អន្តរជាតិ
អាវធ្វើពីរោមឆ្មាត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតនៅក្នុងប្រទេសចិន
BY Khmernote Media
June 5, 2018
ចិន៖ អាវធ្វើពីរោមសត្វឆ្មាត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតនៅក្នុងទីផ្សារនៃប្រទេសចិន ហើយអាវរោមឆ្មាទាំងនេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃ ៣៣.៨០ ដុល្លា។ ផ្សារដែលមានលក់អាវរោមឆ្មានេះគឺជាប្រភេទផ្សារបុរាណជាច្រើនកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុង Hohhot តំបន់ inner mongolia ភាគខាងជើងប្រទេសចិន។
ក្រៅតែពីប្រភេទអាវដូចខាងលើ គេក៏បានប្រទះឃើញក្រញ៉ាំខ្លាំ និងកូនឆ្កែជាច្រើនក្បាលទៀតផងដែរ ដែលកំពុងតែដាក់លក់ពេញទីផ្សារតែម្តង។ សូមបញ្ជាក់ថា ក្រញ៉ាំខ្លាត្រូវបានគេទិញយកទៅធ្វើជាថ្នាំបុរាណ តែសត្វប្រភេទនេះត្រូវបានហាមឃាត់មិនឲ្យធ្វើការប្រមាញ់នោះទេ។ គួររម្លឹកដែរថា ចិនជាប្រទេសមួយដែលគេរកឃើញថា ចូលចិត្តញ៉ាំសាច់សត្វប្លែក និងយកសត្វប្លែកៗមកធ្វើជារបស់ប្រើប្រាស់៕
ប្រភព៖ dailymail






