ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រើពេលត្រឹមតែប៉ុន្មាននាទីសម្អាតគ្រប់កន្លែងក្នុងផ្ទះ ជាមួយនឹងរបៀបងាយៗមួយចំនួនទាំងនេះ

    BY Khmernote Media May 17, 2018
    ប្រើពេលត្រឹមតែប៉ុន្មាននាទីសម្អាតគ្រប់កន្លែងក្នុងផ្ទះ ជាមួយនឹងរបៀបងាយៗមួយចំនួនទាំងនេះ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗដើម្បីសម្អាតគ្រប់កន្លុកកន្លៀតក្នុងផ្ទះឲ្យបានស្អាត ដោយមិនចាំបាច់ត្រូវចំណាយពេលយូរ ៖

    ១. ប្រើប្រាស់ប្រេងដើម្បីសម្អាតស្នាមប្រឡាក់ខ្លាញ់លើផ្ទៃចង្ក្រាន ៖ ស្ដាប់ទៅហាក់ដូចជាចម្លែកបន្តិចក៏ពិតមែន ប៉ុន្តែប្រេងឆាអាចប្រើដើម្បីសម្អាត ឬកម្ចាត់ស្នាមប្រឡាក់ខ្លាញ់បានយ៉ាងងាយ និងឆាប់រហ័ស។ គ្រាន់តែដាក់ប្រេងប៉ុន្មានដំណក់លើក្រដាសជូតមាត់ប្រភេទរឹង ហើយជូតវាសលើចង្ក្រានជាការស្រេច។

    ២. ដុសខាត់គ្រប់យ៉ាងដើម្បីឲ្យផ្ទៃវាភ្លឺ ៖ ដើម្បីធ្វើឲ្យផ្ទៃលោហធាតុភ្លឺរលោង ចូរបន្តក់ប្រេងកូនក្មេងប៉ុន្មានដំណក់លើកន្សែងមួយ រួចជូតវាលើវត្ថុទាំងនោះ។

    ៣. សម្អាតឆ្នាំងអ៊ុត ៖ អំបិលអាចជួយអ្នកបានក្នុងស្ថានភាពនេះ។ ចាក់អំបិលលើក្រដាសជូតមាត់ប្រភេទរឹង ហើយបន្ទាប់មកបើកដំណើរការឆ្នាំងអ៊ុតឲ្យក្ដៅ រួចចាប់ផ្ដើមអ៊ុតវាលើអំបិល។

    ៤. ប្រើប្រាស់អំបោស ដូច្នេះអ្នកមិនចាំបាច់ត្រូវចំកោងខ្នង ឬអោនចុះទៀតទេ ៖ វាជាវិធីដ៏ងាយដើម្បីសម្អាតអាងងូតទឹក។ អ្នកអាចប្រើប្រាស់អំបោសជំនួសការប្រើច្រាសធម្មតា។

    ៥. ការសម្អាតបង្គន់ ៖ ដើម្បីចំណេញពេលវេលាបានខ្លះ ចូរចាក់សាប៊ូលើផ្ទៃនៃបង្គន់នៅមុនពេលដុសសម្អាត ហើយសឹមប្រើប្រាស់ច្រាសសម្រាប់ដុសបង្គន់ដើម្បីកម្ចាត់ដី និងស្នាមប្រឡាក់ចេញ។

    ៦. បន្ថែមទឹកបន្ទន់សម្លៀកបំពាក់ ៖ នៅពេលជូតសម្អាតឥដ្ឋ ចូរបន្ថែមទឹកបន្ទន់សម្លៀកបំពាក់មួយចំនួនចូលក្នុងទឹក ហើយកម្រាលឥដ្ឋរបស់អ្នកនឹងរក្សាភាពស្អាតបានយូរជាងធម្មតាជាមិនខាន។

    ៧. ប្រើប្រាស់ជក់ ដើម្បីកម្ចាត់ដីចេញពីវត្ថុតូចៗបានសព្វ ហើយងាយ។

    ៨. ដាក់ក្រដាសកាសែតក្នុងធុងសម្រាម ៖ វិធីនេះជួយស្រូបសំណើម ឬសារធាតុរាវផ្សេងៗ ដើម្បីរក្សាភាពស្ងួតនៃធុងសម្រាម។

    ៩. រុំធ្នើទូទឹកកកជាមួយប្លាស្ទិចរុំ ៖ អ្នកមិនចាំបាច់ត្រូវសម្អាតទូរទឹកកកញឹកញាប់ទៀតឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែផ្លាស់ប្ដូរផ្លាស្ទិក៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay