ស្រែកច្រៀងផង រាំតាមផង សប្បាយមិនបាច់និយាយជាមួយលោក MATTEO ម្ចាស់បទ “PANAMA” យប់នេះ
- May 12, 2018
កម្មវិធីប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដ៏ធំអស្ចារ្យរបស់ក្រុមហ៊ុន GANZBERG នារាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ នៅមុខមហោស្រពកោះពេជ្រ ដើម្បីអបអរសាទរក្រុមហ៊ុនឈ្នះបានមេដាយមាសលំដាប់ថ្នាក់ពិភពលោក២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION។ ការប្រគុំតន្ត្រីដ៏អស្ចារ្យនេះផងដែរក៏មានការចូលរួមពីសំណាក់តារាចម្រៀងជាតិល្បីឈ្មោះជាច្រើនដួងប្រចាំផលិតកម្មរស្មីហង្សមាស ហើយជាពិសេសនោះគឺវត្តមានតារាចម្រៀងលំដាប់អន្តរជាតិគឺលោក MATTEO ម្ចាស់បទ PANAMA ដែលបានធ្វើដំណើរពីប្រទេសរ៉ូមានី។
គ្រាន់តែលោក MATTEO បង្ហាញវត្តមាននៅលើឆាកតន្ត្រីភ្លាម បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាផ្ទាល់នៅមុខមហោស្រពកោះពេជ្របាននាំគ្នាស្រែកហ៊ោកញ្ចៀវយ៉ាងសប្បាយរីករាយ ជាពិសេសនោះគឺបងប្អូននាំគ្នារាំតាមចង្វាក់ភ្លេង PANAMA ដ៏ល្បីល្បាញកក្រើកកោះពេជ្រតែម្តង៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង





















