ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សោកស្តាយផង! ឆ្នាំមុនតារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ បានទទួលមរណភាព ស្រាប់តែឆ្នាំនេះ លោក គន្ធ ជីវន្ត័ ជាកូនបង្កើតក៏លាចាកលោកតាមក្រោយ

    BY Naren July 9, 2024
    សោកស្តាយផង! ឆ្នាំមុនតារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ បានទទួលមរណភាព ស្រាប់តែឆ្នាំនេះ លោក គន្ធ ជីវន្ត័ ជាកូនបង្កើតក៏លាចាកលោកតាមក្រោយ

    (ភ្នំពេញ)៖ ដំណឹងមរណភាពរបស់លោក គន្ធ ជីវន្ត័ អ្នកអត្ថាធិប្បាយកីឡាដ៏ល្បី បានធ្វើឱ្យមហាជន ក៏ដូចជាបងប្អូនអ្នកនិយមវិស័យកីឡា មានការសោកស្តាយជាពន់ពេកក៏ព្រោះតែលោក គន្ធ ជីវន្ត័ ជាពិធីករមានទេពកោសល្យអធិប្បាយបាល់ទាត់ល្អបំផុតម្នាក់ក្នុងប្រទេស។ ហើយអ្វីដែលគួរឱ្យតក់ស្លុតទៀតនោះគឺ លោក​ គន្ធ​ ជីវន្ត័​ ជាកូនប្រុសបង្កើតរបស់តារាសម្តែងជើងចាស់លោក គន្ធ តារាវណ្ណ ដែលទទួលមរណភាពកាលពីឆ្នាំ២០២៣។

    យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ក្រុមព្រះសុរិយា បានឱ្យដឹងថា «ពិតជាមានការរន្ធត់ជាខ្លាំងមួយឆ្នាំ​ស្លាប់ម្នាក់!សូមរំលែកទុក្ខ​ដ៏មហាសែនសោកសៅរកទីបំផុត​គ្មាន​ចំពោះក្រុមគ្រួសារនៃ​ត្រកូល​គន្ធ​ ដែលកាលពីឆ្នាំ២០២៣​ តារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ ដែលត្រូវជាឪពុក​បង្កេីត​ លោកគន្ធ​ ជីវ័ន្ត​ បានទទួលមរណភាព។ ស្រាប់តែម្សិលមិញនេះ​ លោក​ គន្ធ​ ជីវ័ន្ត​ ជាកូនប្រុស​ របស់តារាសម្ដែងជើងចាស់លោក គន្ធ តារាវណ្ណ និងជាអធិប្បាយដ៏ល្បីល្បាញក្នុងវិស័យកីឡា​ ប្រចាំប្រទេសកម្ពុជា​ បានទទួលមរណភាព។ សូមវិញ្ញាណក្ខន្ធលោក គន្ធ តារាវណ្ណ និងលោក​ គន្ធ​ ជីវ័ន្ត​ បានអញ្ជេីញក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ក្រុមព្រះសុរិយា​ សូមចងចាំចំពោះវរភាពចំពោះ​ លោកទាំងពីរដែលបានលះបង់បម្រេីក្នុងវិស័យសិល្បជាតិខ្មែររហូតដល់ថ្ងៃមរណៈ»។

    សូមរំលឹកថា លោក គន្ធ តារាវណ្ណ ជាឪពុក បានទទួលមរណភាព កាលពីខែមេសា ឆ្នាំ២០២៣ ក្នុងព្រះជន្ម៦៦ឆ្នាំដោយរោគាពាធ។ ចំណែកលោក គន្ធ​ ជីវន័្ត​ ជាកូនប្រុស បានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងវ័យ៤៥ឆ្នាំ ដោយរោគាពាធនៅឯប្រទេសថៃ ហើយសពត្រូវយកទៅធ្វើពិធីបុណ្យនៅវត្តក្រាំងធ្នង់​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ៕

    Share This Post: