PR

U BEER បង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារកម្ពុជា ព្រមជាមួយការប្រគុំតន្ត្រី ដ៏ធំនៅថ្ងៃ ៦ មីនា នេះ

BY
Khmernote Media
March 4, 2020

ភ្នំពេញ៖….. តោះ ភ្លក់រសជាតិថ្មី!! ផលិតផលស្រាបៀរថ្មីចុងក្រោយគេបង្អស់សម្រាប់យុវវ័យសម័យថ្មី មានឈ្មោះថា “U BEER” មានវត្តមានក្នុងទីផ្សារ ប្រទេសកម្ពុជាហើយ។ ដើម្បីអបអរសាទរវត្តមានរបស់ខ្លួនក្នុងទីផ្សារប្រទេសកម្ពុជា U BEER សូមគោរពអញ្ជើញសាធារណជនទាំងអស់ចូលរួមទស្សនាការប្រគុំតន្រ្តី U BEER ជាសាធារណៈដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៥ ល្ងាចដល់ ១១ យប់។

ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ U BEER ខាងមុខនេះក៏មានការចូលរួមសម្តែងពីសំណាក់តារាចម្រៀង និងសិល្បករខ្មែរល្បីៗជាច្រើនរូប ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែមានភាពសប្បាយរីករាយ។ សូមកុំភ្លេចចូលរួមឲ្យបានច្រើនកុះករ ដើម្បីសប្បាយរីករាយជាមួយសិល្បករ សិល្បការនី ដែលមានដូចជា G-David, CG Movement, Sang Sok Serey Rapper, Flippers, CA Stars and DJ Pleng មកពីប្រទេសថៃ ដើម្បីសាករសជាតិថ្មីពី U BEER ទាំងអស់គ្នា!


 
ក្រៅពីនេះ U BEER ក៏បានរចនាឡានក្រុងស្ទាយថ្មីប្លែកបែប Graffiti ដោយ Fonki ដែលជាសិល្បករគំនូរដ៏ល្បីល្បាញទាំងក្នុងនឹងក្រៅប្រទេស។ U BEER ក៏មានកម្មវិធី U BEER Bus Party ដែលនឹងធ្វើដំណើរនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅ កោះពេជ្រ ចាប់ផ្តើមពីម៉ោង ៦ ល្ងាច ដល់ ៩:៣០ យប់ និងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ ល្ងាចរហូតដល់ ៩:៣០ យប់។ សូមចូលរួមសប្បាយរីករាយជាមួយ U BEER Bus Party ដើម្បីភ្លក់រសជាតិស្រាបៀរថ្មីទាំងអស់គ្នា។
 
#OnlyUCanBeU


 

Share This Post: