ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កញ្ចក់ផ្នែកខាងមុខរបស់យន្តហោះត្រូវបានផ្ទុះបែកដោយគ្មានមូលហេតុ បណ្តាលអោយពិឡុតម្នាក់រងរបួួសធ្ងន់ខណៈពេលកំពុងហោះហើរក្នុងកម្ពស់៩០០០ម៉ែត្រ

    BY Khmernote Media May 17, 2018
    កញ្ចក់ផ្នែកខាងមុខរបស់យន្តហោះត្រូវបានផ្ទុះបែកដោយគ្មានមូលហេតុ បណ្តាលអោយពិឡុតម្នាក់រងរបួួសធ្ងន់ខណៈពេលកំពុងហោះហើរក្នុងកម្ពស់៩០០០ម៉ែត្រ

    ប្រទេសចិន ៖ ការហោះហើរនៅអាកាសមិនមែនជារឿងងាយស្រួលនោះទេ អ្នកបើកបរអាចប្រឈមមុខនឹងគ្រោះថ្នាក់បានគ្រប់ពេលទាំងអស់ ប្រសិនបើមិនបានគ្រប់គ្រងបាននូវបញ្ហាចៃដន្យណាមួយដែលកើតឡើងទាន់ពេល។ ប្រភពព័ត៌មានចិនបានចុះផ្សាយកករណីរន្ធត់មួយ ដែលអ្នកបើកបរយន្តហោះម្នាក់រងរបួសខណៈពេលកំពុងធ្វើការហោះហើរក្នុងកម្ពស់៩គីឡូម៉ែត្រពីដី ដោយសារតែកញ្ចក់ផ្នែកខាងមុខខាងស្តាំបានផ្ទុះបែក។ ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ តាមរយៈសារព័ត៌មានចិនបានអោយដឹងថាអ្នកបើកយន្តហោះអង្គុយផ្នែកខាងស្តាំនេះរងរបួសខ្លាំងត្រង់ផ្នែកក និងកដៃ រីឯម្នាក់ទៀតរងរបួសសើរស្បែកប៉ុណ្ណោះ។


    ប្រភពដដែលនេះបានបន្ថែមថាអ្នកបើកយន្តហោះអង្គុយផ្នែកខាងស្តាំ បិះនឹងត្រូវប៉ើងចេញពីយន្តហោះទៀតផង តែសំណាងដែលមានខ្សែក្រវ៉ាត់ជួយទប់ជាប់។ ការផ្ទុះបែកកញ្ចក់នេះបានកើតឡើងនៅក្នុងចន្លោះសីតុណ្ហភាពពី ដក៣០អង្សា ទៅដល់ ដក៤០អង្សា អ្នកដំណើរម្នាក់បានប្រាប់ថាវាកើតឡើងនៅចំពេលដែលអ្នកបំរើលើយន្តហោះកំពុងតែផ្តល់អាហារមកអោយពួកយើង។ បន្ទាប់ពីមានការផ្ទុះបែកកញ្ចក់ផ្នែកខាងស្តាំដ៏នឹកស្មានមិនដល់នេះ យន្តហោះទាំងមូលត្រូវរងការវាយប្រហារ ឧបករណ៍មួយចំនួននៅក្នុងនោះត្រូវបានបំផ្ញាញ ធ្វើអោយយន្តហោះមួយនេះបង្ខំចិត្តចុះចតភ្លាមៗ នៅអាកាសយាន្តដ្ឋាន Chengdu Shuangliu ជាសំណាងដែលអ្នកបើកអាចគ្រប់គ្រងបាននឹងចុះចតបានដោយសុវត្ថិភាព៕




    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay