តិចច្រឡំ! Buffon ចាកចេញពី Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះមិនទាន់ចូលនិវត្តន៍ទេគឺនៅលេងបន្ដទៀត ខណៈមានក្លឹបធំៗពីរចង់បានរូបគេ
- May 18, 2018
ក្លឹបមេឃខៀវ Manchester City និងក្លឹបហង្សក្រហម Liverpool ត្រៀមប្រជែងដណ្ដើមអ្នកចាំទីចាស់វស្សា Gianluigi Buffon ក្រោយពេលអ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះប្រកាសថាមិនទាន់ចូលនិវិត្តន៍ពីវិស័យកីឡាបាល់ទាត់។

អ្នកចាំទីវ័យ 40 ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះ ប៉ុន្ដែ Buffon បានប្រកាសថារូបគេមិនទាន់ចូលនិវិត្តន៍ពីកីឡាបាល់ទាត់ទេនៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ហើយអ្នកចាំទីរូបនេះត្រៀមខ្លួនចូលលេងម្ដងទៀត ប្រសិនបើមានក្លឹបណាត្រូវការរូបគេ។
ក្លឹបយក្សពីរនៅក្នុងលីគកំពូល Premier League សង្ឃឹមថានឹងអាចចុះហត្ថលេខានាំយកកំពូលអ្នកចាំទីរូបនេះមកកាន់ទឹកដីអង់គ្លេសនៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះកំពុងមានក្លឹបជាច្រើនកំពុងមានចំណាប់អារម្មណ៍លើគាត់ ក្រោយពេល Buffon ប្រកាសថានៅលេងបាល់បន្ដទៀត។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






