ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចុះឆែកឆេរអាផាតមិនអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប៉ូលិសប្រទះឃើញកាបូបប្រេនៗចំនួន២៨៤កេស និងកាបូបចំនួន៧២ពេញសុទ្ធតែលុយ និងគ្រឿងអលង្ការ (មានវីដេអូ)

    BY Khmernote Media May 18, 2018
    ចុះឆែកឆេរអាផាតមិនអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប៉ូលិសប្រទះឃើញកាបូបប្រេនៗចំនួន២៨៤កេស និងកាបូបចំនួន៧២ពេញសុទ្ធតែលុយ និងគ្រឿងអលង្ការ (មានវីដេអូ)

    ម៉ាឡេស៊ី៖ កាលពីយប់ម្សិលមិញនេះ ប៉ូលិសម៉ាឡេស៊ីបានចុះទៅពិនិត្យមើលអាផាតមិនជាច្រើនកន្លែងរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak និងរឹបអូសបានកាបូបដៃមានតម្លៃថ្លៃៗចំនួន២៨៤កេស និងកាបូបចំនួន៧២កាបូបផ្សេងទៀត ដែលមានផ្ទុកទៅដោយគ្រឿងអលង្ការ លុយ នាឡិកា និងវត្ថុមានតម្លៃជាច្រើនទៀត។

    មន្ត្រីប៉ូលិសបានឲ្យដឹងថា ប៉ូលិសបានទទួលការអនុញ្ញាតឲ្យចុះស៊ើបករណីខាងលើ និងករណីផ្សេងទៀត ដែលពាក់ព័ន្ធជាមួយនឹងអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី សរុប៦ករណីតាំងពីថ្ងៃពុធ ទី១៦មកម្លះ ហើយបន្ទាប់ពីបញ្ចប់ករណីខាងលើ គេនឹងបន្តបើកការស៊ើបអង្គេតករណីជាច្រើនទៀត។ សូមរំលឹកផងដែរថា ភរិយារបស់លោក Najib Razak ធ្លាប់បានគេសម្គាល់ថា ចូលចិត្តប្រើប្រាស់កាបូបដៃថ្លៃៗ ដែលមានតម្លៃចន្លោះពី ១២,០០០ ដុល្លាររហូតទៅ ៣០០,០០០ ដុល្លារឯណោះ។ គេក៏ធ្លាប់រកឃើញដែរថា គាត់ធ្លាប់ទិញពេជ្រពណ៌ផ្កាឈូក ដែលមានតម្លៃ ២៣ លានដុល្លារទៀតផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ straitstimes

    Share This Post:
    MPO4D jitutoto mpo4d Mpoplay