Naren
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបពិភាក្សាការងាររៀបចំអង្គរសង្ក្រាន្តជាមួយអាជ្ញាធរខេត្ត នៃគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកអនុគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្តខេត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប ។ នេះបើយោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប។ ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ ( ក្តីស្រមៃ និងក្តីសង្ឃឹម )

    December 13, 2022
  • ព័ត៌មានជាតិ

    សត្វ «ឈ្លូសយក្ស» ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា ក្នុងរយៈពេលជិត៣០ឆ្នាំ ចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូង នៅឆ្នាំ១៩៩៤ ក្នុងប្រទេសវៀតណាម និងឡាវ នៅតាមជួរភ្នំអាណាម ដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរជ័យ ភាគឦសាន នៃប្រទេសកម្ពុជា។ ដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗ នៅក្នុងឧទ្យានជាតិវីរជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញពីវត្តមានសត្វឈ្លូសយក្សនេះ។ សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់

    December 13, 2022
  • PR

    realme ប្រចាំប្រទេសកម្ពុជាបានប្រកាសជាផ្លូវការនូវ ស្មាតហ្វូនលំដាប់ថវិកាដែលពេញនិយមបំផុតរបស់ខ្លួនគឺ realme C33 នៅក្នុងទីផ្សារកម្ពុជាយើង ដែលមានមានរាងស្អាតទាក់ភ្នែក ជាមួយតម្លៃមិនគួរឲ្យជឿត្រឹមតែ 119 ដុល្លារ សម្រាប់ទំំហំផ្ទុក 3+32GB និង 139 ដុល្លារ សម្រាប់ទំំហំផ្ទុក 4+64GB ។ realme C33 មានលក្ខណៈសម្បត្តិ និងសមត្ថភាពលើសពីតម្លៃរបស់វា ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់វ័យក្មេង ភ្ជាប់មកជាមួយ ការរចនាទាន់សម័យ កាមេរ៉ាធំ50MP អេក្រង់ចបាស់ 6.5″ HD+, ថាមពលថ្មធំ 5000mAh, បន្ទះឈីបខ្លាំង Unisoc T612

    December 13, 2022
  • PR

    សន្និសីទនេះប្រមូលផ្ដុំដោយអ្នកចូលរួមដែលមានវត្តមានពីអង្គភាពនានាដូចជា អង្គភាពការពារកុមារ អង្គភាពទប់ស្កាត់បទល្មើសលើកុមារតាមបណ្ដាញអ៊ីនធឺណិត នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់នគរបាលជាតិកម្ពុជា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។ សន្និសីទនេះក៏នឹងត្រូវបានចូលរួមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អ្នកជំនាញនៃឧស្សហកម្មនានា អ្នកជំនាញបច្ចេកវិទ្យា តំណាងពីវិស័យអប់រំ រួមគ្នាដើម្បីពិនិត្យមើលស្ថានភាពនៃឧក្រិដ្ឋកម្មឌីជីថលនៅកម្ពុជា និងផ្លាស់ប្ដូរចំណេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការស៊ើបអង្កេត និងទប់ស្កាត់ទុកជាមុន។ ភាពជឿនលឿនក្នុងបណ្ដាញទំនាក់ទំនងបច្ចេកវិទ្យា និងការរីកដុះដាលនៃឧបករណ៍តភ្ជាប់ រួមផ្សំជាមួយនឹងស្ថានភាពនៃជំងឺកូវិដ១៩ផងនោះ បានធ្វើឲ្យមានសន្ទុះនៃការប្រើប្រាស់និងតម្រូវការនៃការភ្ជាប់ទំនាក់ទំនង ដែលនេះមិនមែនសម្រាប់តែអាជីវកម្មតែប៉ុណ្ណោះទេ គឺសម្រាប់ទំនាក់ទំនងសង្គមផងដែរ។ ខណៈពេលដែលទំនាក់ទំនងអនឡាញ ផ្ដល់នូវភាពងាយស្រួលនិងអត្ថប្រយោជន៍ជាក់លាក់ណាមួយ វាក៏ពាំនាំមកនូវបញ្ហាប្រឈមថ្មីផងដែរជាពិសេសគឺកើតឡើងទៅលើកុមារ។ សន្និសីទកោសល្យវិច្ច័យឌីជីថល នឹងលើកឡើងពីបញ្ហាប្រឈមទាំងនេះផ្ដោតលើការការពារ កុមារ និងបង្ហាញពីអត្ថប្រយោជន៍ សមត្ថភាព និងគុណតម្លៃនៃភស្តុតាងឌីជីថលក្នុងការស៊ើបអង្កេតនានា។ អង្គភាពការពារកុមារ

    December 13, 2022
  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ,ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ សម្តេចបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរប្រមាណជាង២ពាន់នាក់ដែលរស់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងយ៉ាងច្រើនកុះករ មកពីបណ្ដាប្រទេសផ្សេងៗនៃតំបន់អឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ពាក់ព័ន្ធទៅនឹងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ

    December 13, 2022
  • PR

    គ្រូបង្វឹករបស់ពង្រូលកំពង់ស្ពឺ លោក ឆាស្មីត ថាស្មាត់ឌូក និងក្ដូ គឺមាន់ចាញ់ស្រកាកីឡាករចាស់វស្សា ទូច អង្គរក្ស ខណៈក្រុមរបស់លោកអាចវាយបកយកឈ្នះ ២-១ (សិត) នៅកំពង់ស្ពឺ ពានរង្វាន់ Slamball។ លោក សៅ សាមីត ឬហៅថា ឆាស្មីត បានឲ្យដឹងប្រកួតក្រោយប្រកួតចប់នៅកំពង់ស្ពឺថា ការវាយបកយកឈ្នះលើក្រុមឌូក វិញនេះគឺជាបច្ចេកទេសមួយ ពិសេសការផ្លាស់ប្ដូរកីឡាករប្រកួតតែម្ដង។ គ្រូរបស់ពង្រូលកំពង់ស្ពឺខាងលើនេះបន្ថែមទៀតថា បន្ទាប់ពីសិតទី១ លោកនិងក្រុមពិភាក្សាគ្នារួចសម្រេចផ្លាស់ប្ដូរដាក់ ទូច អង្គរក្ស ចូលលេងវិញ។ ដោយសារកន្លងទៅ ទូច អង្គរក្ស ធ្លាប់លេងឈ្នះ ឌូក

    December 12, 2022
  • PR

    ភ្នំពេញ ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2022 – ក្នុងការប្រារព្ធពិធី Holiday 2022 ថ្ងៃនេះ Coach បានបង្ហាញតូបរូបភាពនិម្មិតរបស់ Rexy ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បំផុសគំនិតដោយ “Feel the Wonder” គោលបំណងរបស់ Coach ក្នុងការតម្លើងតូបរូបភាពនិម្មិតសម្រាប់រដូវកាលនេះ គឺដើម្បីនាំមកនូវភាពសប្បាយរីករាយ និងរំលឹកកុមារភាពរបស់យើងទាំងអស់គ្នាឡើងវិញ។ Rexy ដែលជាអ្នកតំណាងដ៏ក្លាហានរបស់ Coach តាំងពីឆ្នាំ 2016 មក នឹងមានការបង្ហាញខ្លួននៅក្នុងតូបរាងប្រអប់កាដូរបស់ Coach នៅផ្សារទំនើប AEON

    December 12, 2022
  • PR

    អេសស៊ីជី (SCG) ជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន បានប្រារព្ធខួបទី ៣០ របស់ខ្លួន នៃដំណើរការអាជីវកម្មដ៏ជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយសបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព និងបន្តរួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជាថែមទៀត។ លោក រ៉ាត់ឆាយុទ្ធ កាសេមឆៃសិរី (Ratchayut Kasemchaisiri) អគ្គនាយកក្រុមហ៊ុន អេសស៊ីជី កម្ពុជា មានប្រសាសន៍ថា៖ «យើងមានមោទនភាពណាស់ដែលបានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមបណ្ដាក្រុមហ៊ុនបរទេសដំបូងគេ ដែលបានបើកដំណើរការអាជីវកម្មនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក។ ទន្ទឹមនឹងនេះ យើងក៏មានកិត្តិយសផងដែរ ដែលបានរួមចំណែកដល់ភាពជោគជ័យនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា»។ ក្រុមហ៊ុន អេសស៊ីជី បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ ១៩៩២ តាមរយៈការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មដំបូងរបស់ខ្លួន គឺ ស្យាម ស៊ីមែន ត្រេឌីង

    December 12, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការសោកស្តាយជាខ្លាំង ក្រោយមានករណីការវាយកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាឡោម។ នេះបើយោងតាមលិខិតចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២២ ទូលថ្វាយសម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងលិខិតក្រសួងបានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ មានករណីការវាយកម្ទេចកុដិបុរាណចំនួន៣ ដែលកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។ ក្រោយដឹងដំណឹងនេះ ក្រសួងមានការសោកស្តាយខ្លាំង ព្រោះកុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។ សកម្មភាពនេះកំពុងរងការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្តាញសង្គម។ ក្រសួងបញ្ជាក់ថា ការរុះរើនិងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាទង្វើដែលផ្ទុយនឹងច្បា់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន ដូចបានភ្ជាប់មកជាមួយដែលចង្អុលបង្ហាញថា

    December 12, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ខណៈការប្រកួតបវកញ្ញាអន្តជាតិ (Miss International) ឆ្នាំ២០២២ កំពុងតែប្រព្រឹត្តនឹងជិតឈានដល់យប់គ្រងមកុដ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ មានបេក្ខភាពកញ្ញាឯកជាច្រើនប្រទេសបានចូលរួមតំណាងប្រទេសខ្លួន ក្នុងនោះកម្ពុជា​បានបង្ហាញវត្តមាន នៅក្នុងការប្រកួតនេះជាលើកទី៣មកហើយ។ កញ្ញា ជា ចារ៉ានី ដែលជាកញ្ញាឯកអន្តជាតិកម្ពុជា ឆ្នាំ២០២២ ក៏កំពុងតែខិតខំអស់ពីសមត្ថភាពក្នុងការចូលរួមប្រកួតផងដែរ។ ក្នុងនោះការប្រកួតនៅឆ្នាំ២០២២នេះ កម្ពុជា នឹងយក «ឈុតប្រទីបជ្វាលា» ទៅបង្ហាញលើឆាកប្រកួត Miss International ២០២២ ដែលឈុតនេះរចនាដោយ skorkrob ដែលចង់បង្ហាញអំពីពិធីបុណ្យបណ្ដែតប្រទីប​ ជាទូទៅប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំរួមជាមួយនឹងពិធីបុណ្យអុំទូក ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។ ការបណ្តែតប្រទីបលើផ្ទៃទឹកនេះផងដែរ គឺដើម្បីជាការសុំខមាទោសដល់ព្រះម៉ែគង្គារ។ សូមបញ្ជាក់ថាការប្រកួតបវកញ្ញាអន្តជាតិ (Miss International)

    December 12, 2022