ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT យប់មិញ មនុស្សចូលរួមច្រើនហួសការរំពឹង មិនចាញ់ថ្ងៃឆ្លងឆ្នាំសកលឡើយ
- May 13, 2018
នារាត្រីយប់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ នេះនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 បាននាំយកអារម្មណ៍របស់មហាជន អោយសប្បាយរីករាយយ៉ាងខ្លាំង ក្នុងជំនួបវត្តមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស និង កំពូូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកគឺលោក Matteo ម្ចាស់បទ PANAMA ផងដែរ។ នៅក្នុងឪកាសដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ពីស្ថាប័នកំពូល MONDE SELECTION ផងនោះ គេសង្កេតឃើញថា មនុស្សម្នាយ៉ាងច្រើនកុះករ នាំគ្នាមកទស្សនាព្រឹត្តិការណ៍ ប្រគុំតន្ត្រីដ៏ធំសម្បើមនេះ បើប្រៀបធៀបទៅនឹង ព្រឹត្តិការណ៍ប្រគុំតន្ត្រីកាលពីថ្ងៃឆ្លងឆ្នាំសកលនោះ គឺមិនខុសគ្នានោះទេ។ ចង់ដឹងថាយប់មិញនេះសប្បាយប៉ុណ្ណានោះ តោះទស្សនារូបភាពខាងក្រោម៖
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង




















