Naren
  • PR

    ការរស់នៅរបស់យើងសព្វថ្ងៃ ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធអុីនធឺណិត។ នៅក្នុងសម័យឌីជីថល បច្ចេកវិទ្យាកាន់តែទំនើប វិធីបោកប្រាស់នៅលើប្រព័ន្ធអ៊ីនធឺណិតក៏កាន់តែសម្បូរបែប។ តើលោកអ្នកបានដឹងអ្វីខ្លះពីសុវត្ថិភាពលើប្រព័ន្ធអុីនធឺណិត? Be Smart Online ថ្ងៃនេះសូមមកបកស្រាយខ្លះៗអំពីការបោកបញ្ឆោតលួចទិន្នន័យអនឡាញ (Phishing) និងវិធីសាស្ត្រដែលលោកអ្នកអាចការពារពីវាបាន។ តើជនខិលខូចធ្វើយ៉ាងណាទើបអាចបន្លំលួចយកទិន្នន័យអនឡាញបាន? Phishing គឺជាទង្វើដែលឧក្រិដ្ឋជនតាមប្រព័ន្ធអុីនធឺណិត ជនអនាមិក ឬជនខិលខូចបានបន្លំខ្លួនបោកបញ្ឆោតជនរងគ្រោះ ក្នុងគោលបំណងលួចយកទិន្នន័យសម្ងាត់ ឬព័ត៌មានសំខាន់ៗមួយចំនួនដែលរួមមាន ឈ្មោះពិតរបស់អ្នកប្រើប្រាស់ (Username) ពាក្យសម្ងាត់ (Password) និងព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុដូចជា គណនីធនាគារ និងលេខកាតធនាគារជាដើម។ ដើម្បីលួចយកទិន្នន័យទាំងនេះជនខិលខូចតែងតែក្លែងបន្លំខ្លួន ធ្វើដូចជាបុគ្គលិកផ្លូវការតំណាងឱ្យអង្គភាព ឬក្រុមហ៊ុនណាមួយ ហើយប្រើប្រាស់បច្ចេកទេស Phishing ដើម្បីអូសទាញជនរងគ្រោះឱ្យចុចលើតំណភ្ជាប់ (Malicious Link)

    July 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ នៅយប់ថ្ងៃទី២២ ខែកក្កដានេះ បានឱ្យដឹងថានៅទីបំផុត ជម្លោះដ៏ក្តៅគគុក ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំរវាងសិល្បករតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា និងតារាសម្តែងលេចធ្លោរអ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានផ្សះផ្សាជានាគ្នា១០០ភាគរយហើយ ក្រោមការសម្របសម្រួលប្រកបដោយភាពប៉ិនប្រសប់របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។ គិតមកទល់នឹងពេលនេះ ជម្លោះដ៏រ៉ាំរ៉ៃរវាងកំពូលតារាទាំងពីរបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានឈានដល់ការប្តឹងផ្ដល់គួរឱ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ដោយភាគីទាំងសងខាងសុទ្ធតែមានការប្តេជ្ញាតតាំងគ្នាដល់ទីបញ្ចប់។ ដោយមើលឃើញពីស្ថានការណ៍កាន់តែអាក្រក់បែបនេះ និងដើម្បីកសាងសាមគ្គីភាពក្នុងសង្គមសិល្បៈ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏បានចូលខ្លួនធ្វើជាអ្នកសម្របសម្រួលប្រកបដោយភាពម៉ឺងម៉ាត់ និងតម្លាភាព ដោយឈរលើគោលការណ៍ឈ្នះឈ្នះទាំងសងខាង។ បន្ទាប់ពីបានស្វែងយល់ពីជំហរទាំងសងខាងហើយនោះលោកជំទាវអ្នកឧកញ៉ា ក៏បានអញ្ជើញពួកគាត់ទាំងពីរមកជួបមុខគ្នាដោយផ្ទាល់នៅរសៀលថ្ងៃទី២២

    July 22, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បាន សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅខេត្តសៀមរាប ដោយសម្រេចមានយន្តការបន្ទាន់ចំនួន៤ និងយន្តការបន្តទៀត។ សេចក្តីប្រកាសរបស់ធនាគារជាតិ បានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ជា សិរី ទេសាភិបាល

    July 22, 2024
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជក់ថា ដោយបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៍ធំ GUMBALL 3000 នឹងប្រមូលផ្ដុំកំពូលរថយន្តទំនើបៗរាប់រយគ្រឿងដែលអ្នកបើកបរសុទ្ធសឹងជាជនមានឥទ្ធិពល មហាសេដ្ឋីលំដាប់កំពូល ក្រុមតារាល្បីៗ និងកីឡាករលំដាប់ពិភពលោកជាច្រើនរូប នឹងមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤”។ ឧកញ៉ា លាង

    July 22, 2024
  • PR

    (ភ្នំពេញ)៖ កាត់ព្យុះ កាត់ភ្លៀង ជាអ្នកដែលសន្យា ប្រកាសក្ដែងៗថានឹងដឹកឡាន TOYOTA RAIZE ១គ្រឿង យកទៅឱ្យដល់ផ្ទះ ដូច្នេះបើទោះបីជាជួបឧបសគ្គបែបណាក៏ដោយ ក៏ត្រូវតែមកបំពេញពាក្យសន្យាតាមថ្ងៃដែលកំណត់ដែរ។ ប្អូនស្រី តាំ ដានិត អ្នកខេត្តកំពត បានត្រូវរង្វាន់រថយន្តស៊េរីថ្មី TOYOTA RAIZE មួយគ្រឿងពីភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ដែលគាត់បានទិញយកមកញ៉ាំ ដោយក្នុងចិត្តគិតថានឹងត្រូវរង្វាន់ទឹកប្រាក់ $1 ដូចប្អូនស្រីរបស់ខ្លួន។ តែផ្ទុយស្រឡះពីការគិត ស្រាប់តែគាស់ភ្លាមមក ឃើញរូបរថយន្ត TOYOTA RAIZE មួយគ្រឿងទៅវិញ។ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លាភាពក្នុងការចែកជូនរង្វាន់ដល់អតិថិជនមហាសំណាងរបស់ខ្លួន

    July 21, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ វិទ្យាស្ថាន ប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារ ត្រូវការជ្រើសរើសសិស្សានុសិស្សក្រីក្រដើម្បីចូលរៀនថ្នាក់ត្រៀមនិងថ្នាក់ជំនាញចំនួន៣៥០ នាក់ (អាហារូបករណ៍) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ខាងមុខនេះ។ លក្ខខណ្ឌជ្រើសរើស៖ បេក្ខជនត្រូវភ្ជាប់ជូននូវឯកសារមួយចំនួនដូចជា សៀវភៅគ្រួសារ ឬ អត្តសញ្ញាណបណ្ណ ឬ សំបុត្រកំណើត (ថតចម្លង), លិខិតបញ្ជាក់ការសិក្សាពីសាលាដែលបានរៀនឬកំពុងរៀន (ថតចម្លង), បេក្ខជនត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅកម្រិតវប្បធម៌ទាបបំផុតជាប់ថ្នាក់ទី៧ឡើងទី៨ ដល់ទី១២ (បញ្ជាក់ ថ្នាក់ទី១២ធ្លាក់ឬជាប់), រូបថត (១០x១៥) របស់បេក្ខជនជាមួយគ្រួសារនិងលំនៅស្ថានចំនួន៤សន្លឹក (ជុំគ្រួសារ១ បរិយាកាសក្នុងផ្ទះ១ ផ្ទះបាយ១ ច្រកចូលផ្ទះ១), លិខិតបញ្ជាក់ភាពក្រីក្រត្រឹមមេភូមិ។ ការដាក់ពាក្យស្នើសុំ៖ នៅនាយកដ្ឋានអប់រំ

    July 20, 2024
  • PR

    ភ្នំពេញ៖ កូនខ្មែរមួយរូបនៅខេត្តកំពង់ស្ពឺ បានយកលុយ ២,៥០០រៀល តែប៉ុណ្ណោះ ទៅទិញបានរថយន្តស៊េរីថ្មី TOYOTA RAIZE ដ៏ថ្មីស្រឡាង ១គ្រឿង ហើយបានទៅប្រាប់គ្រួសារ បែរជាពួកគាត់គិតថាជា Prank ទៅវិញ។ កូនខ្មែរម្នាក់នេះមានឈ្មោះថា​ លាង ស្រីណាត ដោយគាត់បានទិញ ទឹកក្រូច អាយស៍ កូឡា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មួយដប ដែលមានតម្លៃត្រឹមតែ ២,៥០០រៀល​ ប៉ុណ្ណោះ តែជាថ្ងៃហេងក៏ថាបាន ស្រាប់តែពេលមួលគម្រប ទឹកក្រូច អាយស៍ កូឡា មក​

    July 20, 2024
  • PR

    (ភ្នំពេញ)៖ ចិត្តជាស្រី យល់សប្ដិថាប្ដីមានប្រពន្ធថ្មី ខឹងទាំងក្នុងយល់សប្ដិ ភ្ញាក់ពីគេងក៏នៅតែខឹង! ដ្បិតតែជាយល់សប្ដិ តែក្នុងនាមជាមនុស្សស្រី នៅតែមានកូនចិត្តសង្ស័យថា តិចប្ដីមានប្រពន្ធថ្មីមែនទៅ? ស្រាប់តែល្ងាចឡើង ប្ដីមកស៊ុបប្រាយមែន តែមិនមែននាំប្រពន្ធថ្មីមកទេ គឺនាំយករថយន្តបកកេស Ford Ranger ស៊េរីថ្មី ១គ្រឿង ដែលជាសំណាងត្រូវរង្វាន់ពី CAMBODIA BEER ដែលគាត់បានទិញត្រឹមតែ ៣កំប៉ុងប៉ុណ្ណោះ។ បងប្រុស សុខ ចំរើន អ្នកខេត្តបន្ទាយមានជ័យ ជាអតិថិជនមហាសំណាងទី៣៥ ដែលឈ្នះរង្វាន់រថយន្ត Ford Ranger ស៊េរីថ្មីពី CAMBODIA BEER។ រថយន្តបកកេស

    July 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងពេលឆាប់ៗខាងមុខនេះ ធនាគារជាតិនឹងដាក់ឱ្យដំណើរការមុខងារថ្មីមួយក្នុងប្រព័ន្ធបាគង ដើម្បីសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ លោកជំទាវទេសាភិបាលបានបញ្ជាក់បន្ថែមទៀតថា ភ្ញៀវទេសចរបរទេសគ្រាន់តែដោនឡូតកម្មវិធីបាគង (Bakong App) នៅពេលមកដល់ប្រទេសកម្ពុជា ហើយអាចបញ្ចូលទឹកប្រាក់ក្នុងគណនីបាគងដែលបានបើក ដោយប្រើប្រាស់ក្រេឌីតកាតVISA Card, Master Card, Union Pay ជាដើម ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន ៕ រូបភាព៖ ធនាគារជាតិនៃកម្ពុជា/ វិទ្យុជាតិកម្ពុជា

    July 19, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រមាថចំពោះអង្គព្រះមហាក្សត្រ នៅចំណុចស្តុបអាងទឹក​អូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលា​ម៉ោង​ប្រហែល​០៨​និង​០០នាទីព្រឹក​។ ជនសង្សយ័ឈ្មោះ អ៊ុក ភក្តី​ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។ កាលពីវេលាម៉ោងប្រហែល០៨និង០០នាទី ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ អ៊ុក

    July 18, 2024