កីឡា

Neymar ស្រក់ទឹកមាត់ស្រែកឃ្លានចង់បានពានរង្វាន់ Fifa World Cup 2018 ឲ្យប្រេស៊ីល

BY
Khmernote Media
May 17, 2018

ខ្សែប្រយុទ្ធ Neymar បាននិយាយទាំងភាពស្រែកឃ្លានថា៖ ពានរង្វាន់ Fifa World Cup នៅក្នុងប្រទេសរុស្សីឆ្នាំនេះគឺជារបស់ប្រេស៊ីល។

កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Neymar ត្រូវបានគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីលកោះហៅចូលជម្រើសជាតិដើម្បីត្រៀមប្រកួតពានរង្វាន់ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សី បន្ទាប់ពីខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះរងរបួសបាក់ឆ្អឹងករជើងអស់រយៈពេលជាច្រើនខែ។ ក្ដីបំណងរបស់ Neymar គឺចង់ជួយអោយប្រេស៊ីលឈ្នះពានរង្វាន់ Fifa World Cup តាំងតែពីរូបគេនៅក្មេងវ័យមកម្លេះ។

ខ្សែប្រយុទ្ធ Neymar បាននិយាយថា៖ អ្វីដែលជំរុញគ្នាខ្លាំងបំផុតមកដល់សព្វថ្ងៃនេះគឺការលេងបាល់ទាត់ ការឈានជើងចូលទីលានគឺជាអ្វីដែលរូបគេសប្បាយបំផុត។ ការប្រកួតពានរង្វាន់ Fifa World Cup គឺជាពានរង្វាន់ធំបំផុតនៅក្នុងពិភពលោក រូបគេចង់លេងហើយនិងចង់បានពានរង្វាន់នេះ ពានរង្វាន់នេះគឺជារបស់រូបលោកនិងប្រទេសប្រេស៊ីល។ 

បុត្រ

ប្រភព៖ Goal

Share This Post: