ខ្លាំងបាត់ ! ម្ចាស់បទ PANAMA នាំអ្នកគាំទ្រជាងមួយរយនាក់ រាំកក្រើកកោះពេជ្រ កាលពីព្រឹកមិញ មុនព្រឹត្តិការណ៍ប្រគុំតន្ត្រីចាប់ផ្តើមនៅយប់នេះ
- May 12, 2018
កាលពីព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ លោក Matteo តារាចម្រៀងលំដាប់ថ្នាក់ពិភពលោក និងជាម្ចាស់បទ PANAMA បានទៅជួបអ្នកគាំទ្ររបស់ខ្លួននៅកោះពេជ្រ ហើយក៏ឆ្លៀតរាំបទចម្រៀងដ៏ល្បីរបស់ខ្លួនជាមួយអ្នកគាំទ្រ ជាងមួយរយនាក់ មុនព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនៅយប់ចាប់ផ្តើម។ គួរបញ្ជាក់ផងដែរថា នៅយប់នេះដែរ លោក Matteo ម្ចាស់បទ PANAMA នឹងច្រៀងផ្ទាល់នៅលើឆាកប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT ដែលប្រព្រឹត្តិទៅនៅមុខសាលមហោស្រពកោះពេជ្រ ក្នុងនោះក៏មានតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ចូលរួមយ៉ាងច្រើនផងដែរ ដូចជា លោក G-Devith កញ្ញា ទេព បូព្រឹក្ស កញ្ញា ឪក សុគន្ធកញ្ញា កញ្ញា សួស វីហ្សា និង លោក ឆន សុវណ្ណរាជ។ កុំភ្លេចចូលរួមអោយបានច្រើនកុះករ និងរាំបទ PANAMA ជាមួយលោក Matteo នៅយប់នេះ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង













