ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីណាចូលចិត្តខាងថតរូប ជានារីដែលយល់ចិត្តពីដៃគូបំផុត

    BY Khmernote Media May 18, 2018
    នារីណាចូលចិត្តខាងថតរូប ជានារីដែលយល់ចិត្តពីដៃគូបំផុត

    សព្វថ្ងៃនេះអ្នកជំនាញថតរូបជាច្រើនសុទ្ធសឹងតែជាបុរស ដែលកម្រមានស្រ្ដីប្រសព្វខាងថតរូបនេះណាស់។ ប៉ុន្ដែអ្នកជំនាញបាននិយាយថាបើសិនជានារីដែលចូលចិត្តខាងថតរូបគឺជានារីដែលចេះយល់ពីដៃគូបំផុត​​ ព្រោះថារូបនាងដឹងពីចំណូលចិត្តរបស់ដៃគូរបស់ខ្លួន ចាប់អារម្មណ៍និងរឿងតូចតាចដែលនៅជុំវិញខ្លួន អ្វីដែលសំខាន់គឺងាយចុះសម្រុងគ្នា។ ខាងក្រោមនេះគឺជាមូលហេតុដែលគេបានលើកឡើង៖

    ១. រូបនាងមានភាពទាក់ទាញពិសេស៖ នៅពេលដែលនារីមានចំណូលចិត្តខាងថតរូបដូចជាអ្នក អ្នកប្រាកដជាពុំមានភាពធុញនៅក្នុងការសន្ទនាជាមួយនឹងដៃគូរបស់អ្នកឡើយ។ ជាពិសេសអ្នកក៏មិនចាំបាច់បារម្ភពីបញ្ហារូបរបស់អ្នកមានដៃធំ រឺក៏ឃើញទាបទៀតដែរ។

    ២. រូបនាងចូលចិត្តនៅក្នុងការធ្វើដំនើរកំសាន្ដ៖ ជាការពិតណាស់អ្នកចូលចិត្តថតរូបគឺប្រាកដជាចូលចិត្តធ្វើដំនើរកំសាន្ដគ្រប់ទីកន្លែងដើម្បីទទួលបាននូវរូបស្អាតៗ ដែលជាហេតុធ្វើឲ្យអ្នកកាន់តែមានចំណាប់អារម្មណ៍ចំពោះរូបនាង ហើយក៏កាន់តែស្វែងយល់ពីគ្នាបានកាន់តែច្បាស់។

    ៣. នាងតែងតែយកចិត្តទុកដាក់អ្នកជុំវិញខ្លួន៖ ប្រៀបដូចជាការថតរូបចឹងរូបនាងតែងតែមានការបារម្ភពីទេសភាព ក៏ដូចជារុក្ខជាតិដែលនៅជុំវិញខ្លួនរបស់នាង បើយើងបែរយកនិយាយពីទំនាក់ទំនងស្នេហាក៏ដូចគ្នារូបនាងប្រាកដជាមានការយកចិត្តទុកដាក់ចំពោះរូបអ្នកបានល្អិតល្អន់ទោះបីជារឿងតូចតាចក៏ដោយ ហេតុនេះអ្នកមិនចាំបាច់បារម្ភគ្មានអ្នកយល់ចិត្តទៀតនោះទេ។

    ៤. រូបនាងពុំមានការបារម្ភខ្លាចអ្វីទាំងអស់៖ អ្នកថតរូបម្នាក់ទោះបីជាមានភ្លៀង រឺក្ដៅយ៉ាងណាក៏មិនបោះបង់ចោលការងាររបស់ខ្លួនដែរ ស្នេហាក៏ដូចគ្នារូបនាងអាចកំដអ្នករហូតទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏រូបនាងមិនទុកអ្នកចោលដែរ។

    ៥. មានការចងចាំល្អៗជាមួយគ្នា៖ បើសិនជារូបនាងស្រលាញ់ខាងថតរូបមែននោះ ដូចនេះរូបនៅក្នុង Camera ច្បាស់ណាស់គឺមានតែរូបអ្នកម្នាក់គត់ដែលអាចចាត់ទុកថានេះជាអនុស្សាវរីយ៍ល្អសម្រាប់អ្នកទាំងពីរ ជាពិសេសរូបអ្នកជាការចងចាំដ៏ល្អ ហើយក៏ស្ថិតនៅក្នុងចិត្តរបស់នាងរហូតទៅ៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay