ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសវៀតណាមឃាត់ជនសង្ស័យពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអនឡាញចំនួន១០នាក់ និង រឹបអូសបានប្រាក់សរុុបជាង៣០,០០០ ដុល្លារ

    BY Khmernote Media May 18, 2018
    ប៉ូលិសវៀតណាមឃាត់ជនសង្ស័យពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអនឡាញចំនួន១០នាក់ និង រឹបអូសបានប្រាក់សរុុបជាង៣០,០០០ ដុល្លារ

    ប្រទេសវៀតណាម ៖ មកដល់ពេលបច្ចុប្បន្ននេះយើងមើលឃើញថាមានការលេងល្បែងស៊ីសងខុសច្បាប់ច្រើនណាស់នៅតាមប្រព័ន្ធអនឡាញ ដែលប៉ូលិសកំពុងតែធ្វើការបង្ក្រាបយ៉ាងសកម្មផងដែរ។ កាល​​ពីថ្ងៃទី១៧ ខែឧសភា កន្លងទៅនេះប៉ូលិសវៀតណាមបានធ្វើការចុះបង្រ្កាបនិងឃាត់ខ្លួនមនុស្សជាង១០នាក់ ដែលមានពាក់ព័ន្ធនឹងករណីការលេងល្បែងស៊ីសងខុសច្បាប់តាមអនឡាញនេះ។ ជនសង្ស័យ១០នាក់ដែលត្រូវបានឃាត់ខ្លួនដោយមន្ទីរប្រឆាំងបទល្មើសក្រុង មានស្រីចំនួន៦នាក់ និង ប្រុសចំនួន៤នាក់។


    មេខ្យល់ដែលនាំអោយមានការរលេងល្បែងស៊ីសងតាមអនឡាញនេះគឺលោក Nguyễn Tùng Khanh អាយុ៣០ឆ្នាំ រស់នៅក្នុងស្រុក Tân Sơn ខេត្ត Phú Thọ។ ក្នុងការវាយឆ្មក់ចាប់អ្នកលេងល្បែងស៊ីសងខុសច្បាប់់តាមអនឡាញនេះត្រូវបានធ្វើឡើងនៅលើទីតាំង១៦កន្លែងផ្សេងគ្នា ក្នុងប្រតិបត្តិការនេះប៉ូលិសរឹបអូសបានប្រាក់ជាង ៣០,០០០ ដុល្លារ ទូរស័ព្ទចំនួន២៤គ្រឿង និងកុំព្យូទ័រយួរដៃចំនួន២គ្រឿង។ តាមរបាយការណ៍ប៉ូលិសបានអោយដឹងថា ការលេងភ្នាល់តាមអនឡាញនេះត្រូវបានបង្កើតឡើងតាំងពីខែមីនា ឆ្នាំមុនមកម្លេះ វាមានទីតាំងនៅតំបន់មួយចំនួននៃខេត្តភាគខាងជើងប្រទេសនេះ៕
    អត្ថបទ ៖ Mali
    ប្រភព ៖ vietnamnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay