ភ្ញៀវទេសចរណ៍ចិនត្រូវប៉ូលិសអន្តោប្រវេសន៍វៀតណាម ស្នើរឲ្យប្តូរអាវចេញជាប្រញាប់ ដោយសារតែមានរូបផែនទីប្រទេសចិន និងសញ្ញាមួយនេះ
វៀតណាម៖ ក្រុមភ្ញៀវទេសចរណ៍ចិនចំនួន១៤នាក់ ដែលបានទៅដល់ព្រលានយន្តហោះក្នុងប្រទេសវៀតណាម ត្រូវបានមន្រ្តីប៉ូលិសអន្តោប្រវេសន៍វវៀតណាម ស្នើឲ្យពួកគេប្តូរអាវយឺត ដែលមានរូបផែនទីប្រទេសចិន និងសញ្ញាចុចៗចំនួន៩នោះចេញ ព្រោះរូបភាពនៅលើអាវយឺតនោះធ្វើឲ្យប្រជាជនវៀតណាមក្តៅក្រហាយមិនសប្បាយចិត្តឡើយ។
សូមបញ្ជក់ថា កាលពីអំឡុងឆ្នាំ ១៩៤០ ចិនបានដាក់បន្ថែមសញ្ញាចុចៗចំនួន៩នោះបន្ថែមនៅលើផែនទីគឺដើម្បីបញ្ជាក់ថា សមុទ្រចិនខាងត្បូងគឺដែនដីរបស់ខ្លួន យ៉ាងណាក្តីប្រទេសជិតខាងចិនមួយចំនួនដូចជាវៀតណាមជាដើមបានផ្ទុះការតវ៉ាជាខ្លាំង ដោយវៀតណាមគិតថា សមុទ្រចិនខាងត្បូងនេះក៏ជាដែនដីរបស់ខ្លួនខ្លះដែរ។ ដូចនេះរូបភាពផែនទីដែលមាននៅលើអាវរបស់ភ្ញៀវទេសចរណ៍ចិននោះពិតជាមិនអាចទទួលយកបានពីសំណាក់ប្រជាជនវៀតណាមនោះទេ។
ក្រោយកើតមានភាពចម្រូងចម្រាសនេះ ក្រុមភ្ញៀវទេសចរណ៍ចិនបានសម្រេចប្តូរអាវចេញ ដើម្បីបន្តដំណើរកំសាន្តក្នុងប្រទេសវៀតណាមទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ shanghaiist