ការប្រកួត World Cup លើកចុងក្រោយរបស់ Dani Alves ត្រូវរលាយ ក្រោយពេលខ្សែការពាររូបនេះរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីថ្ងៃអង្គារកន្លងទៅ
- May 12, 2018
តាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់ប្រេស៊ីលបានអោយដឹងថា៖ ខ្សែការពារ Dani Alves នឹងត្រូវអវត្តមាននៅក្នុងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2018 នៅក្នុងប្រទេសរុស្សី បន្ទាប់ពីខ្សែការពារវ័យ 34 ឆ្នាំរូបនេះរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីថ្ងៃអង្គារនេះ។

ខ្សែការពាររបស់ក្លឹបអ្នកមានបារាំង PSG រូបនេះបានរងរបួសជង្គង់ធ្ងន់ធ្ងរកាលពីប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Coupe De France កាលពីថ្ងៃអង្គារ ដែលរបួសរបស់ Dani Alves ធ្វើអោយខ្សែការពាររូបនេះនឹងអវត្តមានការប្រកួតពានរង្វាន់ FIFA World Cup នៅធ្វើឡើងនៅក្នុងខែក្រោយនេះ។
ខ្សែការពាររូបនេះបានត្រៀមលក្ខណ៍សម្បតិ្តរួចរាល់ហើយសម្រាប់ការប្រកួត FIFA World Cup 2018 នេះនិងជាការប្រកួត World Cup ចុងក្រោយក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ ប៉ុន្ដែអកុសលរូបគេបែរជាមានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរទៅវិញ។ តាមសម្ដីគ្រូពេទ្យបានអោយដឹងថា៖ របួសរបស់ Dani Alves ត្រូវការរយៈពេលយូរដើម្បីអោយជាសះស្បើយពីរបួសវិញ ហើយគ្រូពេទ្យបានទាមទារអោយ Alves ធ្វើការវះកាត់ជង្គង់ជាបន្ទាន់។

បុត្រ
ប្រភព៖ Goal
- Share This Post:






