អន្តរជាតិ
ដកកាំភ្លើងប្លន់ប្រុងឪពុកម្តាយសិស្សនៅមុខក្លោងទ្វារសាលា ចៃដន្យស៊យប្លន់ប៉ះប៉ូលិសស្រី ប្លន់មិនបានសម្រេចហើយត្រូវអស់ជីវិតទៀត
BY Khmernote Media
May 19, 2018
ប្រេស៊ីល ៖ ការបាញ់សម្លាប់នៅតាមសាលារៀនបានកើតឡើងជាបន្តបន្ទាប់មួយរយៈចុងក្រោយនេះ មានសិស្សសាលាមិនតិចទេដែររងគ្រោះ។ ព័ត៌មានបរទេសដ៏ល្បីមួយបានចុះផ្សាយករណីរន្ធត់មួយ បុរសជនជាតិប្រេស៊ីលម្នាក់បានកាន់កាំភ្លើងចង់ប្លន់ឪពុកម្ដាយនិងសិស្សសាលានៅមុខច្រកទ្វារសាលា ស៊យប៉ះចំប៉ូលិសស្រី ប្លន់មិនបានសម្រេចហើយបង់ទាំងជីវិតទៀត។

រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ ជនសង្ស័យបានដកកាំភ្លើងចេញមកហើយស្រែកគំរាមប្លន់ឪពុកម្តាយសិស្សទាំងនោះ។ ប៉ូលិសស្រ្តីម្នាក់ដែលស្លៀកសំលៀកបំពាក់ស៊ីវិលស្ថិតក្នុងចំណោមឪពុកម្តាយទាំងនោះ ក៏បានទាញកំភ្លើងបាញ់ភ្លាមៗទៅលើ ជនសង្ស័យនោះបីគ្រាប់។ ជនសង្ស័យត្រូវបានគ្រូពេទ្យប្រកាសថាស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីពេទ្យ៕
អត្ថបទ ៖ Mali
ប្រភព ៖ sanook