ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គូស្នេហ៍វ័យចំណាស់សុំគ្នារៀបការម្តងទៀតក្នុងបន្ទប់ ICU ក្រោយពីរៀបការជាមួយគ្នាជាង៥០ឆ្នាំ ពេលដឹងមូលហេតុសឹងស្រក់ទឹកភ្នែក

    BY Khmernote Media February 13, 2018
    គូស្នេហ៍វ័យចំណាស់សុំគ្នារៀបការម្តងទៀតក្នុងបន្ទប់ ICU ក្រោយពីរៀបការជាមួយគ្នាជាង៥០ឆ្នាំ ពេលដឹងមូលហេតុសឹងស្រក់ទឹកភ្នែក

    ប្រទេសចិន ៖ បើទោះបីជារៀបការជាមួយគ្នារាប់ឆ្នាំក៏ដោយ ក៏មិនមានស្វាមីភរិយាខ្លះស្រលាញ់និងបង្កើតភាពភ្ញាក់ផ្អើលអោយគ្នាសដូចកាលដែលរៀបការជាមួយគ្នាថ្មីៗដែរ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវរំជួលចិត្តមួយ ដែលបុរសចំណាស់ម្នាក់បានរៀបចំមង្គលការអោយខ្លួនឯងនិងភរិយា​ម្តងទៀតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់​ក្រោយពីរៀបការជាមួយគ្នាជាង៥០ឆ្នាំមកហើយ។ តាមប្រភពបានអោយដឹងថាប្រពន្ធរបស់គាត់បានជួបគ្រោះថ្នាក់មួយ ហើយត្រូវសម្រាកព្យាបាលអស់រយៈពេលជាង៣ឆ្នាំទៅហើយនៅក្នុងមន្ទីពេទ្យមួយកន្លែងក្នុងទីក្រុង Hai Ning ខេត្ត Zhejiang។

    តាមសម្តីរបស់គ្រូពេទ្យ និងបុគ្គលិកនៅទីនេះបានអោយដឹងថា លោកពូ Fool ទុកមន្ទីពេទ្យដូចជាផ្ទះគាត់ទៅហើយចាប់តាំងពីប្រពន្ធរបស់គាត់មានជម្ងឺហើយត្រូវមកសម្រាកព្យាបាលនៅទីនោះ។ កាលពីប៉ុន្មានថ្ងៃមុននេះគាត់បានរៀបចំបង្កើតការភ្ញាក់ផ្អើលមួយដល់ប្រពន្ធរបស់គាត់នៅក្នុងមន្ទីពេទ្យនេះ ដោយមានការចូលរួមពីគ្រូពេទ្យនិងបុគ្គលិកនៅទីនោះ។ គាត់បានរៀបចំពិធីមង្គលការជាលើកទី២មួយសំរាប់គាត់និងភរិយាដែលកំពុងតែដេកសម្រាកក្នុងបន្ទប់ ICU។

    លោកពូបានស្លៀកពាក់ឈុតកូនកំលោះយ៉ាងសង្ហា ហើយកាន់បាច់ផ្ការមកសុំភរិយារបស់គាត់រៀបការក្នុងបន្ទប់ ICU នេះតែម្តង។ គាត់បានប្រាប់ពីមូលហេតុដែលនាំអៅយគាត់ធ្វើបែបនេះក៏ព្រោះតែចង់ឃើញភរិយាគាត់សប្បាយចិត្ត និងចង់បង្ហាញពីចិត្តស្រលាញ់ដែលគាត់មានទៅកាន់ភរិយាផង។ ទោះបីជាភរិយាគាត់សម្រាកក្នុងបន្ទប់ ICU ជាង៣ឆ្នាំហើយក៏ដោយក៏គាត់មិនអស់សង្ឃឹមនោះទេ គាត់ជឿថាភរិយាគាត់នឹងជាសះស្បើយដូចសដើម។ រឿងរ៉ាវរៀបការលើកទី២ក្នុងបន្ទប់ ICU របស់គាត់ត្រូវបានមនុស្សក្នុងបណ្តាញសង្គមជាច្រ់ើនចាប់ហើយធ្វើការជូនពរដល់គាត់ទាំងពីរ៕

     

     

     

     

    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay