ចង់ញ៉ាំរបស់ផ្អែមតែខ្លាចឡើងទម្ងន់មែនទេ អស់បារម្ភជាមួយនឹងវិធីទាំងនេះ
នារីមិនអាចហ៊ាមខ្លួនឯងមិនឲ្យញ៉ាំរបស់ផ្អែមបាននោះទេ ប៉ុន្ដែនារីក៏ខ្លាចការឡើងទម្ងន់ដូចគ្នា ហេតុនេះនារីគ្រប់រូបត្រូវតែធ្វើការតមអាហារដើម្បីទទួលបានរាងដ៏ស្រស់ស្អាត។ ប៉ុន្ដែពេលនេះនារីពុំចាំបាច់តមអាហារបង្អត់ខ្លួនឯងទៀតនោះទេ ត្រឹមអនុវត្តន៍វិធីទាំងនេះអ្នកអាចញ៉ាំរបស់ផ្អែមបានដោយពុំចាំបាច់ខ្វល់អ្វីឡើយ៖
១. ប្រសិនជាអ្នកនៅក្នុងកំឡុងពេលសម្រកទម្ងន់អ្នកគួរតែជ្រើសរើសបង្អែមណាដែលមានជំនួយដល់សុខភាព។
២. បើសិនជាអ្នកមិនចង់ទទួលទានបង្អែមសុខភាព ដូចនេះនៅពេលដែលអ្នកបរិភោគនំខេកផ្អែមហើយ អ្នកត្រូវធ្វើការកាត់បន្ថយអាហារដែលមានជាតិសាច់ ក៏ដូចជាបាយដើម្បីមិនធ្វើឲ្យអ្នកមានជាតិស្ករច្រើនពេក ដែលវាអាចបង្កឲ្យកើនជាតិខ្លាញ់យ៉ាងងាយ។
៣. ប្រសិនជាអ្នកចង់ទទួលទានទឹកដែលមានជាតិស្ករដូចជាទឹកដោះគោ, តែបៃតង រឺក៏ទឹកមានជាតិហ្គាសនោះអ្នកគួរតែស្វែងយល់ពីអាហាររូបត្ថម្ភឲ្យបានត្រឹមត្រូវ និងរកទឹកណាដែលមានជាតិស្ករទាបបំផុត។
៤. ជៀសវាង និងគួរតែកាត់បន្ថយបរិភោគនំប្រភេទដែលមានជាតិផ្អែមខ្លាំង។
ជាការណែនាំនៅពេលដែលអ្នកទទួលទានរបស់ផ្អែមច្រើន អ្នកគួរតែធ្វើការហាត់ប្រាណបន្ថែមទើបទទួលបានសុខភាពល្អ និងរាងដ៏ស្រស់ស្អាត៕
អត្ថបទ៖ Sai
ប្រភព៖mthai