ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ដុតខ្លួនឯង ហើយរត់ទៅអោបស្រ្តីម្នាក់ទៀតឲ្យស្លាប់ក្នុងភ្លើងទាំងអស់គ្នា (មានវីដេអូ)

    BY Khmernote Media February 13, 2018
    បុរសម្នាក់ដុតខ្លួនឯង ហើយរត់ទៅអោបស្រ្តីម្នាក់ទៀតឲ្យស្លាប់ក្នុងភ្លើងទាំងអស់គ្នា (មានវីដេអូ)

    ឥណ្ឌា៖ បុរសម្នាក់បានចាក់សាំងដុតខ្លួនឯង និងមានបំណងរត់ទៅអោបស្រ្តីម្នាក់ទៀតឲ្យស្លាប់ក្នុងភ្លើងទាំងអស់គ្នា តែសំណាងល្អត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។ បុរសដែលចង់ដុតសម្លាប់ខ្លួន​ឯងនោះមានឈ្មោះថា Navneet  Junghare ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងតំបន់ Bajaj Chowk ក្រុង Sausar ប្រទេសឥណ្ឌា។ មុនពេលកើតហេតុ គេបានឃើញគាត់ហាក់មានរឿងទាល់ទែងគ្នាជាមួយនឹងស្រ្តីរងគ្រោះនោះ បន្តិចក្រោយមកគេបានឃើញគាត់ចាក់សាំងដុតខ្លួនឯង និងព្យាយាមរត់ទៅអោបស្ត្រីរងនោះទៀត ដើម្បីឲ្យបានបានស្លាប់នៅក្នុងភ្លើងនោះជាមួយគ្នា។

    គេមិនបានដឹងថាពួកគេបានគំនុំអ្វី​ឲ្យពិតប្រាកដជាមួយគ្នានោះទេ  គេគ្រាន់ដឹងថាស្ត្រីរងគ្រោះធ្លាប់ធ្វើជាសក្សីនៅក្នុងមួយរឿងក្តីមួយ។ យ៉ាងណាក្តី ជនរងគ្រោះទាំង ពីរត្រូបានជួយសង្គ្រោះជីវិតបានទាន់ពេលវេលា តែបុរសដែលដុតខ្លួនឯងនោះត្រូវបានជាប់ទោសពីបទប៉ុនប៉ងសម្លាប់ស្ត្រីរងគ្រោះ។ សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូនៃហេតុការណ៍នេះក្នុងវីដេអូមាននៅខាងក្រោម៖

    ភក្តី

    ប្រភព៖dnaindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay