លោកអគ្គនាយក konfulon ប្រចាំមីយ៉ាន់ម៉ា ដែលជាកូនខ្មែរ បានកៀរគរអថិតិជន មួយយន្តហោះ មកលេងប្រាសាទអង្គរ
- BY
- Naren
- August 11, 2024
លោក លីម ស៊ុយហួរ អគ្គនាយក ក្រុមហ៊ុន កុងហ្វូឡុង ប្រចាំមីយ៉ាន់ម៉ា ដែលជាកូនខ្មែររបស់យើង ក្រោយពីបានជ្រាបថា ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរយៈនេះរាងថមថយភ្ញៀវទេសចរព្រោះតែជារដូវកាលlow sean ដូច្នេះហើយធ្វើឱ្យលោកអគ្គនាយក ក្រុមហ៊ុន កុងហ្វូឡុង ប្រចាំមីយ៉ាន់ម៉ារូបនេះ បានកៀរគរអថិតិជនមួយយន្តហោះ មកលេងខេត្តសៀមរាប ហើយមកទស្សនាប្រាសាទអង្គរវត្តតែម្តង។

ជាមួយគ្នានោះដែរ ក្រៅពីកៀរគរអតិថិជនមកទស្សនាអង្គរវត្ត លោកក៏បាននាំអតិថិជន១០០នាក់ មកស្លៀកពាក់សំលៀកបំពាក់ប្រពៃណីខ្មែរ ដើរលេងនៅក្នុងប្រាសាទអង្គរ ដែលនេះហើយជាទង្វើនិងជាសកម្មភាពមួយផ្នែកដែលវិស័យឯកជនបានចូលរួមដើម្បីលើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងន័យផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយ។
យីហោ Konfulon ដែលជាម៉ាកពេញនិយមលេខ១ នៅក្នុងការផ្គត់ផ្គង់បរិក្ខាទូស័ព្ទ ហើយមិនត្រឹមល្បីល្បាញក្នុងប្រទេសកម្ពុជានោះទេ កំពុងតែឆក់យកទីផ្សារក្នុងប្រទេសមីយ៉ាន់ម៉ា និងកំពុងដំណើរការក្នុងប្រទេសថៃ។

ថ្មីៗនេះដែរ ក្រុមហ៊ុនបានរៀបចំចុះហត្តលេខា ចុះអនុសារណៈយោគយល់ (MOU) ស្ដីពីផ្ដល់សេវាកម្មទ្វេដង និងទូលំទូលាយដល់អ្នកប្រើប្រាស់ មានន័យថា អថិតិជនដែលបានជាវ ម៉ាក konfulon ឬ Joko ក្នុងប្រទេស មួយណាក៏បាន នឹងទទួលបានការថែទាំ ជួសជុល ដោយគ្មានពាក្យថាអ្នកទិញនៅប្រទេសណា ត្រូវយកទៅជួសជុលនៅប្រទេសនោះ៕














- Share This Post:






