Naren
  • PR

    ព្រឹត្តិការណ៍ 2022 Honor of Kings International Championship វគ្គ Group Stage បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី 13 ខែ ធ្នូ កន្លងទៅនេះ។ ក្រុម Impunity Esports ក៏បានទទួលយកជ័យជម្នះចំនួន 2 ដងទៅលើជើងឯក Arabia Qualifier – YaLLa Esports ផងដែរ ក៏ប៉ុន្តែក៏បរាជ័យក្នុងការយកជ័យជម្នះពីក្រុមខ្លាំងៗដូចជាជើងឯក៖ KPL Summer – Chongqing.Wolves និង Shanghai.EDG.M

    December 14, 2022
  • PR

    ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ៖ ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលលក់ដុំទំនិញដ៏ធំដែលមានសមាជិកមកពីប្រទេសថៃ បាន​បើក​សម្ពោធ​ជា​ផ្លូវការនូវ ផ្សារម៉ាក្រូ សាខាទី៣ ដែល​មាន​ទីតាំង​នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធី​សម្ពោធនេះ ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង ​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ព្រម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍សំខាន់ៗ ក្នុងពិធីបើកសម្ពោធជាផ្លូវការផ្សារ ម៉ាក្រូ សាខាទី ៣

    December 14, 2022
  • អន្តរជាតិ

    (អន្តរជាតិ)៖ ក្រុមហ៊ុន Royal Air Maroc របស់ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី១២ ខែធ្នូបាននិយាយថា ខ្លួននឹងបើកជើងហោះហើរពិសេសចំនួន៣០ ដើម្បីនាំអ្នកគាំទ្រ ទៅកាន់ទីក្រុងដូហា ប្រទេសកាតា ដើម្បីទៅទស្សនាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Reuters បានរាយការណ៍ថា ជើងហោះហើរនឹងចេញដំណើរនៅថ្ងៃទី ១៣-១៤ ខែធ្នូពីទីក្រុង Casablanca ។ ជើងហោះហើរទាំងនេះនឹងជួយអ្នកគាំទ្រម៉ារ៉ុករាប់ពាន់នាក់ដែលមានវត្តមានក្នុងប្រទេសកាតា ដើម្បីគាំទ្រក្រុមរបស់ខ្លួននៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាពេលខាងមុខ ដែលប្រកួតទល់នឹង បារាំង ។ បច្ចុប្បន្ននេះ ប្រជាជនម៉ារ៉ុករាប់ពាន់នាក់ក៏មានវត្តមាននៅក្នុងប្រទេសកាតាផងដែរ ដើម្បីទស្សនា ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដី។ ម៉ារ៉ុក បានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាក្រុមអាហ្វ្រិកដំបូងគេដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត

    December 14, 2022
  • PR

    ប្រូម៉ូសិនដ៏អស្ចារ្យ និងកក្រើក មិនធ្លាប់មានពីលោកឧកញ៉ា ប៊ុន រតនា សម្រាប់ឱកាសចុងឆ្នាំ២០២២នេះមកដល់ទៀតហើយ។ អតិថិជន ដែលទិញដីឡូត៍នៅរមណីយដ្ឋានលំហែរ នឹងទទួលបានកាដូជារថយន្តទៅវិញភ្លាមៗ ដោយមិនចាំបាច់មានការចាប់រង្វាន់ផ្សងសំណាងអ្វីឡើយ។ ចំណុចដ៏ទាក់ទាញ ក្នុងគម្រោងរមណីយដ្ឋានលំហែរ របស់ឧកញ៉ា ប៊ុន រតនា អាចឆក់យកបេះដូងអតិថិជនឱ្យងាកមកចាប់អារម្មណ៍ទិញកាន់តែច្រើន គឺមានតំបន់រីស៊តនេះ មានស្រះទឹកដែលអាចស្ទូចត្រីបាន មានហាងកាហ្វេនៅលើទឹក មានភោជនីយដ្ឋាននៅលើទឹក មានខ្ចុះលំហែរជុំវិញស្រះ មានកន្លែងបោះតង់ និងកន្លែងកម្សាន្តជាច្រើនទៀត។ រីឯតម្លៃវិញ គឺ មាន ចាប់ពី ៨០០០ដុល្លារ/ឡូត៍ហើយលោកអ្នកក៏អាចធ្វើការបង់រំលោះបានថែមទៀតផង។ ខាងក្រោមនេះគឺជាប្រូម៉ូសិនពី គម្រោងដីឡូតិ៍ នៅរមណីយដ្ឋានលំហែរ៖ 👉ទិញ ដី5x20m 💢ថែម

    December 14, 2022
  • PR

    តើអ្នកកំពុងស្វែងរកកន្លែងកម្សាន្តដែលមានទីតាំងមិនឆ្ងាយពីរាជធានីភ្នំពេញមែនអត់? ឥឡូវយើងសូមណែនាំរមណីយដ្ឋានមួយកន្លែងនោះគឺ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ​ (Prince Manor Report) ជារមណីដ្ឋានមួយកន្លែងដែលមានទីតាំងធំទូលាយអាចសម្រាកលំហែជាមួយ បរិយាកាសបរិសុទ្ធ ទេសភាពស្អាតៗថតរូបត្រជាក់ភ្នែក និងមានឧបករណ៍លេងកម្សាន្តជាច្រើនប្រភេទតាមចំណងចំណូលចិត្តភ្ញៀវគ្រប់វ័យដូចជា សួនទឹក, ទីលានប្រណាំងឡាន Go Kart, កន្ត្រក់វិល 88 ម៉ែត្រ, ឡានបុកគ្នា, កៅអីហោះ, ទូកចោរសមុទ្រ, ឡើងជញ្ជាំង, សេះវិល, កៅអីឌីស្កូ, សួនកម្សាន្តកុមារ ប្រកបដោយផាសុកភាពនិងសប្បាយរីករាយ។ ឥឡូវនេះឱកាសពិសេសបានមកដល់ហើយ! សម្រាប់ភ្ញៀវដែលអញ្ជើញចូលកម្សាន្តនៅក្នុងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ (Prince Manor Resort) ថតរូបជាមួយលេខ 8 ពណ៌មាស នៅមុខកន្រ្តកវិល

    December 14, 2022
  • សង្គម

    នៅព្រឹកនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញ ម៉ូតូមួយគ្រឿង បានធ្វើដំណើរបញ្រ្ចាសទិសនៅលើផ្លូវល្បឿនលឿន មិនខ្លាចល្មើសច្បាប់ផាកពិន័យ។ សកម្មភាពត្រូវបានថតដោយម្ចាស់រថយន្ត ដែលមានគណនីហ្វេសប៊ុកឈ្មោះ Thon BunPheng ដោយបង្ហាញថាម៉ូតូមួយគ្រឿង នេះលើជិះល្មើសច្បាប់ចរាចរណ៍បញ្រ្ចាសទិស នៅលើគន្លងវ៉ាជែង ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការហួសចិត្តជាខ្លាំង។ សូមរំលឹកថាយានយន្តគ្រប់ប្រភេទដែលបើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ត្រូវបាននគរបាលចរាចរណ៍ ធ្វើការព្រមាន និងអប់រំ ដោះស្រាយតាមនីតិវិធី ជាច្រើនករណីមកហើយ។ ក្នុងនោះផងដែរក្រសួងសាធារណការ និងដឹកជញ្ជូន ក៏តែងតែធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕ ប្រភព៖ Thon BunPheng

    December 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ដល់កវីនិពន្ធ អ្នកនិពន្ធ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣។ កវីនិពន្ធ និងសាធារណជន ទាំងអស់ ដែលចូលចិត្ត ខាងការតែងនិពន្ធ គឺអាចដាក់ពាក្យ ដើម្បីចូលរួមប្រកួត ដោយគ្រាន់តែគោរព តាមលក្ខខណ្ឌ ដូចខាងក្រោម ៖ ១. ប្រធានបទ សេរី ផ្ទៃរឿងទាំងមូលត្រូវមានលក្ខណៈសមស្រប ទាំងអត្ថន័យ អត្ថរូប អត្ថរស ២. លក្ខខណ្ឌ

    December 14, 2022
  • PR

    – រោងចក្រដំឡើងម៉ូតូទីបីរបស់ Royal Enfield នៅក្នុងតំបន់ AMERICAS និងទីបួននៅទូទាំងពិភពលោក, ខាងក្រៅប្រទេសឥណ្ឌា – មានទីតាំងនៅ Manaus, Amazonas រោងចក្រ CKD របស់ប្រេស៊ីលថ្មីពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងទៅកាន់តំបន់ប្រេស៊ីល និង តំបន់ LATAM ជាពិសេសនឹងដំណើរការដោយមានប្រសិទ្ធិភាពភ្លាមៗ – នឹងជួយក្នុងការរីកលូតលាស់ទីផ្សារដែលកំពុងរីកចម្រើនសម្រាប់ម៉ូតូ Royal Enfield ក្នុងប្រទេសប្រេស៊ីល ភ្នំពេញ ថ្ងៃទី14 ខែធ្នូ ឆ្នាំ 2022៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធំទំហំមធ្យម (250cc-750cc)

    December 14, 2022
  • PR

    កាលពីម្សិលមិញ តារាចម្រៀងថ្មីរបស់ 3f music ម្ចាស់បទ «សង្សាចាស់អើយអោយអូនសុំទោស» គឺ កញ្ញា ជេន បានបង្ហោះរូបលើ គណនេយ្យ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងដោយរៀបរាប់ពី អារម្មណ៏ពិតដែលនាង ទទួលបានការយល់ព្រមសម្តែងរួមគ្នាជាមួយលោកនីកូ ក្នុងកម្មវិធីបុណ្យសមុទ្ររបស់ vattanac sea festival ដោយរម្លឹកថាកាលពីជាង១០ ឆ្នាំមុន នាងបានសុំថតរូបជាមួយលោក នីកូ នៅក្រោយឆាក ហើយនាងបានប្រាប់លោក នីកូ ថានាងចង់ក្លាយជា តារាចម្រៀងមួយរូបហើយចង់ច្រៀងរួមគ្នាជាមួយ លោក នីកូ ថែមទៀតផង ពេលនោះ លោកនីកូក៏បានសន្យាថាបើនាងក្លាយជាតារាចម្រៀង មែននោះរូបលោកនឹងយល់ព្រមច្រៀងរួមគ្នាជាមួយនាងនៅថ្ងៃណាមួយមិនខាន មិននឹកស្មានថាអ្វីៗ

    December 13, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅប្រកួត Miss Universe 2022 ដែលនឹងធ្វើឡើងនៅឆ្នាំក្រោយ។ មហាជនមានក្តីសង្ឃឹមថា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ នឹងមានលទ្ធផលល្អ ក្រោយពីបានធ្វើការហ្វឹកហាត់នៅប្រទេសហ្វីលីពីន ជាពិសេសកញ្ញាអាចប្រើប្រាស់បាន៤ភាសា គឺភាសាខ្មែរ បារាំង អង់គ្លេស នឹង អេស្ប៉ាញ។ ក្នុងនោះផងដែរកាលពីពេលថ្មីៗនេះ ស្ថាប័ន បវរកញ្ញាចក្រវាលកម្ពុជា ក៏បានប្រកាសថា កញ្ញា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ (Miss Universe Cambodia

    December 13, 2022