- Naren
- PR
(ភ្នំពេញ)៖ នារសៀលថ្ងៃទី ២៧ មិថុនា នេះស្ថានីយទូរទស្សន៍ហង្សមាស បានប្រារព្ធពិធីប្រកាសបើកជាផ្លូវការ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ XTREME CAMBODIA KUN KHMER នៅផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ដែលមិនត្រឹមតែបង្ហាញខ្លួនកីឡាករកំពូលៗដែលនឹងត្រូវឡើងប្រកួតនោះទេ ថែមទាំងមានការចូលរួមពីតារាចម្រៀងល្បីៗរបស់ផលិតកម្មរស្មីហង្សមាសផងដែរ ។ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិដ៏មហស្ចារ្យបំផុត ដំបូងគេបង្អស់ក្នុងប្រវត្តសាស្រ្តទូរទស្សន៍ ហង្សមាស មានឈ្មោះថា XTREME CAMBODIA KUN KHMER ដណ្តើមខ្សែក្រវាត់មាស៤ នៅលើសង្វៀនតែមួយ ដែលនឹងត្រូវប្រកួតនៅថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង៣រសៀលតទៅ នៅសង្វៀន
June 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន ត្រូវបានផ្លាស់ប្តូរពី អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុមកជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ សូមរំលឹកថា ឯកឧត្តម គួច ចំរើន បានចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ពោលគឺមានរយៈពេល៥ឆ្នាំហើយ ៕
June 24, 2024 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០%។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ២០% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី២៥%។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣២°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣១°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣១°C។ ជាមួយគ្នានេះ
June 24, 2024 - PR
(ភ្នំពេញ)៖ ដោយសារតែសង្កេតឃើញពីតម្រូវការនិងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៃ បណ្ឌិត្យសភានគរបាលជាតិ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនដុល្លារ បង់អង្គុយចំនួន ១០០បង់បន្ថែម និងភេសជ្ជៈសរុប ៧៥០កេស ដើម្បីជួយសម្រាលបន្ទុកនៃការរៀបចំ និងការស្ថាបនាផ្សេងៗ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលជាតិ។ តាមរយៈការឧបត្ថម្ភរបស់ ខ្មែរ ប៊ែវើរីជីស នេះគឺជាចំណែកមួយក្នុងការចូលរួមលើកកម្ពស់ការបណ្ដុះបណ្ដាលធនធានមនុស្ស និងផ្ដល់ភាពងាយស្រួលដល់និស្សិត និងសិក្ខាកាមដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលជាតិទាំងមូល ដែលនិស្សិតទាំងអស់សុទ្ធសឹងតែជាធនធានបម្រើដល់ប្រយោជន៍ជាតិ មាតុភូមិ ការពារសុខសុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ ក្នុងនាមសហគ្រិនខ្មែរ ដែលតែងតែប្ដេជ្ញាកសាងម៉ាកយីហោផលិតផលខ្មែរ “MADE IN
June 20, 2024 - PR
រាជធានីភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល តែងតែចាប់ដៃសហការណ៍ជាមួយដៃគូដោយនាំយកមកនូវផលិតផល និងសេវាកម្មយ៉ាងសំបូរបែប មកជូនអតិថិជនរបស់ខ្លួន ដូចកាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា កន្លងទៅនេះដោយ ហាងនំ Green Bakery & Coffee បានឈានជើងចូល និងបានបើកសម្ភោធជាផ្លូវការ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី១។ ការបើកសម្ភោធហាងនេះដែរ គឺបានប្រព្រឹត្តឡើងក្រោមវត្តមានលោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល
June 17, 2024 - PR
ភ្នំពេញ៖ សោកស្ដាយណាស់ គេឱ្យសំណាងឡានមួយគ្រឿងហ៊្រី មិនយក សុខៗផ្ទេរឱ្យមិត្តរួមការងារកំពុងអ្នកដេកក្រោមតុទៅវិញ។ សុខៗសោះ គេយកឡានគាស់កេសឱ្យមួយគ្រឿង! ដូចសព្វមួយដង មុនម៉ោងចូលធ្វើការ អ្នកលក់ តែងតែយកភេសជ្ជៈប៉ូវកម្លាំង វើក មកឱ្យគាត់ដល់កន្លែងញ៉ាំបាយ។ ចៃដន្យអី មុនមកដល់បុរសសំណាងរូបនេះ អ្នកលក់ បានយកឱ្យគេពីរ បីនាក់ តែគេមិនទិញ ព្រោះបានទិញកាហ្វេរួចហើយ។ សំណាងមានពិត ដេកក្រោមតុសុខៗសោះ អ្នកលក់ ហុចឱ្យ បុរសសំណាងឈ្មោះ ប៉េង លៀប រស់នៅខេត្តព្រះសីហនុ។ ភ្លាមៗនោះ លោកក៏បានគាស់ភេសជ្ជៈប៉ូវកម្លាំង វើក ដើម្បីផឹក ស្រាប់តែគាស់មកឃើញរូបរថយន្ត Mitsubishi
June 17, 2024 - PR
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបច្បាស់ថា ចំពោះលក្ខខណ្ឌកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ជាកញ្ចប់រង្វាន់សម្រាប់ផ្តល់ជូនតែគូអាពាហ៍ពិពាហ៍ពិតប្រាកដ ដែលជាវ ស្រាបៀរ កម្ពុជា សម្រាប់រៀបចំមង្គលការ ទើបមានសុពលភាពក្នុងការទទួលរង្វាន់ពីកញ្ចប់នេះ។ ក្រោយពេលការចាប់បានសន្លឹកឆ្នោត យើងត្រូវគោរពទៅតាមគោលការណ៍និងលក្ខខណ្ឌមុនពេលបើករង្វាន់ដោយការផ្ទៀងផ្ទាត់ទៅលើឯកសារ (អត្តសញ្ញាណបណ្ណរបស់ស្វាមីភរិយា, សន្លឹកឆ្នោតដែលមានលេខបណ្ណត្រូវរង្វាន់, លិខិតបញ្ចក់អាពាហ៍ពិពាហ៍, រូបថតរៀបការ និងធៀបការ) ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ។ ក្នុងលក្ខខណ្ឌមិនមានឯកសារណាមួយមកបញ្ជាក់ឱ្យគ្រប់ទៅតាមលក្ខខណ្ឌដូចបានកំណត់ឡើយ នឹងត្រូវទុកជាអាសារបង់។ ក្នុងករណីអតិថិជនជាវកញ្ចប់អាពាហ៍ពិពាហ៍របស់ ស្រាបៀរ កម្ពុជា ដើម្បីយកទៅឡើងផ្ទះ ខួបកំណើត ឬជប់លៀងផ្សេងៗ ហើយចៃដន្យទទួលបានសន្លឹកឆ្នោត ក្រុមហ៊ុនសុំរក្សាសិទ្ធិមិនប្រគល់រង្វាន់ជូននោះទេ ដោយសាររង្វាន់នេះផ្ដល់ជូនអតិថិជនដែលគោរពទៅតាមលក្ខខណ្ឌរៀបអាពាហ៍ពិពាហ៍ច្បាស់លាស់តែប៉ុណ្ណោះ។ សូមបញ្ជក់ថា
June 15, 2024 - PR
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ជាព្រឹត្តិការណ៍ដែលកម្រ ចូលរួមដោយថ្នាក់ដឹកនាំប្រទេសដូចជា ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, ឯកឧត្តម ឃួង ស្រេង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នៅមានថ្នាក់ដឹកនាំជាច្រើនទៀត ព្រមទាំងវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ការបើកការប្រកួតជាផ្លូវការ ធ្វើឡើងនៅថ្ងៃទី០៩
June 15, 2024 - PR
ភ្នំពេញ៖ ពិភពលោកកំពុងតែដើរទៅមុខយ៉ាងលឿន ជាមួយរបកគំហើញ និងគំនិតថ្មីៗ នៃបច្ចេកវិទ្យាចុងក្រោយ ឥតឈប់ឈរ! ប៉ុន្តែបដិវត្តន៍បច្ចេកវិទ្យា គ្រឿងចក្រ ចំណេះដឹង ជំនាញថ្មីៗ ពាក់ព័ន្ធនឹងឧស្សាហកម្មនៃការផលិតភេសជ្ជៈចុងក្រោយបង្អស់ទាំងនោះ មិនមែនជាគម្លាតឆ្ងាយឡើយ សម្រាប់បុគ្គលិកជំនាញ ដែលកំពុងបំពេញការងារនៅ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស របស់អ្នកឧកញ៉ា លាង ម៉េង។ ក្នុងនាមជាសហគ្រិនខ្មែរមួយរូប ដែលផ្ដោតខ្លាំងបំផុតលើការបណ្ដុះបណ្ដាល ដល់ធនធានយុវជនកម្ពុជា ឱ្យកាន់តែមានចំណេះ ជំនាញថ្មីៗ ប្រដំត្រសងនឹងភាពរីកចម្រើនរបស់ពិភពលោក។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ខ្មែរ ប៊ែវើរីជីស តែងតែយកចិត្តទុកដាក់
June 14, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញអ្នកជំនាញច្នៃម៉ូដលោក ឯម រៀម ដើម្បីជួបពិភាក្សាពាក់ព័ន្ធទៅនឹងស្នាដៃច្នៃម៉ូដរបស់លោកនាពេលកន្លងមក ដែលបានធ្វើឱ្យមហាជនហាក់មានការថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ជាពិសេសម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិចស៊ីប្លែកៗពីគ្នា។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះទេពកោសល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ។ ទោះបីជាយ៉ាងណា ថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។ ក្នុងនោះឯកឧត្ដម ទិត ថាវរិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានស្នើរដោយចំពោះទៅកាន់លោក ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន
June 13, 2024









