អន្តរជាតិ
ប្រទេសមួយនេះកំពុងតែប្រកាសអាសន្ន ដោយសារតែជំងឺអេបូឡា (Ebola) រាតត្បាតខ្លាំងពេក
BY Khmernote Media
May 18, 2018
ជំងឺអេបូឡា (Ebola) កំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេសកុងហ្គោ ហើយការរាតត្បាតនេះត្រូវបានគេចាត់ទុកថា ជាការរាតត្បាតដ៏ធំមួយមិនធ្លាប់មានពីមុនមក។ បើយោងតាមលោកវេជ្ជបណ្ឌិត អគ្គនាយករងនៃអង្គការសុខភាពពិភពបាន និយាយថា កម្រិតនៃការរាតត្បាតជំងឺអេបូឡានៅក្នុងប្រទេសកុងហ្គោនេះឈានដល់កម្រិតប្រកាសអាសន្នហើយ បើគិតជាចំនួនមនុស្សគឺ មានរហូតដល់ជាង ១ លាននាក់។ អ្វីដែលជាការកត់សម្គាល់ទៀតនោះគឺថា ភាគច្រើននៃអ្នកដែលកើតមានជំងឺនេះគឺសុទ្ធតែជាអ្នកក្រីក្រ។ តំបន់ដែលកំពុងតែត្រូវជំងឺអេបូឡារាតត្បាតរួមមាន តំបន់ទន្លេកុងហ្គោ និងតំបន់ដាច់ស្រយាលជាច្រើនកន្លែងទៀត៕


អត្ថបទ៖ ភក្តី
ប្រភព៖ msn