ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងហុងកុងបង្កើនការរឹតត្បឹតបន្ទាប់ពីមានករណីកូវីដ១៩ហក់ឡើងខ្ពស់ ដោយអនុញ្ញាតឱ្យមានការជួបជុំតែ២នាក់ និងត្រូវពាក់ម៉ាស់ជាដាច់ខាត

    BY autoadmin July 27, 2020
    ទីក្រុងហុងកុងបង្កើនការរឹតត្បឹតបន្ទាប់ពីមានករណីកូវីដ១៩ហក់ឡើងខ្ពស់ ដោយអនុញ្ញាតឱ្យមានការជួបជុំតែ២នាក់ និងត្រូវពាក់ម៉ាស់ជាដាច់ខាត

    ទីក្រុងហុងកុងនៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា បានប្រកាសការរឹតបន្តឹងបន្ថែមទៀតដើម្បីទប់ស្កាត់ការកើនឡើងនៃករណីជំងឺ COVID-19 រួមទាំងការហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី២នាក់ ការហាមឃាត់មិនឱ្យមានការបរិភោគអាហារនៅភោជនីយដ្ឋាន និងម៉ាស់ចាំបាច់នៅគ្រប់ទីកន្លែងសាធារណៈ រួមទាំងគ្រប់ការចេញខាងក្រៅទាំងអស់។ វិធានការណ៍ដែលនឹងចូលជាធរមានចាប់ពីថ្ងៃពុធនេះគឺជាការរឹតបន្ដឹងលើកដំបូងបំផុត ដែលកន្លែងអាហារត្រូវបានបិទមិនឱ្យមានការចូលអង្គុយបរិភោគ ហើយបានតែការទិញយកទៅផ្ទះតែប៉ុណ្ណោះ។

    កាលពីសប្ដាហ៍មុនហុងកុងមានការហាមឃាត់ការបរិភោគនៅក្នុងហាងអាហារចាប់ពីម៉ោង ៦ល្ងាច តទៅប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាបានហាមឃាត់គ្រប់ម៉ោងតែម្ដង ដោយសារថាស្ថានភាពជំងឺ COVID-19 ពេលនេះគឺកាន់តែអាក្រក់។ ចំណែកឯការពាក់ម៉ាស់វិញគឺតម្រូវគ្រប់ទីកន្លែង បូករួមទាំងម៉លនិងផ្សារនានា ចាប់ផ្ដើមពីថ្ងៃទី២២ ខែកក្កដា តទៅ ដោយសារអាជ្ញារមើលឃើញថាពលរដ្ឋមិនបានពាក់ម៉ាស់ ជាមូលហេតុដែលមានករណីថ្មីផ្ទុះឡើង។ ការរក្សាអនាម័យ និងការរក្សាគម្លាតត្រូវបានរឹតបន្ដឹងផងដែរ។ គួរឱ្យដឹងដែរថា គិតចាប់បីខែមករា ដើមឆ្នាំ២០២០ ទីក្រុងនេះមានករណីសរុបជាង ២,៦០០នាក់ ខណៈការស្លាប់ក៏មាន ២០នាក់ ហើយដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: