- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដំណឹងមរណភាពរបស់លោក គន្ធ ជីវន្ត័ អ្នកអត្ថាធិប្បាយកីឡាដ៏ល្បី បានធ្វើឱ្យមហាជន ក៏ដូចជាបងប្អូនអ្នកនិយមវិស័យកីឡា មានការសោកស្តាយជាពន់ពេកក៏ព្រោះតែលោក គន្ធ ជីវន្ត័ ជាពិធីករមានទេពកោសល្យអធិប្បាយបាល់ទាត់ល្អបំផុតម្នាក់ក្នុងប្រទេស។ ហើយអ្វីដែលគួរឱ្យតក់ស្លុតទៀតនោះគឺ លោក គន្ធ ជីវន្ត័ ជាកូនប្រុសបង្កើតរបស់តារាសម្តែងជើងចាស់លោក គន្ធ តារាវណ្ណ ដែលទទួលមរណភាពកាលពីឆ្នាំ២០២៣។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ក្រុមព្រះសុរិយា បានឱ្យដឹងថា «ពិតជាមានការរន្ធត់ជាខ្លាំងមួយឆ្នាំស្លាប់ម្នាក់!សូមរំលែកទុក្ខដ៏មហាសែនសោកសៅរកទីបំផុតគ្មានចំពោះក្រុមគ្រួសារនៃត្រកូលគន្ធ ដែលកាលពីឆ្នាំ២០២៣ តារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ ដែលត្រូវជាឪពុកបង្កេីត លោកគន្ធ ជីវ័ន្ត បានទទួលមរណភាព។ ស្រាប់តែម្សិលមិញនេះ លោក គន្ធ
July 9, 2024 - ព័ត៌មានជាតិ
(ឥណ្ឌា)៖ ទីបំផុតយុវតីកម្ពុជា លី មួយលាង ផ្តួលបេក្ខភាពបវកញ្ញាទាំង២៧ប្រទេស គ្រងមកុដ Miss Teen International ២០២៤ ជាលើកដំបូង នៅប្រទេសឥណ្ឌា។ បវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា កញ្ញា លី មួយលាង «Miss Teen Cambodia» បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «Miss Teen International» ដែលមានបេក្ខនារីមកពីបណ្ដាប្រទេសនានា ២៨ប្រទេស ជុំវិញពិភពលោក ប្រកួតប្រជែងសម្រស់ប្រចាំដ៏ធំលំដាប់អន្តរជាតិមួយនេះ។ យុវតីកម្ពុជា លី មួយលាង អាយុ១៧ឆ្នាំ កាលពីយប់ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤
July 8, 2024 - PR
ភ្នំពេញ ថ្ងៃទី ៨ ខែកក្កដា – ស្រាបៀរ Heineken® 0.0 ដែលជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោកនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដែលស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់។ ស្រាបៀរ Heineken® 0.0 នឹងក្លាយជាស្រាបៀរគ្មានជាតិអាល់កុលដំបូងគេនៅចំណោមម៉ាកយីហោរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ការចាប់ផ្តើមនៃការបង្កើតថ្មីនេះ ស្របពេលជាមួយនឹងខួបលើកទី ៣០ របស់ក្រុមហ៊ុនដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាកន្លងមក ហើយជាព្រឹត្តិការណ៍មួយដែលបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនចំពោះមហិច្ឆតា « រួមគ្នាដើម្បីកម្ពុជាកាន់តែប្រសើរ» របស់ខ្លួន។ មុនពេលការសម្ពោធជាផ្លូវការនៃស្រាបៀរ Heineken® 0.0 នៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញជាពិសេសឱ្យមកទស្សនកិច្ចនៅរោងចក្រស្រាបៀរក្រុមហ៊ុន
July 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី០៨ ខែកក្កដានេះបាន បង្ហាញវិធីសាស្រ្តការពារ ការឆបោកបន្លំតាមរយៈសម្លេង (Voice Phishing ឬ Vishing)។ ការឆបោកបន្លំតាមរយៈសម្លេង ឬ “Vishing” គឺជាប្រភេទនៃការវាយប្រហារផ្នែកវិស្វកម្មសង្គម ដែលឧក្រិដ្ឋជនព្យាយាមបញ្ឆោតជនរងគ្រោះឱ្យបញ្ចេញព័ត៌មានរសើបតាមរយៈការហៅទូរសព្ទ និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុ។ គោលដៅនៃការវាយប្រហារមានចាប់ពីទិន្នន័យរសើប ពាក្យសម្ងាត់ ព័ត៌មានកាតឥណទាន និងព្រមទាំងបញ្ឆោតយកប្រាក់ទៀតផង។ សព្វថ្ងៃ ពួកគេក៏ព្យាយាមទាញយកទិន្នន័យផ្ទាល់ខ្លួនដូចជា ភេទ នាមខ្លួន និងអាយុ ដើម្បីបង្កើតប្រវត្តិរូបជនរងគ្រោះ និងប្រើប្រាស់ពួកវាសម្រាប់សកម្មភាពក្លែងបន្លំ។ នេះជាទម្រង់នៃការឆបោកដែលធ្លាប់កើតឡើងមានដូចខាងក្រោម៖ ការក្លែងបន្លំជាស្ថាប័នហរិញ្ញវត្ថុ Financial Institute Impersonation, ឆបោកតាមរយ:ការផ្តល់ប្រាក់កម្ចី និងវិនិយោគ
July 8, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ក្រុមកុមារីតិចណូវេសិន (Technovation) ៥នាក់ មកពីអនុវិទ្យាល័យ ហ៊ុន សែន រលួស ខេត្តសៀមរាប ដែលមានឈ្មោះថា Fantastic 5 បានបង្កើតកម្មវិធីទូរស័ព្ទ (Guidestar) ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តរបស់ពួកគេ ខណៈពេលដែលមានការអប់រំអ្នកប្រើប្រាស់អំពីការប្រែប្រួលអាកាសធាតុ។ បើយោងតាមវីដេអូសម្ភាសន៍ខ្លីរបស់ UNICEF Cambodia – ដើម្បីកុមារគ្រប់រូប បានឱ្យដឹងថា «សិស្សស្រីចំនួន ៥នាក់មកពីខេត្តសៀមរាប ដែលហៅខ្លួនឯងថា Fantastic 5 បានបង្កើតកម្មវិធីទូរស័ព្ទមួយ ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងខេត្តរបស់ពួកគេ ខណៈពេលដែលមានការអប់រំអ្នកប្រើប្រាស់អំពីការប្រែប្រួលអាកាសធាតុ។ កម្មវិធីប្រកបដោយភាពច្នៃប្រឌិតនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងយល់ពីខេត្តសៀមរាបតាមអនឡាញ និងបង្ហាញពីសារៈសំខាន់នៃការអភិរក្សបរិស្ថាន។ Fantastic
July 5, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទិ០៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីបុគ្គលិកឆ្មបម្នាក់ ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកហ៊ុនសែនស្ទឹងត្រង់ បានយកលុយចំនួន ៣០ម៉ឺនរៀល ពីស្ត្រីអ្នកជំងឺម្នាក់ដែលបានមកប្រើប្រាស់សេវាសុខាភិបាល ទោះបីជាមានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះភ្លាមៗ។ បន្ទាប់ពីចុះពិនិត្យស្រាវជ្រាវបានបញ្ជាក់ឱ្យឃើញថាករណីនេះបានកើតឡើងពិតប្រាកដមែន ដូចរបាយការណ៍ខាងក្រោម៖ ១- នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ មានស្រ្តីឈ្មោះ ញ៉ែម សុខនាត អាយុ ៣០ឆ្នាំ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្ទឹងត្រង់ផ្នែកសម្ភព-រោគស្ត្រី ដោយសារទារកស្លាប់ក្នុងពោះ (អាយុ ១២សប្ដាហ៍) តាមរយៈពិនិត្យអេកូនៅកន្លែងឯកជន និងមានធ្លាក់ឈាមតាមទ្វារមាស។ បន្ទាប់មកបុគ្គលិកឆ្មបបានរៀបចំព្យាបាលទៅតាមបច្ចេកទេស។
July 4, 2024 - PR
(ភ្នំពេញ)៖ រដ្ឋបាលទេសចរណ៍តៃវ៉ាន់កំពុងតែពង្រីកខ្លួនទៅក្នុងទីផ្សារដែលកំពុងរីកចម្រើននៅក្នុងអាស៊ីអាគ្នេយ៍។ នេះជាលើកទីដំបូងបំផុតដែលគណៈប្រតិភូនឹងមកបំពេញសកម្មភាពផ្សព្វផ្សាយទេសចរណ៍តៃវ៉ាន់នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវដែលនឹងចាប់ផ្តើមពីថ្ងៃទី30 ខែមិថុនា ដល់ថ្ងៃទី05 ខែកក្កដា ឆ្នាំ2024។ គណៈប្រតិភូដែលមានអ្នកតំណាងឧស្សាហកម្មតៃវ៉ាន់30រូបមកពីអង្គការពាក់ព័ន្ធទេសចរណ៍ចំនួន16 នឹងធ្វើកម្មវិធីផ្សព្វផ្សាយពីទេសចរណ៍ នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃចន្ទ ទី01 ខែកក្កដា និងទីក្រុងវៀងច័ន្ទន៍នៃប្រទេសឡាវ នៅថ្ងៃពុធ ទី03 ខែកក្កដា ឆ្នាំ2024។ អ្នកតំណាងវិស័យទេសចរណ៍ និងអ្នកសារព័ត៌មានក្នុងស្រុកជាង 150នាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនេះ ដែលពួកគេនឹងទទួលបាននូវបទពិសោធពីនិមិត្តសញ្ញាទេសចរណ៍តៃវ៉ាន់កំណែទម្រង់ 3.0 ដែលមានឈ្មោះថា “តៃវ៉ាន់ – រលកនៃភាពអច្ឆរិយ” តាមរយៈការសម្តែងដ៏អស្ចារ្យ និងសកម្មភាពDIY។ របាយការណ៍ថ្មីពីក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជាបានបង្ហាញថាប្រជាជនកម្ពុជាចំនួន 1,819,504នាក់ បានធ្វើដំណើរចេញទៅក្រៅប្រទេសនៅក្នុងឆ្នាំ 2023
July 2, 2024 - PR
(ភ្នំពេញ)៖ កីឡាករគុនខ្មែរនាឆ្នាំនេះបានចេញទៅប្រកួតក្រៅប្រទេសជាបន្តបន្ទាប់ច្រើនហួសពីការរំពឹងទុក។ បេសកម្មផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក តាមរយៈការបញ្ជូនកីឡាករប្រកួតសង្វៀនអន្តរជាតិក្រៅប្រទេសនេះ។ ក្រៅពីការខិតខំពីសំណាក់សហព័ន្ធកីឡាគុនខ្មែរ យើងបានមើលឃើញថាវិស័យឯកជនបានជម្រុញជ្រោមជ្រែង តាមរយៈការឧបត្ថម្ភទាំងស្រុងដើម្បីបានបញ្ជូនកីឡាករខ្មែរយើងចេញទៅប្រកួតនៅក្រៅប្រទេសជាបន្តបន្ទាប់។ ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនរបស់សហគ្រិនខ្មែរ ១០០% បានសហការជាមួយក្លិប KKIF របស់ឧកញ៉ា ស្រី ចាន់ថន ដើម្បីបញ្ជូនកីឡាករគុនខ្មែរ ឈឿង ល្វៃ និងកីឡាករ សុខ ធី ចេញទៅប្រកួតនៅទឹកដីទីក្រុង ហុងកុង ក្រោមការឧបត្តម្ភទាំងស្រុងពី ទឹកពិសាកម្ពុជា។ ក្រោយបញ្ចប់ការប្រកួត ខ្មែរ ប៊ែវើរីជីស បានរៀបចំទទួលស្វាគមន៍កីឡាករគុនខ្មែរយើងដែលខិតខំអស់ពីកម្លាំងកាយចិត្ត ដណ្ដើមខ្សែក្រវាត់លំដាប់អន្តរជាតិ នាំយកជោគជ័យជូនមាតុភូមិដោយអ្នកឧកញ៉ា លាង
June 29, 2024 - PR
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើរតួនាទីជាអ្នកគាំទ្រវិស័យកីឡាធំជាងគេនៅកម្ពុជា ជាពិសេសកីឡាគុនខ្មែរនេះតែម្ដង កាន់តែពិសេសទៀតនោះ ខ្មែរ ប៊ែវើរីជីស មិនមែនឧបត្ថម្ភតែគុនខ្មែរនោះទេ ក្រុមហ៊ុនក៏បានគិតគូដល់អ្នកស្រលាញ់គាំទ្រគុនខ្មែរ ដោយអនុញ្ញាតឱ្យបងប្អូនចូលរួមទស្សនាដោយសេរីថេមទៀតផង ដែលនេះបង្ហាញពីស្មារតី «ខ្មែរ ស្រលាញ់ ខ្មែរ» យ៉ាងពិតប្រាកដបំផុត។ ដូចឥឡូវនេះ ក្រុមហ៊ុន ហង្សមាស បានបង្កើតនូវកម្មវិធីប្រដាល់គុនខ្មែរ XTREME CAMBODIA KUN KHMER ថ្មីដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្តទូរទស្សន៍ ហង្សមាស ហើយក៏មានការឧបត្ថម្ភផ្តាច់មុខតែមួយគត់ និងមុនគេបំផុតពី CAMBODIA BEER របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
June 28, 2024









