ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីទាំង ៥ជួយឲ្យសក់របស់អ្នកមានទម្ងន់ និងឆាប់លូតលាស់

    BY Khmernote Media May 18, 2018
    វិធីទាំង ៥ជួយឲ្យសក់របស់អ្នកមានទម្ងន់ និងឆាប់លូតលាស់

    បញ្ហាសក់ជ្រុះ និងបញ្ហាសក់ខូចតែងតែជារឿងកង្វល់សម្រាប់នារីគ្រប់រូប ដែលពួកគេតែងចំណាយលុយជាច្រើនដើម្បីចង់ថែរក្សាសក់ឲ្យមានការលូតលាស់ល្អ។ នារីគ្រប់រូបអស់បារម្ភជាមួយនឹងវិធីងាយៗទាំង ៥នេះដែលជួយឲ្យសក់ខូចមកជាល្អ ហើយថែមទាំងឆាប់លូតលាស់វែងទៀតផង៖

    ១. ឧស្សាហ៍កាត់តម្រឹមសក់៖ នៅពេលដែលអ្នកធ្វើការកាត់សក់វាក៏ជាវិធីមួយដែលជួយឲ្យសក់មានការលូតលាស់ឆាប់រហ័សផងដែរ ព្រោះថាយើងបានកាត់សក់ដែលខូចចេញហើយវានឹងលូតលាស់មកជំនួសដោយសក់ថ្មីដែលល្អ។

    ២. ជៀសវាងការកក់សក់ញឹកញាប់ពេក៖ កាលណាអ្នកធ្វើការកក់សក់ញឹកញាប់ពេកធ្វើឲ្យសាប៊ូដែលអ្នកប្រើកាត់សារធាតុចិញ្ចឹមនៃសក់់ ហេតុនេះអ្នកគួរតែធ្វើការកក់សក់ពី ២ទៅ ៣ដងក្នុងមួយសប្ដាហ៍។ លើសពីនេះអ្នកគួរតែធ្វើការសំអាតសាប៊ូចេញពីស្បែកក្បាលឲ្យបានស្អាតល្អដើម្បីការពារសរសៃសក់។

    ៣. គួរតែប្រើសាប៊ូបន្ទន់សក់ក្រោយពីកក់សក់រួច៖ នេះជាកត្តាមួយដែលនារីតែងតែមើលរំលង ដោយតែងតែមិនប្រើសាប៊ូបន្ទន់នោះទេ ដោយពួកគេមិនដឹងទេថាសាប៊ូបន្ទន់សក់គឺជួយឲ្យចុងសរសៃសក់មានភាពទន់ និងជួយឲ្យជៀសវាងបញ្ហាសក់ខូច។

    ៤. ប្រើប្រេងសម្រាប់ម៉ាស្សាស្បែកក្បាល៖ វាអាចជួយបង្កើនការលូតលាស់នៃសក់, បង្កើនដង់ស៊ីតេសក់ និងធ្វើអោយឫសសក់មានភាពរឹងមាំ។ ការម៉ាស្សាតាមបែបធម្មជាតិនេះ មិនត្រឹមតែបន្ធូរភាពតានតឹងនោះទេប៉ុន្តែវាក៏ជួយការពារការបាត់បង់សក់ផងដែរ។

    ៥. ការសិតសក់រាល់យប់៖ នៅមុនពេលចូលគេងអ្នកគួរតែធ្វើការសិតសក់ ដើម្បីជម្រុះនូវជាតិប្រេងនៃសក់ដែលជួយឲ្យសក់មានការលូតលាស់បានល្អ និងជួយឲ្យសក់ឆាប់វែងផងដែរ៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay