Naren
  • PR

    (ភ្នំពេញ)៖ ផលិតផល «Made in Cambodia» ស្តង់ដារគុណភាពពិភពលោករបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តវាយលុកទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ជាហូរហែ ដែលថ្មីៗនេះ ខ្មែរ ប៊ែវើរីជីស ទើបតែចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនវៀតណាម BAO CHAU Import Export ដើម្បីសុំសិទ្ធនាំយកផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ទៅដាក់លក់នៅលើទីផ្សាររបស់ខ្លួន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ។ អ្នកស្រី Nguyen Thi Ngoc Le នាយកគ្រប់គ្រងនៃក្រុមហ៊ុន BAO CHAU IMPORT

    May 24, 2024
  • PR

    ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បង្ហាញកាយវិកាយកចិត្តទុកដាក់ទៅលើវិស័យកីឡានៅកម្ពុជា តាមរយៈការគាំទ្រព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌របស់ក្រុម ផ្ការីកគ្រប់រដូវ ប្រកួតជាមួយក្រុម ស.ស.យ.ក ខេត្តតាកែវ ក្រោមប្រធានបទ «យើងរួមគ្នាលើកស្ទួយវិស័យកីឡាដល់កុមារ យុវជន និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដោយធ្វើការឧបត្ថម្ភ និងចែកជូន ទឹកពិសាកម្ពុជា ដោយឥតគិតថ្លៃ។ ខ្មែរ ប៊ែវើរីជីស បានចូលរួមអភិវឌ្ឍវិស័យកីឡាជាច្រើនប្រភេទនៅកម្ពុជា។ កាយវិកានេះ បង្ហាញឱ្យឃើញថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនគំរូ ធ្វើយ៉ាងណាលើកស្ទួយវិស័យកីឡានៅកម្ពុជាឱ្យល្បីល្បាញ មានមុខមាត់ឱ្យដូចបរទេស ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា ខ្មែរអាចធ្វើបាន ប្រៀបដូចទៅនឹងការប្រឹងប្រែងកសាងម៉ាកយីហោផលិតផល «Made in Cambodia» របស់

    May 22, 2024
  • ព័ត៌មានជាតិ

    យោងតាមចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី២៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ជាមួយគ្នានេះ គួរឲ្យកត់សំគាល់ថា

    May 22, 2024
  • PR

    រាជធានីភ្នំពេញ៖ ស្របតាម សរាចរ លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ តម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈទាំងអស់ត្រូវផ្គត់ផ្គង់ប្រភេទប្រេងឥន្ធនៈ Euro 5 តែប៉ុណ្ណោះ ចាប់ពីថ្ងៃទី 01 ខែមករា ឆ្នាំ 2024 ។ តាំងពីឆ្នាំ 2022 មក កាល់តិច តែងផ្ដល់នូវប្រេងឥន្ធនៈស្តង់ដា គឺប្រេងម៉ាស៊ូត Euro 5 ដែលមានរួមបញ្ចូលបច្ចេកវិទ្យា Techron®D ។ ប្រេងឥន្ធនៈដែលមានគុណភាពនេះផលិតឡើង ដើម្បីធានាដល់ការសម្អាតម៉ាស៊ីនយានយន្ត និងធ្វើឱ្យម៉ាស៊ីនដំណើរកាន់តែប្រសើរ មិនថាស៊េរីថ្មី ឬចាស់ឡើយ។

    May 22, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មហាជនច្បាស់ជាស្គាល់ ស្ថាបនិកសាលាដូង លោក អ៊ុក វណ្ណដេ ដែលជួយឱ្យកុមារជាច្រើនឱ្យបានរៀនសូត្រស្រូបយកចំណេះដឹងដោយឥតគិតថ្លៃនៅលើកំពូលភ្នំគិរីរម្យ។ ទោះបីជួយសង្គមច្រើនឆ្នាំក៏ដោយ លោកក៏មិនបញ្ឈប់ លោក អ៊ុក វណ្ណដេ បានបន្ថែមបេសសកម្មថ្មី ក្នុងការបង្កើនទម្លាប់នៃការសៀវភៅ ដោយថ្មីៗនេះលោកបានចុះពីលើកំពូលភ្នំគិរីរម្យ យករថយន្តចំណាស់ដែលកែច្នៃរួចដឹកសៀវភៅជាង១ពាន់ក្បាល ទៅចល័តនៅតាមទីសាធារណៈដើម្បីទាក់ទាញមហាជនឱ្យមកចាប់អារម្មណ៍ក្នុងការអានសៀវភៅពង្រីកចំណេះដឹង។ ផ្តល់ការបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ ដែលឡានទេសចរណ៍អំណាន របស់លោកកំពុងស្ថិតសួនវត្តបទុមវតី លោកបានឱ្យដឹងថា ក្នុងការបង្កើតបេសសកម្មថ្មី ឡានទេសចរណ៍អំណាន ឬបណ្ណាចល័តនេះ គឺដោយសារតែឃើញថាពលរដ្ឋកម្ពុជាពុំសូវបំផុសឬអានសៀវភៅច្រើនដូចបណ្តាប្រទេសដទៃ។ ដោយទេសចរណ៍អំណានរបស់លោកធ្វើឡើងក្នុងគោលបំណងទាក់ទាញអ្នកចង់អាន ពង្រីកចំណេះដឹង ដោយប្តូរពីទម្លាប់មិនល្អមួយចំនួនយ៉ាងហោចណាស់មកខ្ចីសៀវភៅ ឬអានផ្ទាល់នៅតាមទីសាធារណៈដែលជាគំរូមួយដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ។ លោក

    May 21, 2024
  • PR

    (ភ្នំពេញ)៖ ផ្នត់គំនិត ខ្មែរជួយខ្មែរ នៅតែដក់ជាប់បេះដូងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តួយ៉ាងកាលពីថ្ងៃទី១៨ ខែឧសភា ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហការឧបត្ថម្ភគាំទ្រ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE រយៈពេល ៥ឆ្នាំ ព្រមទាំងឧបត្ថម្ភ ៥ម៉ឺនដុល្លារ បន្ថែមដល់មូលនិធិកុមារកំព្រា។ វិស័យកីឡានៅកម្ពុជា គឺជាវិស័យដ៏ធំមួយដែល ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរ ចូលរួមឧបត្ថម្ភគាំទ្រ និងលើកស្ទួយឱ្យវិស័យមួយនេះមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និងនៅលើឆាកអន្តរជាតិ។ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនបង្កើតឡើង និងរីកលូតលាស់នៅក្នុងប្រទេសកម្ពុជា តែងតែមានស្មារតីជួយត្រលប់ទៅកាន់សង្គមកម្ពុជាវិញ។ ក្នុងន័យនេះ

    May 19, 2024
  • PR

    រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី​១២ ខែឧសភា ឆ្នាំ២០២៤ – ដើម្បីជាការបង្ហាញនូវឆន្ទៈនៃការគាំទ្រសហគមន៍ក្នុង​​ឪកាស​អបអរ ទិវាអ្នកម្តាយនេះ Marum Estate និង Angkor Art Gallery មានមោទនភាពក្នុងការរៀបចំកម្មវិធី “Save Mommy” ឫ “គាំទ្រមាតា”  ដែលជាការតាំងពិព័ណ៌ស្នាដៃសិល្បៈសប្បុរសធម៌ក្នុងគោលបំណងលើកកម្ពស់ដល់ស្ត្រីតាមរយៈស្នាដៃសិល្បៈ និងផ្តល់ការគាំទ្រដល់ជនរងគ្រោះដោយសារអំពើហិង្សា។ កម្មវិធីនេះរៀប​ចំ​ឡើងនៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅកន្លែងតាំងបង្ហាញគម្រោង Marum Estate ហើយព្រឹត្តិការណ៍នេះរួមបញ្ចូលគ្នានូវការបង្ហាញស្នាដៃសិល្បៈជាមួយនឹងសប្បុរសធម៌ដើម្បីអបអរអត្ថន័យនៃភាពជាម្តាយ និងភាពអត់ធន់របស់ស្ត្រី។ រយៈពេលនៃការតាំងពិព័រណ៌នេះ នឹងដំណើរការរយៈពេលបីខែ ដោយមានការដាក់បង្ហាញស្នាដៃសិល្បៈជាបន្តបន្ទាប់ ចាប់ផ្តើមពីថ្ងៃទី ១២ ខែឧសភា

    May 13, 2024
  • PR

    មានក្តីស្រមៃចង់បើកភោជនីយដ្ឋានផ្ទាល់ខ្លួនតែមិនមានដើមទុនគ្រប់គ្រាន់ ឬចង់បើកដែរតែពិបាករកទីតាំងដែលល្អ? ថ្ងៃនេះយើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូននូវឱកាសក្លាយជាដៃគូអាជីវកម្មផ្តាច់មុខក្នុងការគ្រប់គ្រង និងបើកដំណើរការភោជនីយដ្ឋាននៅចំកណ្តាលទីក្រុងភ្នំពេញដ៏មានសក្តានុពល។ ចំពោះដៃគូអាជីវកម្មដែលមានជំនាញគ្រប់គ្រងភោជនីយដ្ឋានច្បាស់លាស់ យើងមានការផ្តល់ជូននូវ អត្ថប្រយោជន៍ជាច្រើនដូចជាទីតាំងល្អៗ និងធំទូលាយដែលយើងមានស្រាប់អបជាមួយហេដ្ឋារចនាសម្ព័ន្ធដែលមានការតុបតែងលម្អ ព្រមទាំងចង្ក្រាន និងសម្ភារៈប្រើប្រាស់សព្វគ្រប់ សម្រាប់បើកដំណើរការភោជនីយដ្ឋានបានភ្លាមៗ ជាពិសេស ផ្តល់ភាពងាយស្រួលសម្រាប់លោកអ្នកដោយមិនចាំបាច់ត្រូវចំណាយដើមទុនវិនិយោគធ្វើហាងថ្មីឡើយ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចជ្រើសរើសបើកដំណើរការភោជនីយដ្ឋានក្នុងក្តីស្រមៃ ដែលសមស្របនៅនឹងបទពិសោធន៍ ជំនាញ និងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់លោកអ្នកបានថែមទៀតផង។ អត្ថប្រយោជន៍ 1. ចាប់ផ្តើមអាជីវកម្មដោយមិនចាំបាច់ត្រូវចំណាយដើមទុនធ្វើហាង ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ រួមទាំងសម្ភារៈផ្ទះបាយ ការតុបតែងលម្អ កន្លែងទទួលទានអាហារ និងមានបុគ្គលិកដែលមានបទពិសោធន៍ ដើម្បីចាប់ផ្តើមអាជីវកម្មបានភ្លាមៗ ដោយទំនុកចិត្ត។ 2. ចំណុចទីតាំងល្អ ទទួលបានទីតាំងល្អៗ ស្ថិតនៅក្នុងផ្សារទំនើប ចំកណ្តាលទីក្រុង ជាមួយបរិវេណធំទូលាយ

    May 13, 2024
  • PR

    (ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia បានចុះកិច្ចសហប្រតិបត្តិការយ៉ាងជោគជ័យមួយ ជាមួយគណៈគ្រប់គ្រងប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិលេខ 7HD ដែលបានធ្វើឡើងនៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញកន្លងទៅនេះ។ ការចុះអនុស្សារណៈយោគយល់គ្នានេះ បានផ្ដល់ឱកាសឲ្យក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia បានទទួលតារាល្បីៗផ្ដាច់មុខពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជារបស់យើងផងដែរ។ នៅក្នុងព្រឹត្តការណ៍នេះដែរក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងរាជធានីភ្នំពេញនេះផងដែរ។ មានការចូលរួមពីសំណាក់ឥស្សរជនដ៏លេចធ្លោធំៗមួយចំនួនដូចជា ឯកឧត្តម ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Chantup Desabaedya (ចាន់ថាប់

    May 11, 2024
  • PR

    (ភ្នំពេញ)៖ ទឹកប្រាក់សរុបជិត ២លានដុល្លារ ភេសជ្ជៈប៉ូវកម្លាំង វើក បានចំណាយក្នុងការរៀបចំមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស រដូវកាលទី៣ ដែលបានឈានមកដល់វគ្គផ្ដាច់ច់ព្រ័ត្រហើយ ជាមួយនឹងប្រាក់រង្វាន់សរុប១០៨,០០០,០០០ រៀល។ សប្ដាហ៍ចុងក្រោយនេះ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស កាន់តែកក្រើក រញ្ជួយដល់អ្នកគាំទ្រគុនខ្មែរ ជាពិសេសដល់អ្នកនៅខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ។ ដោយឆ្លងកាត់ការប្រកួតអស់រយៈពេលជាច្រើនសប្ដាហ៍ និងច្រើនប្រកួតកន្លងមក សប្ដាហ៍ផ្ដាច់ព្រ័ត្រនេះនឹងមានការប្រកួតគូពិសេសដណ្ដើមខ្សែក្រវាត់រវាងកីឡាករ ចាន់ សំអាត និងកីឡាករ ធី វ៉ារិទ្ធ ហើយកីឡាករដែលឈ្នះនឹងទទួលបានខ្សែក្រវាត់អន្តរជាតិ IPCC ជាមួយនឹងរង្វាន់ទឹកប្រាក់ ៤៨,០០០,០០០

    May 9, 2024