- Naren
- ព័ត៌មានជាតិ
(កណ្តាល)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែកក្កដានេះ បានបញ្ជាក់ថា ពុំមានការបិទមិនឱ្យលេងទីមោងនោះទេ គ្រាន់តែស្នើសុំ ឱ្យរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរ ។ ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយនាពេលថ្មីៗនេះ អំពីការរបិទទីងមោងមិនឱ្យលេងតទៅទៀត។ តាមសំណេររបស់អភិបាលខេត្ត ឯកឧត្តម នឹងជួបជាមួយបងប្អូនអ្នកលេងទីមោងនាពេលខាងមុខនេះ។
July 12, 2024 - PR
(ភ្នំពេញ ១០ កក្កដា ២០២៤)៖ តើភាពអស្ចារ្យ…ថ្មី…ប្លែកនេះជាអ្វីទៅ? ហេតុអ្វីបានជាកំពូលតារាល្បីៗ និងអ្នកជំនួញធំៗប្រចាំប្រទេសជាច្រើនរូបមានវត្តមាននៅក្នុងផ្សារទំនើប Chip Mong 271 Mega Mall? តាមពិត គឺបែបនេះសោះ ជាមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ “Galaxy Unpacked” របស់សាមសុង ការបង្ហាញកំពូលតួឯក Galaxy Z Series ជំនាន់ថ្មីប្រចាំឆ្នាំ 2024 នេះសោះ! ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោកឧកញ៉ា លាង ហេនរី អគ្គនាយកក្រុមហ៊ុនជីបម៉ុងលែន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីបម៉ុង និងវត្តមានកំពូលតារាល្បីៗ ក្នុងនោះយើងឃើញមាន៖ កញ្ញា
July 11, 2024 - PR
(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ គឺជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលបានសម្ពោធផលិតផល គណនីសន្សំស៊េរីថ្មីគឺ «គណនីសន្សំឆ្លាតបៀលដឺ» ដែលផ្តល់ជូនលើសពីការសន្សំបែបប្រពៃណី និងឈានមុខគេ ទៅកាន់ទីផ្សារ ដើម្បីបំពេញតាមការវិវត្តនៃតម្រូវការរបស់អតិថិជន។ វាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនអតិថិជនយើងនូវកញ្ចប់ហិរញ្ញវត្ថុមួយ ដែលប្រកបដោយភាពច្នៃប្រឌិត ភាពងាយស្រួល និងសុវត្ថិភាពបំផុត។ គណនីសន្សំឆ្លាតបៀលដឺ មិនត្រឹមតែជាផលិតផលគណនីសន្សំធម្មតាមួយប៉ុណ្ណោះទេ ព្រោះវាក៏ជាដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អ និងប្រកបដោយការការពារ ដើម្បីជួយដល់អតិថិជនក្នុងការបង្កើនសក្តានុពលនៃការសន្សំរបស់ពួកគេ។ ជាមួយនឹងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងមុខងារជំរុញទម្លាប់នៃការសន្សំជាប្រចាំ គណនីសន្សំឆ្លាតបៀលដឺ បានធ្វើឱ្យប្រាក់សន្សំរបស់អតិថិជនកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ ដែលជាមូលហេតុជួយពួកគេក្នុងការសន្សំឆាប់ដល់គោលដៅហិរញ្ញវត្ថុបានកាន់តែងាយស្រួល។ ម្យ៉ាងវិញទៀត វាក៏ជួយសម្រាលដល់បន្ទុកហិរញ្ញវត្ថុអតិចិជនយើងក្នុងអំឡុងពេលមានទុក្ខធុរៈដោយសារគ្រោះថ្នាក់ចៃដន្យផ្សេងៗ តាមរយៈការផ្តល់ជូនការរ៉ាប់រងគ្រោះថ្នាក់បុគ្គលរហូតដល់ ១០,០០០ដុល្លារ ក្នុងមួយឆ្នាំដោយឥតគិតថ្លៃ និងធានារ៉ាប់រងថ្លៃព្យាបាលផ្នែកវេជ្ជសាស្រ្តរហូតដល់ ៣,០០០ដុល្លារ
July 11, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កូនប្រុសតែម្នាក់ក្នុងចំណោមបងប្អូន១០នាក់ដែលបន្តវេនចាបុីពីព្រឹទ្ធាចារ្យ គង់ ណៃ គឺលោក គង់ បុរាណ កាលពីថ្ងៃទី០៩ ខែកក្កដា បានស្នើសុំបញ្ចូលក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើរដ្ឋដូចឪពុក និងជីវភាពសម្រាប់ថ្ងៃមុខ។ នៅក្នុងសំណេរនៅលើគណនីហ្វេសប៊ុក លោក គង់ បុរាណ បានសរសេររៀបរាប់ថា៖ «ខ្ញុំបាទឈ្មេាះ គង់ បុរាណ កូនប្រុសតែម្នាក់គត់ក្នុងចំណោមបងប្អូន១០នាក់ដែលបានបន្តវេនចាបុីពីលោកឪពុក គង់ ណៃ តែសព្វថ្ងៃខ្ញុំមិនទាន់មានក្របខណ្ឌរដ្ឋនៅឡើយទេ ខ្ញុំចង់បានក្របខណ្ឌរដ្ឋមួយកន្លែងដើម្បីជួយបំរើរដ្ឋដូចពុកខ្ញុំនិងជីវភាពសម្រាបថ្ងៃខាងមុខ។ ដូច្នេះសូមពុកម៉ែបងប្អូនអ៊ំយាយតាជួយស៊ៀរ (share) ផង ក្រែងដំណឹងនេះជ្រាបដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលោកជ្រាបដឹង។ សូមអរគុណ និងអរព្រះគុណ»។ សូមរំលឹកថា លោកព្រឹទ្ធាចារ្យកោសល្យ វោហារ
July 10, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញអមដំណើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា
July 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤។ ជាដំណឹងមួយជូនដល់សាធារណជន ពិសេស យុវផលិតករភាពយន្តកម្ពុជាទាំងអស់បានជ្រាបថា ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍ សមត្ថភាព និងការបញ្ចេញគំនិតច្នៃប្រឌិត តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ដែលជាជំហ៊ានក្លាយជាផលិតករ ភាពយន្ត ព្រមទាំងដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រារព្ធរៀបចំ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅ កាន់ភាពយន្តខ្លាតវែង» តាមកាលបរិច្ឆេទ ខ្លឹមសារ លក្ខខណ្ឌចូលរួម និងគោលការណ៍វិនិច្ឆ័យដូចខាងក្រោម៖ I. ខ្លឹមសារគោលនៃរឿង មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤
July 10, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្ដម ម៉ាង ស៊ីណែត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លំងប្រដាប់អាវុធ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវាសាធារណៈ គឺធ្វើឱ្យបានកាន់តែលឿន រហ័ស និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។ ក្នុងឱកាសអញ្ជើញសំណេះ សំណាលថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការសាលាខេត្ត កាលពីព្រឹកថ្ងៃចន្ទ័ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម អភិបាលខេត្តព្រះសីហនុ បានបន្តថា ថ្ងៃនេះជាថ្ងៃដំបូងដែលយើងបានជួបជុំគ្នាក្នុងក្របខណ្ឌថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសាលាខេត្តព្រះសីហនុ ក៏ប៉ុន្តែមិនមែនជារៀងថ្មីនោះទេ ព្រោះយើងបានធ្វើការងារជាមួយគ្នាជាបន្តបន្ទាប់រួចមកហើយ ខេត្តព្រះសីហនុ ជាខេត្តមាត់សមុទ្រមានសក្តានុពលក្នុងការអភិវ្ឍ
July 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិអប្សរា ជាមួយភាគីអាល្លឺម៉ង់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា(Mou)ខាងលើ ក្នុងគោលបំណង ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕
July 10, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនា ការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
July 10, 2024 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា រុក្ខទិវាជាវប្បធម៌ដ៏ប្រសើរដែលអាជ្ញាធរជាតិគ្រប់ជាន់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើដោយមានទស្សនៈរួមគឺការចូលរួមដាំដើមឈើ និងការពារព្រៃឈើគឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការជាតិអន្តរជាតិនានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលបែបនេះនៅក្នុងឱកាសដែលព្រះអង្គបានយាងជាព្រះរាជាធិបតីភាពក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ
July 9, 2024








