដែលមិនធ្លាប់មានឱកាសក្នុងការហោះហើរពីមុនមក។ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមនុស្សគ្រប់រូបអាចធ្វើដំណើរតាមផ្លូវអាកាសបានដោយងាយស្រួលការចូលរួមចំណែកនេះបានផ្តល់ឱកាសឱ្យកុមារចំនួន៧៥នាក់មកពីមណ្ឌលថែទាំកុមារចំនួន៥ទីតាំងនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើដំណើរតាមផ្លូវអាកាសជាលើកដំបូងបង្អស់។ កុមារទាំងអស់បានធ្វើដំណើរតាមផ្លូវអាកាសទៅកាន់ខេត្តសៀមរាប ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ នៅពេលទៅដល់ខេត្តសៀមរាប ក្រុមកុមារទាំងអស់បានចាប់ផ្ដើមពេលវេលាដ៏សប្បាយរីករាយ រួមមាន ដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្ត ទទួលទានអាហារថ្ងៃត្រង់នៅវត្តព្រះព្រហ្មរ័ត្ន និង ទៅទស្សនាភាវៈចម្រុះនៅ អង្គរ វ៉ាលដ៍ឡាយហ្វ៍ និង អឹឃ្វារៀម។ បន្ទាប់ពីបញ្ចប់ពេលវេលានៃដំណើរកម្សាន្តក្នុងមួយថ្ងៃពេញនៅខេត្តសៀមរាប ដែលពោរពេញដោយការស្វែងយល់អំពីបទពិសោធន៍ថ្មីៗ
August 19, 2024 - PR
ភ្នំពេញ៖ រក្សាកេរ្តិ៍ឈ្មោះជាអ្នកឧបត្ថម្ភគុនខ្មែរដំបូងគេ និងច្រើនជាងគេនៅម្ពុជា ខ្មែរ ប៊ែវើរីជីស បន្តសហការក្នុងការឧបត្ថម្ភដល់ក្លឹប KKIF ដើម្បបង្កើតព្រឹត្តិការណ៍កាន់តែធំសម្បើម ឈានដល់ការនាំយកកីឡាករលំដាប់ពិភពលោក មកដណ្តើមខ្សែក្រវាត់ WBC លំដាប់ពិភពលោក លើសង្វៀននៃប្រទេសកម្ពុជា។ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានធ្វើសន្និសីទកាសែតប្រកាសជាផ្លូវការស្ដីពីការឧបត្ថម្ភដល់ព្រឹត្តិការណ៍ WURKZ អថ័នសីមា គុនខ្មែរ ដែលនឹងនាំយកកីឡាករលំដាប់ពិភពលោកមកប្រកួតនៅលើសង្វៀននៃប្រទេសកម្ពុជា ដើម្បីដណ្ដើមខ្សែក្រវាត់ WBC ថែមទាំងមានការប្រកួតគូអន្តរជាតិដណ្ដើមខ្សែក្រវាត់ និងមិត្តភាព ជាច្រើននៅលើសង្វៀនតែមួយនេះផងដែរ។ ព្រឹត្តិការណ៍លំដាប់សកលលោកនេះ មិនត្រឹមតែចូលរួមលើកស្ទួយវិស័យកីឡាគុនខ្មែរទេ ប៉ុន្តែជាយានមួយក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ដែលជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា។ ដូច្នេះក្នុងនាមជាក្រុមហ៊ុនដែលមានដើមកំណើតជាកូនខ្មែរ ខ្មែរ
August 19, 2024 - PR
វីសាអ៉ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ដែលតំណាងឱ្យនិមិត្តសញ្ញានៃភាពរុងរឿង ផ្តល់ជូនអតិថិជននូវការប្រើប្រាស់ឥណទានជាសាច់ប្រាក់រហូតដល់ទៅ៥០%នៃឥណទានសរុប កញ្ចប់ធានារ៉ាប់រងធ្វើដំណើរដល់ទៅ១លានដុល្លារអាមេរិក និងឯកសិទ្ធិពិសេសជាច្រើនទៀតដើម្បីទទួលបានបទពិសោធន៍លំដាប់ពិភពលោកដែលមិនអាចប្រៀបផ្ទឹមបាន។ ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល បានដាក់ឱ្យដំណើរការ វីសាអ៉ីនហ្វីនីតក្រេឌីតកាត តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនម្ចាស់កាតនូវបទពិសោធន៍កម្រិតពិភពលោក។ ពិធីដ៏អធិកអធមនេះត្រូវបានរៀបចំឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនរូបទៀត។ លោក ហាន ប៉េងក្វាង
August 18, 2024 - PR
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាអ្នកគាំទ្រវិស័យកីឡាធំជាងគេនៅកម្ពុជា និងជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឱ្យឈ្នះមេដាយមាសស៊ីហ្គេមនាពេលខាងមុខ នៅតែបន្តឆន្ទៈសហការជាមួយសហព័ន្ធកីឡាបាល់ទះ ឧបត្ថម្ភមិនដកដៃ នឹងប្រកាសរៀបចំព្រឹត្តិការណ៍បាល់ទះចំនួន ៤ កម្មវិធី ៣ ពាន ។ នៅថ្ងៃទី១៧ ខែសីហា ២០២៤នេះ ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈនៃការឧបត្ថម្ភ ស្ដីពីការរៀបចំប្រកួតកីឡាបាល់ទះកម្ពុជា SEA V LEAGUE 2024, ពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និង WURKZ SPECIAL
August 17, 2024 - PR
ភ្នំពេញ៖ ក្នុងមហិច្ឆិតាដឹកដៃគុនខ្មែរទៅកាន់ពិភពលោក ខ្មែរ ប៊ែវើរីជីស និងសហព័ន្ធកីឡាគុនខ្មែរបាននឹងកំពុងដុតដៃ ដុតជើង បណ្ដុះបណ្ដាលធនធានកីឡាករគុនខ្មែរបច្ចុប្បន្ន និងអនាគត ដើម្បីបង្ហាញឱ្យពិភពលោកបានស្គាល់ពីតម្លៃនៃគុនខ្មែរដ៏អស្ចារ្យលើឆាកអន្តរជាតិ។ ថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហការឧបត្ថមកម្មវិធីប្រកួតប្រដាល់គុនខ្មែរនិង KICK BOXING ដើម្បីពង្រឹងបច្ចេកទេសកីឡាករ កីឡាការនីជម្រើសជាតិដើម្បីចូលរួមប្រកួតនៅក្រៅប្រទេស និងបណ្តុះបណ្តាលកីឡាករថ្នាលក្នុងទិសដៅឆ្ពោះទៅកាន់កីឡាយុវជនអាស៊ី និងស៊ីហ្គេម នាពេលខាងមុខ ព្រមទាំងឧបត្ថម្ភទាំងស្រុងដល់កីឡាករគុនខ្មែរទៅប្រកួតលើសង្វៀនអន្តរជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ ស្ថិតនៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក្នុងនាមជាអ្នកគាំទ្រវិស័យកីឡាធំជាងគេនៅកម្ពុជា បាននឹងកំពុងចំណាយរាប់លានដុល្លារ ក្នុងន័យលើកស្ទួយគុនខ្មែរ និងបន្តបណ្ដុះបណ្ដាលធនធានកីឡាករសម្រាប់ការប្រកួតទាំងបច្ចុប្បន្ន និងការប្រកួតលើព្រឹត្តិកាណ៍អន្តរជាតិនាពេលអនាគត និងបង្កើតសង្វៀនគុនខ្មែរច្រើនជាងគេ
August 17, 2024 - PR
ភ្នំពេញ៖ បេសកកម្មលើកកម្ពស់ភាពល្បីល្បាញនៃមរតកគុនខ្មែរ ទាំងបណ្ដុះសមត្ថភាព និងបង្កើនចំនួនកីឡាករបន្តវេនឱ្យកាន់តែច្រើន តាមរយៈការបន្តចូលរួមឧបត្ថម្ភច្រើនជាងគេ និងដំបូងគេ ពីសំណាក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង បាននឹងកំពុងក្លាយជាចលនាគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រកីឡាគុនខ្មែរ កីឡាករ គ្រូបង្វឹក សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រព័ន្ធផ្សព្វផ្សាយជាដៃគូ និងមហាជនគ្រប់ស្រទាប់វណ្ណៈ។ ការប្រកាសជាសារណៈពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង ក្នុងការជួយលើកគុណតម្លៃទង់ជាតិកម្ពុជា និងក្បាច់គុនប្រដាល់ខ្មែរ ឱ្យលេចមុខមាត់កាន់តែត្រដែតនៅតាមសង្វៀនជាតិ និងនៅជុំវិញពិភពលោក ពិតជាបានបង្ហាញពីបេះដូងស្រឡាញ់ គាំទ្រ និងជាពិសេសបានចំណាយឧបត្ថម្ភខ្ទង់លានដុល្លារលើការចូលរួមរៀបចំយ៉ាងសស្រាក់សស្រាំគ្មានលស់ថ្ងៃ! ពីសង្វៀនប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER
August 15, 2024 - PR
ភ្នំពេញ ថ្ងៃទី 12 ខែសីហា ឆ្នាំ 2024 – Stellantis បានប្រកាសថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល សម្រាប់រថយន្តម៉ាក Jeep® និង RAM នៅកម្ពុជា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។ Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងអំឡុងពេលជាង ៨០ឆ្នាំកន្លងមកនេះ ដែលបង្ហាញថារថយន្ត Jeep គឺជារថយន្តប្រភេទ SUV ដែលមានសមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើដំណើរដែលល្អឥតខ្ចោះ។
August 12, 2024 - PR
លោក លីម ស៊ុយហួរ អគ្គនាយក ក្រុមហ៊ុន កុងហ្វូឡុង ប្រចាំមីយ៉ាន់ម៉ា ដែលជាកូនខ្មែររបស់យើង ក្រោយពីបានជ្រាបថា ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរយៈនេះរាងថមថយភ្ញៀវទេសចរព្រោះតែជារដូវកាលlow sean ដូច្នេះហើយធ្វើឱ្យលោកអគ្គនាយក ក្រុមហ៊ុន កុងហ្វូឡុង ប្រចាំមីយ៉ាន់ម៉ារូបនេះ បានកៀរគរអថិតិជនមួយយន្តហោះ មកលេងខេត្តសៀមរាប ហើយមកទស្សនាប្រាសាទអង្គរវត្តតែម្តង។ ជាមួយគ្នានោះដែរ ក្រៅពីកៀរគរអតិថិជនមកទស្សនាអង្គរវត្ត លោកក៏បាននាំអតិថិជន១០០នាក់ មកស្លៀកពាក់សំលៀកបំពាក់ប្រពៃណីខ្មែរ ដើរលេងនៅក្នុងប្រាសាទអង្គរ ដែលនេះហើយជាទង្វើនិងជាសកម្មភាពមួយផ្នែកដែលវិស័យឯកជនបានចូលរួមដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងន័យផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយ។ យីហោ Konfulon ដែលជាម៉ាកពេញនិយមលេខ១ នៅក្នុងការផ្គត់ផ្គង់បរិក្ខាទូស័ព្ទ ហើយមិនត្រឹមល្បីល្បាញក្នុងប្រទេសកម្ពុជានោះទេ កំពុងតែឆក់យកទីផ្សារក្នុងប្រទេសមីយ៉ាន់ម៉ា និងកំពុងដំណើរការក្នុងប្រទេសថៃ។ ថ្មីៗនេះដែរ ក្រុមហ៊ុនបានរៀបចំចុះហត្តលេខា
August 11, 2024 - PR
ខែសីហា ឆ្នាំ ២០២៤ – ក្រុមហ៊ុនតាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (Tan Chong Motor (Cambodia) Pty. Ltd. (ហៅថា “ធីស៊ីអេមស៊ី (TCMC)”) ជាក្រុមហ៊ុនលក់ និង ចែកចាយផ្ដាច់មុខរថយន្តនីសាន់ នៅព្រះរាជាណាចក្រកម្ពុជា និងជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃ ក្រុមហ៊ុនតាន់ចុងម៉ូធ័រហូលឌីងប៊័រហាដ (ប្រទេសម៉ាឡេស៊ី) មានមោទនភាពក្រៃលែងនាំមកជូន កម្មវិធីសម្ពោធរថយន្ត នីសាន់ណាវ៉ារ៉ាស៊េរីថ្មី ប្រណិតកម្រិតកំពូល សម្រាប់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ លោក Loh Ling Howe
August 9, 2024 - PR
ភ្នំពេញ៖ គិតគូពីសុខភាពនៃការពិសាទឹកប្រចាំថ្ងៃ លើកកម្ពស់ផលិតផលទឹកពិសាស្តង់ដារ ផលិតដោយក្រុមហ៊ុនខ្មែរ រួមចំណែកការពារបរិស្ថានរយៈពេលវែង ទឹកពិសាកម្ពុជា ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក! តើហេតុអ្វី បានជាទឹកពិសាកម្ពុជា រូបរាងថ្មី ស័ក្តិសមជាដៃគូបំពេញជាតិទឹកដ៏ល្អ និងជាចំណែកនៃការកាត់បន្ថយផលប៉ះពាល់បរិស្ថាន? ក្រោយសម្ពោធលក់លើទីផ្សារជាផ្លូវការ កាលពីចុងខែ មេសា ឆ្នាំ២០២៤ មក វត្តមានរបស់ ទឹកពិសាកម្ពុជា ដែលផលិត ដោយប្រើបច្ចេកវិទ្យាទំនើប ចុងក្រោយពីប្រទេសអាល្លឺម៉ង់ SMART TRIPLE FILTER កំពុងក្លាយជាទីពេញនិយមសម្រាប់ អតិថិជនដែលគិតគូដល់សុខភាពពីការបំពេញជាតិទឹកក្នុងខ្លួនជារៀងរាល់ថ្ងៃ។ នេះក៏ដោយសារតែ ទឹកពិសាកម្ពុជា ជាទឹកពិសាដែលមានកម្រិត pH
August 8, 2024









