- Naren
- PR
ភ្នំពេញ៖ ផ្អើលមនុស្ស ឈូឆរ មកចោមរោមមើល ថាតើគេយកម៉ូតូមកធ្វើអីច្រើនម៉្លេះ? ការពិត គឺយកមកចែកជូនបុរសមហាសំណាងទាំង៥នាក់ ដែលឈ្នះរង្វាន់ម៉ូតូ Vespa Sprint S150 ស៊េរីថ្មី ម្នាក់មួយគ្រឿងពី CAMBODIA LITE សោះ។ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានព្រឹត្តិការណ៍មួយដ៏អស្ចារ្យ គឺក្រុមការងារ CAMBODIA LITE បានរៀនចំកម្មវិធីចែកជូនរង្វាន់ម៉ូតូ Vespa Sprint S150 ដែលកំពុងតែពេញនិយមសម្រាប់អតិថិជនជាច្រើន។
June 12, 2024 - PRសេដ្ឋកិច្ចពិភពលោកមិនឋិតថេរ ខ្មែរស្រលាញ់ខ្មែរ ជ្រោមជ្រែងផ្លាស់ប្តូរប្រវត្តិសាស្ត្រកីឡាបាល់ទះនៅកម្ពុជា
(ភ្នំពេញ)៖ ដើម្បីសមិទ្ធផលថ្ងៃមុខ ការខិតខំបច្ចុប្បន្នមិនអាចបោះបង់ចោលជាដាច់ខាត។ ខ្មែរ ប៊ែវើរីជីស ជាដៃគូសហការយូរអង្វែងនៅក្នុងវិស័យកីឡានៅកម្ពុជា បានប្ដេជ្ញាចិត្តជំរុញកីឡាបាល់ទះកម្ពុជាឱ្យឈ្នះមេដាយមាស ស៊ីហ្គេម ទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនឋិតថេរ។ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនខ្មែរ ដែលតែងតែឧបត្ថម្ភ គាំទ្រយ៉ាងសកម្ម និងលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការឧបត្ថម្ភថវិការ ៥០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ ជូនដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីគាំទ្រលើការបណ្ដុះបណ្ដាលកីឡាករ និងការចំណាយលើសម្ភារៈកីឡាផ្សេងៗ។ កន្លងមក ភេសជ្ជៈប៉ូវកម្លាំង វើកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភរៀបចំព្រឹត្តិការណ៍បាល់ទះធំៗ និងទូទាំងប្រទេស សម្រាប់បណ្តុះកីឡាករមានសមត្ថភាព និងវិនិយោគលើជ័យជំនះនាពេលអនាគត ជាពិសេសសម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមនាពេលខាងមុខ។ អ្នកឧកញ៉ា លាង
June 11, 2024 - PR
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៖ ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយក្នុងអាជីវកម្មដឹកជញ្ជូនយ៉ាងរហ័សទាន់ចិត្តនៅក្នុងប្រទេសកម្ពុជា ចំពោះម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងទេសផ្សេងៗ បានបើកឱ្យកុម៉្មង់នូវឈុតអាហារថ្មី “អាហារតែឯង” (Meal For One) ដែលមានម៉ឺនុយឈុតម្ហូបអាហារបែបម្នាក់ឯង ជាមួយនឹងតម្លៃរួមចាប់ផ្ដើមពី 5000 រៀល តែប៉ុណ្ណោះ។ កម្មវិធីពិសេសនេះ ផ្ដល់នូវភាពកាន់តែងាយស្រួល រហ័សទាន់ចិត្ត និងមានតម្លៃកាន់តែសមរម្យ សម្រាប់អតិថិជនរបស់ foodpanda ក្នុងរាជធានីភ្នំពេញ ដោយមានជម្រើសឈុតអាហារជាច្រើនពីភោជនីយដ្ឋានធំៗផ្សេងៗ ដូចជា Kampot Crab Fried Rice (សាខាវ៉ាន់ដា)
June 11, 2024 - PR
ភ្នំពេញ៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខកម្មវីធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានផ្ដល់ឱកាសដ៏កម្រមិនធ្លាប់មានដល់បេក្ខជនជ័យលាភី MasterChef Cambodia រដូវកាលទី៣ នោះគឺឱកាសការងារជាចុងភៅនៅសណ្ឋាគារលំដាប់ពិភពលោកផ្កាយ ៥ Hyatt Regency Phnom Penh ។ រដូវកាលទី៣នេះ ពិតជាពិសេសជាងរដូវកាលណាៗទាំងអស់ សម្រាប់បេក្ខជនជ័យលាភី MasterChef Cambodia កន្លងមក។ MasterChef Cambodia ជាកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញលំដាប់ពិភពលោក ហើយបងប្អូនប្រជាជនខ្មែរយើងក៏ធ្លាប់បានទស្សនាពីមុនរួចមកហើយ។ ក្នុងឆ្នាំ២០២៤នេះ
June 11, 2024 - PR
(ភ្នំពេញ)៖ ដោយសារតែការគាំទ្រ និងជំនឿយ៉ាងមុតមាំលើក្រុមហ៊ុនខ្មែរដ៏ធំបង្អស់មួយនៅកម្ពុជា ខ្មែរ បែវើរីជីស នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសសម្ពោធសមាជិកថ្មី នៃភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី គឺ EXPREZ រសជាតិស្ត្រប៊ែរី ដបចំណុះ 500ml ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ឆ្ងាញ់ មានការរចនាដបស្អាត ល្អដាច់គេ មើលពីខាងណាក៏ឆ្វាច រូបរាងអ៊េម សក្តិសមបំផុតសម្រាប់យុវវ័យសម័យថ្មី។ លើសពីនេះ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ផ្តល់ឱកាសឈ្នះរង្វាន់ជាច្រើននៅក្រោមគម្របដប រួមមាន៖ រថយន្តទំនើបស៊េរីថ្មី
June 5, 2024 - PR
ភ្នំពេញ៖ Soccer League លើកទី៧ ឆ្នាំ២០២៤ បានធ្វើសន្និសីទសារព័ត៌មាន ប្រកាសជាផ្លូវការនូវម្ចាស់ឧបត្ថម្ភធំ នៃកម្មវិធី នៅថ្ងៃទី០១ មិថុនា ឆ្នាំ២០២៤ នៅអាគារ KAMPUS ដោយក្នុងនោះក៏មាន ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភ ធំរយៈពេល ៥ឆ្នាំ ដែលមានវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមនៅក្នុងថ្ងៃនេះ។ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ក្រោមមូលបទ «
June 3, 2024 - PR
ភ្នំពេញ, ថ្ងៃទី31 ខែឧសភា ឆ្នាំ2024 – ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages)ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជា និងល្បីល្បាញសម្រាប់ភាពច្នៃប្រឌិត និងផ្តោតសំខាន់លើគុណភាពមានមោទនភាពក្នុងការប្រកាសជាផ្លូវការនូវកិច្ចសហការជាមួយកំពូលកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។ ក្នុងនាមជាទូតសុច្ឆន្ទៈអន្តរជាតិដែលទើបតែត្រូវបានតែងតាំងថ្មីសម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក ម៉ានី ប៉ាគីអាវ បានបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពិសេសនៅក្នុងកម្មវិធីប្រដាល់ “សង្វៀនហនុមានគុនខ្មែរ” របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងក្បាច់គុនបុរាណរបស់ខ្លួននៅកាន់ពិភពលោក។ វត្តមាន លោក ម៉ានី ប៉ាគីអាវ ក្នុងកម្មវិធី “សង្វៀនហនុមានគុនខ្មែរ”
June 1, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ – គម្រោងសិល្បៈពនេចរ (NomadiX Art Tour) ស្តីពី « សិល្បៈ សហ-គមន៍ និងបរិស្ថាន » ដែលមានក្រុមសិល្បករទីសំចត (tiSamjort) វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) និង Anicca Foundation ជាអ្នកអនុវត្តគម្រោង និងទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) បានរៀបចំសិក្ខាសាលាសិល្បៈទី ១ ដោយជោគជ័យ នៅវត្តសិរីសាគរកោះកំពង់ត្រុំ ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
May 31, 2024 - PR
(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់បង់អង្គុយនៅតាមទីតាំងសាធារណៈ និងស្ថាប័នរដ្ឋនានា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលបង្កើតឡើងដោយសហគ្រិនខ្មែរ និងរីកលូតលាស់នៅក្នុងប្រទេសកម្ពុជា មិនឈរឱបដៃមើលឡើយ គឺក្រុមហ៊ុនបានផលិតបង់អង្គុយចំនួន ១ម៉ឺនបង់ សរុបទឹកប្រាក់អស់ ១លានដុល្លារ សម្រាប់ធ្វើការចែកជូនដោយឥតគិតថ្លៃ។ គិតសរុបមកដល់ពេលនេះ ខ្មែរ ប៊ែវើរីជីស បានចែកបង់អង្គុយចំនួន ៣៨៣បង់ ដល់ទីតាំងសាធារណៈ និងស្ថាប័នជាច្រើនទីតាំង រួមមាន៖ 1. ទីតាំងសាធារណៈ និងស្ថាប័ននៅរាជធានីភ្នំពេញ ចំនួន៣៨ទីតាំង សរុប ៣៣៣បង់ 2. ទីតាំងសាធារណៈ និងស្ថាប័ននៅខេត្តកំពង់ឆ្នាំង ចំនួន ៤ទីតាំង សរុប
May 30, 2024 - PR
(ភ្នំពេញ)៖ ភាពល្បីល្បាញនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទាក់ទាញចិត្តភ្ញៀវលំដាប់ពិភពលោកដូចជា ឯកអគ្គរដ្ឋទូត មន្ត្រីស្ថានទូត ភ្នាក់ងារកុងស៊ុល ប្រចាំនៅប្រទេសកម្ពុជា ក្រុមហ៊ុនភេសជ្ជៈក្រៅប្រទេស ហើយថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីល្បាញលំដាប់អន្តរជាតិ Samsung Electronic បានមកទស្សនាផ្ទាល់ពីច្រវាក់ផលិតកម្មស្តង់ដារអន្តរជាតិរបស់រោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែរ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ១០០% និងជាក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈឈានមុខគេនៅកម្ពុជា ដោយការអនុលោមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក និងទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO
May 30, 2024








