PR

មានជំនាញតែខ្វះដើមទុន? ឱកាសមាស! បើកភោជនីយដ្ឋាន ចំកណ្តាលទីក្រុងបានភ្លាមៗ

BY
Naren
May 13, 2024

មានក្តីស្រមៃចង់បើកភោជនីយដ្ឋានផ្ទាល់ខ្លួនតែមិនមានដើមទុនគ្រប់គ្រាន់ ឬចង់បើកដែរតែពិបាករកទីតាំងដែលល្អ? ថ្ងៃនេះយើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូននូវឱកាសក្លាយជាដៃគូអាជីវកម្មផ្តាច់មុខក្នុងការគ្រប់គ្រង និងបើកដំណើរការភោជនីយដ្ឋាននៅចំកណ្តាលទីក្រុងភ្នំពេញដ៏មានសក្តានុពល។

ចំពោះដៃគូអាជីវកម្មដែលមានជំនាញគ្រប់គ្រងភោជនីយដ្ឋានច្បាស់លាស់ យើងមានការផ្តល់ជូននូវ អត្ថប្រយោជន៍ជាច្រើនដូចជាទីតាំងល្អៗ និងធំទូលាយដែលយើងមានស្រាប់អបជាមួយហេដ្ឋារចនាសម្ព័ន្ធដែលមានការតុបតែងលម្អ ព្រមទាំងចង្ក្រាន និងសម្ភារៈប្រើប្រាស់សព្វគ្រប់ សម្រាប់បើកដំណើរការភោជនីយដ្ឋានបានភ្លាមៗ ជាពិសេស ផ្តល់ភាពងាយស្រួលសម្រាប់លោកអ្នកដោយមិនចាំបាច់ត្រូវចំណាយដើមទុនវិនិយោគធ្វើហាងថ្មីឡើយ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចជ្រើសរើសបើកដំណើរការភោជនីយដ្ឋានក្នុងក្តីស្រមៃ ដែលសមស្របនៅនឹងបទពិសោធន៍ ជំនាញ និងកេរ្តិ៍ឈ្មោះអាជីវកម្មរបស់លោកអ្នកបានថែមទៀតផង។

អត្ថប្រយោជន៍
1. ចាប់ផ្តើមអាជីវកម្មដោយមិនចាំបាច់ត្រូវចំណាយដើមទុនធ្វើហាង
ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ រួមទាំងសម្ភារៈផ្ទះបាយ ការតុបតែងលម្អ កន្លែងទទួលទានអាហារ និងមានបុគ្គលិកដែលមានបទពិសោធន៍ ដើម្បីចាប់ផ្តើមអាជីវកម្មបានភ្លាមៗ ដោយទំនុកចិត្ត។
2. ចំណុចទីតាំងល្អ
ទទួលបានទីតាំងល្អៗ ស្ថិតនៅក្នុងផ្សារទំនើប ចំកណ្តាលទីក្រុង ជាមួយបរិវេណធំទូលាយ ចំណតឡានម៉ូតូងាយស្រួល និងមានអតិថិជនកុះករជាប់លាប់ស្រាប់។
3. សេរីភាពច្នៃប្រឌិតលើអាជីវកម្ម
ចាប់ផ្តើមគំនិតភោជនីយដ្ឋានថ្មីផ្ទាល់ខ្លួនរបស់អ្នក ឬប្រើប្រាស់ម៉ាកយីហោដែលមានស្រាប់របស់យើងសម្រាប់ការផ្លាស់ប្តូរ បរិបទក្នុងហាងបានយ៉ាងរលូន តាមសេចក្តីត្រូវការ។
4. ការគ្រប់គ្រងប្រតិបត្តិការពេញលេញ
រក្សាការគ្រប់គ្រងទាំងស្រុងលើប្រតិបត្តិការប្រចាំថ្ងៃនៃអាជីវកម្មដែលអ្នកបានជ្រើសរើស ស្របទៅតាម ចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់លោកអ្នកដោយទំនុកចិត្ត។
តោះមកចាប់ដៃគូជាមួយយើង និងបង្ហាញនូវសក្តានុពលរបស់អ្នក ដើម្បីបង្វែរទេពកោសល្យខាងម្ហូបអាហារដែលអ្នកមាន ទៅជាអាជីវកម្មដែលរីកចម្រើន។

ទំនាក់ទំនង៖
ឈ្មោះ៖ លោក ខៀវ ខេមរា
ព័ត៌មានទំនាក់ទំនង និងតេឡេក្រាម៖ +855 67 822 234
ភ្នំពេញ, ប្រទេសកម្ពុជា

Share This Post: