សង្គម

ហួសចិត្ត! ម៉ូតូ ជិះបញ្រ្ចាសទិសចរាចរណ៍ នៅលើផ្លូវល្បឿនលឿន មិនខ្លាចគ្រោះថ្នាក់ (មានវីដេអូ)

BY
Naren
December 14, 2022

នៅព្រឹកនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញ ម៉ូតូមួយគ្រឿង បានធ្វើដំណើរបញ្រ្ចាសទិសនៅលើផ្លូវល្បឿនលឿន មិនខ្លាចល្មើសច្បាប់ផាកពិន័យ។ សកម្មភាពត្រូវបានថតដោយម្ចាស់រថយន្ត ដែលមានគណនីហ្វេសប៊ុកឈ្មោះ Thon BunPheng ដោយបង្ហាញថាម៉ូតូមួយគ្រឿង នេះលើជិះល្មើសច្បាប់ចរាចរណ៍បញ្រ្ចាសទិស នៅលើគន្លងវ៉ាជែង ធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការហួសចិត្តជាខ្លាំង។

សូមរំលឹកថាយានយន្តគ្រប់ប្រភេទដែលបើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ត្រូវបាននគរបាលចរាចរណ៍ ធ្វើការព្រមាន និងអប់រំ ដោះស្រាយតាមនីតិវិធី ជាច្រើនករណីមកហើយ។ ក្នុងនោះផងដែរក្រសួងសាធារណការ និងដឹកជញ្ជូន ក៏តែងតែធ្វើការក្រើនរម្លឹកជាថ្មីម្តងទៀត ចំពោះអ្នកបើកបរយានយន្តគ្រប់រូប មិនថាលើផ្លូវល្បឿនលឿន ឬផ្លូវប្រភេទណាឡើយ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍សុវត្ថិភាពក្នុងការបើកបរ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕

ប្រភព៖ Thon BunPheng

Share This Post: