- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន លុបឈ្មោះក្រុមហ៊ុន២ ដែលមានអាជ្ញាបណ្ណប្ដូរប្រាក់ចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិនៃកម្ពុជា សម្រេចលុបឈ្មោះក្រុមហ៊ុនដែលមានអាជ្ញាបណ្ណប្តូរប្រាក់ចំនួន ២ ក្រុមហ៊ុន ចេញពីបញ្ជីនៅធនាគារជាតិនៃកម្ពុជា មានដូចជា ១. ក្រុមហ៊ុន ក្រោយដឹម អ៊ិនធើណេសិនណល អ៊ុកឆេន ឯ.ក និង ២ ក្រុមហ៊ុន ឡូជីក ម៉ាន់នី ឆេងជើ ឯ.ក៕
July 18, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកក្កដា នេះ បានប្រាប់ពីវិធី ប្រសិនបើបងប្អូន បាត់ ឬខូចបណ្ណ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តើគួរធ្វើបែបណា? ចំណាយអស់ប៉ុន្មានទើបបានបណ្ណថ្មី? នៅពេលសមាជិក ប.ស.ស. បាត់ ឬខូចបណ្ណ ប.ស.ស. សូមលោកអ្នកជូនដំណឹងមកកាន់សាខា ប.ស.ស. ដែលនៅជិតបំផុតដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញ។ សម្រាប់ការស្នើសុំបោះពុម្ពបណ្ណថ្មី តម្រូវឱ្យភ្ជាប់ឯកសាររួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម។ ហើយសម្រាប់ជនជាតិបរទេសគឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មី។ ចំណែក ការស្នើសុំបោះពុម្ពបណ្ណ ឬទុតិយតាឡើងវិញត្រូវចំណាយប្រាក់ ៥០០០រៀល។ សម្រាប់ការផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦
July 17, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានី នៅថ្ងៃទី១៧ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថី សុី ជីនពីង» នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» នៅរង្វង់មូលមហាវិថី ឈ្នះ ឈ្នះ ខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ ជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម
July 17, 2024 - PR
(ភ្នំពេញ)៖ អាជ្ញាធរពាក់ព័ន្ធរំពឹងថា វិស័យទេសចរណ៍ក្នុងតំបន់នឹងមានការកើនឡើង តាមរយៈការខិតខំបង្កើនគោលដៅទេសចរណ៍ និងបង្កើតព្រឹត្តិការណ៍ជាច្រើន តួយ៉ាងដូចជាការរៀបចំព្រឹត្តិការណ៍ Big Bike Meeting Elite Night-វរៈជនម៉ូតូធំ នៅទឹកដីខេត្តសៀមរាបនេះជាដើម។ ភាពជោគជ័យនេះ ក៏ត្រូវតែមានការចូលរួមចំណែកពីវិស័យឯកជនផងដែរ ហេតុដូច្នេះហើយ ទើបក្រុមហ៊ុនផលិតភេសជ្ជៈ «Made in Cambodia» ស្តង់ដារពិភពលោក ខ្មែរ ប៊ែវើរីជីស ធ្វើការឧបត្ថម្ភផ្ដាច់មុខព្រឹត្តិការណ៍ខាងលើនេះ។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេនៅកម្ពុជា បានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជ្រោមជ្រែងឧបត្ថម្ភផ្ដាច់មុខព្រឹត្តិការណ៍ Big Bike Meeting Elite Night ដែលជាព្រឹត្តិការណ៍ដាក់តាំងម៉ូតូធំស៊េរីទំនើបៗតម្រៀបជាជួររាប់រយគ្រឿង
July 17, 2024 - សិល្បៈ
(ភ្នំពេញ)៖ Miss Grand Cambodia ខេត្ត រតនគីរី កញ្ញា ម៉ាច ដាវី ដែលទើបតែជាប់ជា Miss Grand Cambodia ឆ្នាំ២០២៤ លំដាប់រងទី៣ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានចេញលិខិតជូនដំណឹងទៅកាន់លោក ញ៉ា រ៉ូម៉ាណូ ដែលជាម្ចាស់ TIK TOK ឈ្មោះ NHA ROMANO ដែលបង្ហោះព័ត៌មានមិនពិតអំពីនាង ចេញមុខសុំទោសជាសាធារណៈក្នុងរយៈពេល៧ថ្ងៃ។ នៅក្នុងលិខិត កញ្ញា ម៉ាច ដាវី បានឱ្យដឹងថា
July 16, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងអំឡុងពេលដែល ក្រសួងមុខងារសាធារណៈ កំពុងតែមមាញឹកក្នុងការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីស ឆ្លៀតក្នុងឱកាសនេះបានធ្វើការឧបត្ថម្ភ ទឹកពិសាកម្ពុជា និងភេសជ្ជៈសរុប ២,២៥០កេស ដើម្បីលើកទឹកចិត្ត និងសម្រាលបន្ទុកខ្លះៗដល់ស្ថាប័ន ដើម្បីប្រើប្រាស់ទៅតាមតម្រូវការ។ ឈរលើគោលការណ៍ជួយត្រលប់ទៅសង្គមវិញ ដែលជាគុណតម្លៃស្នូលមិនអាចខ្វះបាន របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា លាង ឃុន និងក្រុមការងារបានចុះផ្ទាល់ដល់ក្រសួងមុខងារសាធារណៈដើម្បីប្រគល់ជូន ទឹកពិសាកម្ពុជា និងភេសជ្ជៈចំនួន ២,២៥០កេស
July 16, 2024 - PR
(ភ្នំពេញ)៖ តាមចំណាំពីចាស់ៗ បើយើងយល់សប្ដិថាមានអ្នកណាឱ្យមាស នោះមានន័យថាយើងនឹងមានកូន! ការនិយាយតៗគ្នានេះ បានធ្វើឱ្យបងស្រី ហឿង ណែត រស់នៅខេត្តកំពង់ឆ្នាំង មានការព្រួយបារម្ភជាខ្លាំង ត្បិតអីគាត់ទើបតែមានកូនខ្ចីដែលអាយុមិនទាន់បានមួយខួបនៅឡើយទេ ហើយជីវភាពក៏មិនអំណោយដែរ។ ក្នុងគ្រោះ ស្រាប់តែមានលាភ ការព្រួយបារម្ភរបស់បងស្រីក៏ប្រែជាភាពសប្បាយរីករាយរកថ្លែងមិនត្រូវ ព្រោះតែយល់សប្ដិរបស់ខ្លួននេះមិនមែនដូចអ្វីដែលគេតែងតែនិយាយតៗគ្នានោះទេ។ ថ្ងៃមួយ ដោយសារតែមើលកូនម្នាក់ឯង និងធ្វើកិច្ចការផ្ទះសព្វមុខផងនោះ ធ្វើឱ្យបងស្រី ហឿង ណែត មានការហត់នឿយ និងអស់កម្លាំងយ៉ាងខ្លាំង ក៏បានប្រើក្មួយឱ្យទៅទិញភេសជ្ជៈប៉ូវកម្លាំង វើក មួយកំប៉ុងមកញ៉ាំដើម្បីបង្កើនកម្លាំង។ សំណាងមកដល់ បន្ទាប់ពីគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក ស្រាប់តែគាត់ឃើញមានរូបរថយន្តមួយគ្រឿងនៅលើក្រវិលកំប៉ុងតែម្ដង ធ្វើឱ្យគាត់ត្រេកអរ ទន់អស់ដៃជើង ព្រោះថារង្វាន់រថយន្តមួយនេះ
July 15, 2024 - PR
(ភ្នំពេញ)៖ ដូចការសន្យា! បន្ទាប់ពីឡើងប្រកាសជាសាធារណៈចេញពីសង្វៀនសេនាគុនខ្មែរយ័ន្ត៨ទិស ទៅកាន់បណ្ដាញផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជា ថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាម្ចាស់ឧបត្ថម្ភគ្មានទីបញ្ចប់ ក្នុងវិស័យគុនខ្មែរ អ្នកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស នឹងបន្តឧបត្ថម្ភការចំណាយគ្រប់យ៉ាងជូនដល់កីឡាករប្រដាល់គុនខ្មែរ រិទ្ធ វិបុល ដែលនឹងត្រូវឡើងទៅប្រកួតប្រដាល់គូរអន្តរជាតិនៅទឹកដីប្រទេសឡាវ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ។ ការប្រកាសគាំទ្រ និងឧបត្ថម្ភពេញទំហឹង ដល់កីឡាករប្រដាល់គុនខ្មែរគ្រប់រូប មិនថាជាកីឡាករល្បីឈ្មោះក្នុងស្រុក ឬកីឡាករគុនខ្មែររូបណាទេ ឱ្យតែមានសមត្ថភាពឡើងឈរលើសង្វៀនប្រកួតនៅបរទេស លើកស្ទួយមរតកគុនខ្មែរ កាន់ទង់ជាតិខ្មែរ បក់រវិចៗឱ្យបរទេសបានឃើញ គឺ អ្នកឧកញ៉ា លាង
July 13, 2024 - PR
(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល និងផ្តល់ត្រលប់ទៅសង្គមវិញ តាមរយៈការចំណាយខ្ទង់លានដុល្លារជារៀងរាល់ឆ្នាំលើគ្រប់វិស័យ ក្នុងគោលបំណងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកិច្ចការសង្គម។ ថ្ងៃនេះ ក្រុមហ៊ុន ជីប ម៉ុង ផ្តោតសំខាន់លើវិស័យអប់រំ ដែលជាវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ជាគ្រឹះដ៏រឹងមាំជួយទ្រទ្រង់ការអភិវឌ្ឍជាតិ ដោយបានឧបត្ថម្ភថវិកាសរុបជាង ១លានដុល្លារ ដល់សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)។ ក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយនឹង អ.ម.ត ស្ដីពីការឧបត្ថម្ភថវិកា សរុបជាង ១លានដុល្លារ
July 12, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាគោលការណ៍ឱ្យរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណក្នុងខែតុលាជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៤នេះតទៅដើម្បីបើកចំហទូលំទូលាយដល់អ្នកហាត់គុណខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុណ គ្រប់ទិសទីអាចចូលរួមប្រកួតទាំងមហាជន ទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើក «ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២» ដែលប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ការរៀបចំបែបនេះគឺដើម្បីបង្កឱកាសឱ្យអ្នកចេះក្បាច់គុនខ្មែរបុរាណគ្រប់ទម្រង់មកសម្ដែង មកប្រកួតក្នុងពេលជាមួយគ្នា បង្ហាញទៅកាន់ប្រជាជន យុវជន និងមជ្ឈដ្ឋានអន្តរជាតិថា កម្ពុជាពិតជាមានក្បាច់គុនច្រើនណាស់
July 12, 2024









