ភាពខុសគ្នារវាងសង្វារពណ៌ក្រហម និងពណ៌សដែលសុភាពនារីគ្រប់រូបគួរតែយល់ដឹង
ស្លាកស្នាមនៃសង្វារគឺតែងតែកើតមានឡើងចំពោះមនុស្សគ្រប់រូប ដែលមានមួយភាពតូចប៉ុណ្ណោះដែលមិនមានកើតសង្វារនេះ។ ជាទូទៅស្នាមសង្វារកើតនៅលើពោះ, ដើមទ្រូង, ដៃ ជើង និងគូទជាដើម។ ការកើតឡើងនេះគឺកើតនៅពេលដែលយើងធាត់ពេក, អរម៉ូនមានការប្រែប្រួល ជាពិសេសចំពោះស្រ្ដីមានផ្ទៃពោះ ក្នុងនោះផងដែរសង្វារមានច្រើនប្រភេទប៉ុន្ដែដែលយើងកត់សម្គាល់ឃើញថាមានតែ ២ប្រភេទប៉ុណ្ណោះដែលនារីជាច្រើនជួបប្រទះគឺសង្វារពណ៌ក្រហម និងពណ៌ស។ ខាងក្រោមនេះគឺជាភាពខុសគ្នារវាងសង្វារពណ៌ក្រហម និងពណ៌ស ដែលនារីៗគួរតែយល់ដឹង៖
១. សង្វារពណ៌ក្រហម៖ ស្នាមពណ៌ក្រហមគឺជាសញ្ញាណនៃការកើតឡើងនៅដំណាក់កាលដំបូង ដែលវាចេញពណ៌ក្រហមគឺជាស្នាមនៃសរសៃនៃឈាម ដែលលោកអ្នកអាចងាយនឹងធ្វើការព្យាបាលដោយគ្រាន់យកកូឡូជេនមកលាបនៅលើស្បែកពោះ រឺក៏អ្នកអាចទៅធ្វើការបាញ់រស្មី ដែលវាមានប្រសិទ្ធភាពខ្ពស់និងជួយឲ្យបាត់ស្លាកស្នាមម្ដងបន្ដិចៗ។

២. សង្វារពណ៌ស៖ គឺជាស្លាកស្នាមដែលបញ្ជាក់ពីរយៈពេលដ៏យូរ ដោយវាមានករពិបាកនៅក្នុងការព្យាបាលឲ្យបាត់ ហើយក៏ពុំទាន់មានការព្យាបាលណាដែលល្អឥតខ្ចោះសម្រាប់បំបាត់ស្លាកស្នាមសង្វារពណ៌សនេះផងដែរ។ ដោយសារតែសង្វារពណ៌ស គឺជាសង្វារមួយដែលជាប់នៅស្បែកពោះរបស់យើងជាយូរ ដែលធ្វើឲ្យលំបាកក្នុងការព្យាបាល៕

អត្ថបទ៖ Sai
ប្រភព៖timesofindia