យប់ជ្រៅយ៉ាងណា ឆន សុវណ្ណរាជ នៅតែធ្វើឲ្យទស្សនិកជនស្រែកហ៊ោកក្រើកកោះពេជ្រតែម្តង ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT
- May 13, 2018
ដើម្បីអបអរសាទរ ក្រុមហ៊ុន GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា (ឆ្នាំ២០១៧ និងឆ្នាំ២០១៨) ពីស្ថាប័នកំពូល MONDE SELECTION ក្រុមហ៊ុនបានរៀបចំព្រឹត្តិការប្រគុំតន្ត្រីដ៏ធំសម្បើមនិងអស្ចារ្យនៅមុខមហោស្រពកោះពេជ្រ ដោយមានវត្តមានកំពូលតារាចម្រៀងជាច្រើនដួងនៅផលិតកម្មរស្មីហង្សមាស និងវត្តមានកំពូលតារាចម្រៀងអន្តរជាតិលោក MATTEO ម្ចាស់បទ PANAMA ក៏ចូលរួមផងដែរ។
ក្នុងរាត្រីដ៏អស្ចារ្យនេះដែរ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសគឺលោក ឆន សុវណ្ណរាជ បានធ្វើអោយទស្សនិកជនស្រែកហ៊ោកញ្ច្រៀវពេញឆាកតន្ត្រី កាន់តែធ្វើអោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកាន់តែសប្បាយរីករាយផងដែរ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង











