ហ្សូណូ អត់ចោលបទល្បីជាង១០ឆ្នាំ របស់ខ្លួនឡើយ ក្នុងរាត្រីទី២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់ GANZBERG នៅខេត្តកំពត
- May 19, 2018
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក ហ្សូណូ បានស្រែកច្រៀងបទល្បីរបស់ខ្លួន មិនដែលចោលឡើយ នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត។ បទចម្រៀង “កូនខុសហើយ” របស់លោក ហ្សូណូ មានភាពល្បីល្បាញប្រមាណជាង១០ឆ្នាំហើយ ប៉ុន្តែរូបលោកនៅតែស្រលាញ់បទចម្រៀងមួយនេះ ហើយតែងតែលើកយកមកច្រៀងញឹកញាប់នៅក្នុងកម្មវិធីប្រគុំតន្ត្រីនានា។
ក្រៅពីបទនេះ លោកក៏បានបង្ហើរសំនៀងចម្រៀងរ៉កញាក់កន្ត្រាក់អារម្មណ៍ 3បទជាប់ៗគ្នាធ្វើអោយទស្សនិកជនស្រែកហ៊ោរ និងរាំពេញមុខឆាកតន្ត្រី។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើងនៅខេត្តកំពត រយៈពេល២យប់ជាប់គ្នាគឺយប់ថ្ងៃទី១៨ និង ទី១៩ ខែឧសភា ឆ្នាំ២០១៨ ដោយមានតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាស ជាច្រើនចូលរួមផងដែរ ដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION ហើយព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងបន្តធ្វើឡើងនៅខេត្តស្វាយរៀងជាបន្តទៀតនៅសប្តាហ៍ក្រោយផងដែរ៕
- Share This Post:

















