- Naren
- PR
ភ្នំពេញ៖ យោងតាមសារាចរណែនាំ ស្ដីពីការអបអរសាទរការបើកការដ្ឋានសាងសងព្រែកជីក ហ្វូណនតេជ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួង ស្ថាប័ន គ្រឹះសា្ថនសាធារណៈនិងឯកជន ត្រៀមលក្ខណៈចូលរួមអបអរសាទរការបើកការដ្ឋានសាងសងព្រែកជីក ហ្វូណនតេជោ ឱ្យអធិកអធមបំផុត តាមរយៈការគោះគង និងទូងស្គរព្រមៗគ្នានៅវេលាម៉ោង ៩និង ០៩នាទីព្រឹក ស្របពេលដែលសម្តេច នឹងចុចប៊ូតុង សម្ពោធបើកការដ្ឋាន ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយ។ ឆ្លើយតបទៅកាន់សារាចរណែនាំមួយនេះ ក្នុងនាមជាគ្រឹះសា្ថនឯកជនដែលជារបស់កូនខ្មែរ១០០% ក្រុមហ៊ុន ជីប ម៉ុង បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ។ កាលពីថ្ងៃទី ០៥ ខែសីហា
August 5, 2024 - PR
ភ្នំពេញ៖ ក្រោយពីប្រកាសឱ្យទស្សនិកជនដែលតែងតែគាំទ្រផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ចូលរួមលេងហ្គេមទស្សន៍ទាយរកម្ចាស់ជ័យលាភីពីព្រឹត្តិការណ៍បាល់ទាត់ ពានរង្វាន់ Soccer League កន្លងមក ពេលនេះអ្នកឈ្នះចំនួន ៣រូប បានរកឃើញហើយ រួមបន្ថែមទាំងអ្នកឈ្នះ ២រូប ពីការចាប់សន្លឹកឆ្នោតផ្សងសំណាងកាលពីថ្ងៃបើកព្រឹត្តិការណ៍ សរុបទាំងអស់ ៥រូប ត្រូវបានអញ្ជើញមកទទួលរង្វាន់ម៉ូតូរបស់ខ្លួនដល់ រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយផ្ទាល់តែម្ដង។ តាមរយៈព្រឹត្តិការណ៍កីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ក្រោមមូលបទ «បេះដូងអ្នកកីឡា ដើម្បីកុមារកម្ពុជា» នៃ ពានរង្វាន់ Soccer League លើកទី៧ ដែលមានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភធំមួយរូប។
August 2, 2024 - PR
• កិច្ចគណៈប្រតិភូដែលដឹកនាំដោយលោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងបានធ្វើទស្សនកិច្ចនៅទីក្រុងភ្នំពេញដែលជាផ្នែកនៃបេសកកម្មអាស៊ានដ៏ទូលំទូលាយ។ • ជាមួយនឹងភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យជំនាន់ចាស់ និងវិស័យជំនាន់ថ្មី ហុងកុងមានគោលបំណងគាំទ្រដល់កំណើនដ៏រឹងមាំរបស់កម្ពុជា និងការខិតខំប្រឹងប្រែងដើម្បីធ្វើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ អភិវឌ្ឍវិស័យឯកជន និងលើកកម្ពស់ចីរភាព។ • ការិយាល័យទីប្រឹក្សា HKTDC ថ្មីនៅភ្នំពេញ នឹងជំរុញឱ្យមានកិច្ចសហការបន្ថែមទៀតរវាងកម្ពុជា និងហុងកុង។ ភ្នំពេញ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ – គណៈប្រតិភូដឹកនាំដោយ លោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅថ្ងៃទី ៣០-៣១
July 31, 2024 - PR
ភ្នំពេញ ថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ 2024 ដឹកនាំដោយលោកស្រី Waraporn Osathapan (លោកស្រី វៈរ៉ាផន អូសាក់ថាផាន់) អគ្គនាយករងជាន់ខ្ពស់ ក្រុមហ៊ុនស្យាមគូបូតា និង លោក Doan Chinh (លោក ស៊ន ជីញ) អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MoU)លើកិច្ចសហការដើម្បីផ្តល់សេវាកម្មជូនប្រជាកសិករកម្ពុជាឲ្យបានកាន់តែប្រសើរឡើង ។ ការសហការគ្នានេះមានគោលបំណងជាយុទ្ធសាស្រ្តដើម្បីជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមកលើផ្នែកទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ ដោយផ្តោតសំខាន់គឺលើការអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃគូបូតាដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជនគូបូតា។ Viettel Group ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជាជាមួយនឹងបណ្តាញសេវាទូរសព្ទដៃមិត្តហ្វូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះ។ យោងតាមទិន្នន័យរបស់យើង កសិករជាច្រើនកំពុងតែប្រើប្រាស់ទូរស័ព្ទដៃក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ
July 31, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការពារជាតិ នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានជូនដំណឹងដល់សាធារណៈជនជ្រាបថា ព្រឹកនេះវេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តាមក្រសួងបានបញ្ជាក់ថា ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ។ ក្រសួងការពារជាតិ សូមអរគុណ និងកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងអាកាស
July 30, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា បានបាត់បង់ជីវិត ដោយក្រុមយោធារុករកឃើញសពនៅចំងាយប្រមាណ ២១០ម៉ែត្រ ពីចំណុចឧទ្ធម្ភាគចក្រធ្លាក់។ យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា កម្លាំងរុករកបានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ទៀត នៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ៕
July 30, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានកងកម្លាំងរកឃើញហើយ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ បើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែអាកាសយានិក មិនទាន់ដឹងនៅឡើយ រង់ចាំកម្លាំងចូលទៅដល់ជាក់ស្តែងសិន។
July 29, 2024 - បច្ចេកវិទ្យា
ថ្ងៃទី27 ខែកក្កដា ឆ្នាំ2024 កាលពីយប់មិញនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសដាក់សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មីបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើបៗជាច្រើនគួរឲ្យចាប់អារម្មណ៍ និងជាស្មាតហ្វូន AI ដំបូងបំផុតដែលមានតម្លៃសមរម្យជាងគេក្នុងទីផ្សារ នោះគឺ OPPO Reno12 Series 5G តែមួយគត់។ ចំពោះមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency ក្រោមការយោងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ថ្នាក់ដឹកនាំក្រុមហ៊ុន OPPO គ្រប់ជាន់ថ្នាក់ ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុន OPPO និងតារាល្បីៗជាច្រើនរូប រួមទាំងម្ចាស់ហាងដែលជាដៃគូសហការ និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។ OPPO
July 28, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឧបទ្ទេវហេតុគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំដើមឈើមួយដើម សង្កត់រូបចម្លាក់មួយចំនួន និងប្រជាពលរដ្ឋឆ្លងកាត់នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា នាវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងលាយឡំនឹងខ្យល់ កន្ត្រាក់ បណ្តាលឱ្យដើមឈើមួយដើមនៅទន្លេអុំ បានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និង សង្កត់លើរ៉ឺម៉កម៉ូតូបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាជនខ្មែរចំនួន០៤នាក់ បណ្តាលឱ្យស្លាប់មនុស្ស ចំនួន០១នាក់ ភេទប្រុស ដែលជាអ្នកបើកបរ និងរបួសចំនួន០៣នាក់ (ស្រាល០២ ធ្ងន់០១នាក់)។ បច្ចុប្បន្នជនរងគ្រោះបានជួយសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយពីឧបទ្ទវហេតុគ្រោះធម្មជាតិនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
July 24, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែកក្កដា ខណៈពេលសម័យប្រឡងបាក់ឌុបនៅសល់ប្រមាណពីរខែឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាបានចែករំលែកបទពិសោធន៍ថា ដើម្បីប្រឡងបាក់ឌុបជាប់ទទួលបាននិទ្ទេសល្អ សិស្សានុសិស្សត្រូវ ទី១. ចូលរួមរៀនថ្នាក់បំប៉នបន្ថែម ទី២. ត្រូវចេះសង្ខេបមេរៀន និងរំលឹកមេរៀន ទី៣. ធ្វើលំហាត់ឱ្យច្រើន និងទី៤.ថែរក្សាសុខភាពឱ្យល្អ។ ក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ក្នុងដំណាក់កាលនេះ សិស្សមិនមានពេលវេលាច្រើនសម្រាប់មើលមេរៀនទាំងអស់គ្រប់មុខវិជ្ជានោះទេ ដូច្នេះ សិស្សានុសិស្សត្រូវត្រៀមសៀវភៅមួយសម្រាប់សង្ខេបមេរៀនទៅតាមមុខវិជ្ជា
July 23, 2024







