លោក Mikel Arteta អាចនឹងតែងតាំងជាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal ជំនួសដំណែងលោក Arsene Wenger ក្នុងពេលឆាប់ៗនេះ
- May 19, 2018
អតីតកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានយល់ព្រមធ្វើជាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal ជំនួសដំណែងលោក Arsene Wenger ហើយកាលពីពេលថ្មីៗនេះ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Goal បានអោយដឹងថា៖ ក្លឹបកាំភ្លើងធំ Arsenal មិនទាន់បានចុះកុងត្រាជាមួយនឹងលោក Mikel Arteta ប៉ុន្ដែក្លឹបកាំភ្លើងធំ Arsenal អាចនឹងប្រកាសអំពីការមកដល់របស់លោក Arteta ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្លឹបនៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
លោក Mikel Arteta ធ្លាប់ធ្វើជាគ្រូបង្វឹកជំនួយការរបស់លោក Pep Guardiola នៅក្នុងក្លឹបមេឃខៀវ Manchester City ហើយបានជួយអោយក្លឹប Manchester City ឈ្នះពានរង្វាន់ Premier League នៅក្នុងរដូវកាលនេះទៀតផង។
លោក Mikel Arteta ត្រូវបានលោក Ivan Gazidis ដែលជានាយកប្រតិ្តបតិ្តរបស់ក្លឹបកាំភ្លើងធំចាត់ទុករូបគេគឺជាតួសំខាន់នៅក្នុងការដឹកនាំក្លឹបកាំភ្លើងនៅក្នុងរដូវកាលក្រោយ ហើយរំពឹងទុកថាលោក Arteta នឹងដឹកនាំក្លឹបឆ្ពោះទៅរកភាពជោគជ័យ។ លោក Mikel Arteta សង្ឃឹមថាប្រសិនបើលោកត្រូវបានគេជ្រើសតាំងជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោកនឹងនាំបុគ្គលិកដែលធ្លាប់ធ្វើការជាមួយលោកមកធ្វើការនៅក្នុងក្លឹបកាំភ្លើងធំ Arsenal។
ទោះបីជាយ៉ាងណាក្ដី ក្លឹបកាំភ្លើងធំ Arsenal មិនទាន់ប្រកាសជាផ្លូវការអំពីគ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal នៅឡើយទេ ខណៈដែលលោក Arteta យល់ព្រមធ្វើជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal ស្របពេលដែលក្លឹបកាំភ្លើងធំ Arsenal កំពុងពិចារណាលើអតីតគ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺលោក Luis Enrique។

បុត្រ
ប្រភព៖ Goal
- Share This Post:






