អន្តរជាតិ
ពិតជាអស្ចារ្យមែន ! ពិការដៃទាំងសងខាងហើយ នៅអាចប្រើវិធីនេះមកគូរគំនូបានយ៉ាងស្អាតទៀត
BY Khmernote Media
May 19, 2018
ប្រទេសចិន ៖ ថ្វីត្បិតតែអ្នកខ្លះកើតមកមិនមានកាយសម្បទាគ្រប់គ្រាន់ដូចគេឯងមែន ប៉ុន្តែមិនមែនមានន័យថាពួកគេអសមត្ថភាពនោះទេ។ ព័ត៌មានដ៏ល្បីមួយរបស់ចិនបានចុះផ្សាយរឿងរ៉ាវភ្ញាក់ផ្អើលមួយ ដែលបុរសពិការដៃទាំងសងខាម្នាក់អាចគូរគំនូបានយ៉ាងស្រសស្អាត។

បើទោះបីជាពិការដៃទាំងសងខាងហើយពិបាកក្នុងការចាប់អាជីពជាអ្នកគំនូ តែបុរសម្នាក់នេះមិនព្រមចោះបង់ចោល។ គាត់បានប្រើដៃពិការនិងមាត់របស់ខ្លួនធ្វើការគូរូប និង សរសេរអក្សរផ្ចង់បានយ៉ាងស្អាតទៀតផង។ វិធីគូររូបរបស់គាត់វាពិតជាមានភាពទាក់ទាញដល់អ្នកប្រើប្រាស់បណ្តាញសង្គមខ្លាំងណាស់ គាត់ប្រើដៃពិការទាំងពីរគូររូបភ្នំ និងមនុស្ស ហើយប្រើមាត់ផាត់ពណ៌ទៅលើគំនូរទាំងនោះ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

អត្ថបទ ៖ Mali
ប្រភព ៖ nextshark