ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សឹងមិនជឿថា ក្រុមតារាអ៊ីនធើណិតចិនអាចរកប្រាក់បានរាប់លានដុល្លារក្នុងមួយឆ្នាំៗ

    BY Khmernote Media May 21, 2018
    សឹងមិនជឿថា ក្រុមតារាអ៊ីនធើណិតចិនអាចរកប្រាក់បានរាប់លានដុល្លារក្នុងមួយឆ្នាំៗ

    ចិន៖ ការប្រើប្រាស់អ៊ីនធើណិត​ និងបណ្តាញសង្គមផ្សេងៗទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់យុវជននៅជុំវិញពិភពលោក ជាពិសេសគឺក្នុងចំណោមក្រុមយុវជន ដែលកើតក្រោយឆ្នាំ១៩៩៥។ ការប្រើប្រាស់បណ្តាញសង្គមនេះមិនមែនត្រឹមតែជាការកំសាន្តនោះទេ តែគេអាចប្រើប្រាស់វាក្នុងគោលបំណងធ្វើអាជីវកម្ម ឬផ្សព្វផ្សាយផ្សេងៗ ដើម្បីរកលុយបានរាប់លានដុល្លារផងដែរ។ តួរយ៉ាងនៅក្នុងប្រទេសត្រូវបានគេសិក្សារកឃើញថា ក្រុមស្រ្តីដែលជាអ្នកមានឈ្មោះល្បីៗនៅក្នុងបណ្តាញសង្គម ឬអ្នកខ្លះហៅថាតារាអ៊ីនធើណិតនោះអាចរកលុយបានរហូតដល់ ៦០ លានដុល្លារក្នុងមួយឆ្នាំ។

    សូមបញ្ជាក់ថាការសិក្សាខាងលើនេះគឺបានផ្អោតសំខាន់ទៅលើក្រុមស្ត្រីដែលជាអ្នកផ្សព្វផ្សាយ និងលក់ផលិតផលគ្រឿងសម្អាងម៉ាក់ Shifei ដែលកំពុងតែពេញនិយមខ្លាំងនៅក្នុងប្រទេសចិន។ នារីស្រស់ស្អាតម្នាក់បានដែលមានឈ្មោះថា Chen បានប្រាប់អ្នកសារព័ត៌មានថា នាងអាចរកប្រាក់បានប្រមាណជា ២ លានដុល្លារក្នុងមួយឆ្នាំតាមយៈបណ្តាញសង្គមនេះ ដោយនាងមានអ្នក Follow និងមិត្តភក្តិក្នុងបណ្តាញសង្គមជាច្រើន ហើយមិត្តភក្តិ ទាំងនោះបានទៅជួយទិញឥវ៉ាន់របស់នាងដែលលក់តាមអ៊ីនធើណិត។

    នាងបានឲ្យដឹងថា ដោយសារតែក្នុងប្រទេសចិនមានប្រជាជនច្រើនដូចនេះទីផ្សារក៏ធំដែរ ទើបនាងអាចរកប្រាក់បានច្រើនដូចនេះ។ គួររម្លឹកថាមានការសិក្សារជាផ្លូវការមួយបានរកឃើញថា ទំហំសេដ្ឋចិក្ចតាមរយៈបណ្តាញសង្គមចិនមានតម្លៃរហូតដល់ ១១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ ហើយនឹងកើតឡើងដល់ ២១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ abc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay