ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គន្លឹះទាំង ១០ដែលជួយឲ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែមានភាពផ្អែមល្ហែម

    BY Khmernote Media May 21, 2018
    គន្លឹះទាំង ១០ដែលជួយឲ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែមានភាពផ្អែមល្ហែម

    នៅក្នុងទំនាក់ទំនងស្នេហាបើសិនជាអ្នកមិនមានវិធីថែរក្សាឲ្យល្អទេនោះ វាអាចបណ្ដាលឲ្យស្នេហាអ្នកងាយនឹងមានការបែកបាក់គ្នា។ ហេតុនេះដើម្បីរក្សាទំនាក់ទំនងមួយឲ្យល្អ និងនៅស្ថិតស្ថេរមិនមែនជារឿងងាយស្រួលនោះទេ។ ប្រសិនជាអ្នកចង់រក្សាចំណងស្នេហាឲ្យកាន់តែមានភាពផ្អែមល្ហែមអ្នកគួរតែអនុវត្តន៍នូវគន្លឹះទាំង ១០ខាងក្រោមនេះ៖

    ១. កុំវង្វេងជាមួយនឹងអតីតកាល៖ បើសិនជាអ្នកសម្រេចចិត្តបើកទទួលយកអ្នកថ្មីអ្នកមិនគួរណានៅនឹកដល់រឿងចាស់ដែលកន្លងផុតទៅនោះទេ អ្នកគួរតែត្រៀមខ្លួនដើម្បីទទួលយកនូវទំនាក់ទំនងថ្មី និងជីវិតថ្មី។

    ២. ចេះយោគយល់ពីគ្នា៖ នៅពេលដែលកើតមានបញ្ហាម្ដងៗអ្នកមិនគួរតែទម្លាក់កំហុសទៅឲ្យគ្នាទៅវិញទៅមកនោះទេ។ ដោយអ្នកគួរតែមានការយោគយល់ពីគ្នា ទើបធ្វើឲ្យស្នេហាអ្នកទទួលបាននូវសុភមង្គល។

    ៣. ធ្វើដំនើរកំសាន្ដជាមួយគ្នា៖ អ្នកគួរតែរកពេលទំនេរនៅចុងសប្ដាហ៍ដើម្បីធ្វើ ដំនើរកំសាន្ដជាមួយគ្នា ដើម្បីផ្លាស់ប្ដូរនូវបរិយាកាសក៏ដូចជាទទួលយកនូវអារម្មណ៍ដែលថ្មី ជាហេតុនាំឲ្យស្នេហាអ្នកកាន់តែផ្អែមល្ហែម។

    ៤. មានការទំនាក់ទំនងគ្នាជានិច្ច៖ ការទំនាក់ទំនងគ្នាជារឿងមួយដ៏សំខាន់ព្រោះមិនថាមានរឿងអ្វីក៏អ្នកគួរតែពិភាក្សាគ្នាដែរ បើសិនជាអ្នកស្ងាត់រៀងខ្លួនមិនមាននរណាម្នាក់បើកចិត្តនិយាយរឿងក្នុងចិត្តប្រាប់គ្នាទេនោះ វាកាន់តែធ្វើឲ្យទំនាក់ទំនងរបស់អ្នកមិនល្អកាន់តែខ្លាំង។

    ៥. តែងតែរំលឹកអនុស្សាវរីយ៍ដែលផ្ដើមជាមួយគ្នា៖ ច្បាស់ណាស់អ្នកណាក៏ធ្លាប់មានអារម្មណ៍ថាធុញដែរនៅពេលដែលស្រលាញ់យូរទៅ ហេតុនេះនៅពេលដែលអ្នកមានអារម្មណ៍៍ថាដាច់ឆ្ងាយពីគ្នាចូលអ្នករំលឹកនូវរឿងចាស់ៗដែលធ្លាប់ឆ្លងកាត់ជាមួយគ្នា ដូច្នេះវាប្រាកដជាធ្វើឲ្យអ្នកទទួលអារម្មណ៍ល្អៗមកវិញជាមិនខាន។

    ៦. ចែករំលែកនូវបទពិសោធន៍ថ្មីជាមួយគ្នា៖ នៅពេលដែលអ្នករកឃើញនូវអ្វីដែលថ្មី រឺក៏មានចំណង់ចំណូលចិត្តអ្វីដែលថ្មីហើយល្អ អ្នកគួរតែនិយាយដើម្បីចែករំលែកជាមួយ នឹងដៃគូរបស់អ្នក។ ដែលវាក៏ជាវិធីមួយជួយស្ដារនូវចំណងស្នេហារបស់អ្នកឡើងវិញផងដែរ។

    ៧. ចាប់ផ្ដើម Date ជាមួយគ្នាជាថ្មី៖ នៅចុងសប្ដាហ៍ជាមួយនឹងរ៉ូបដ៏ស្រស់ស្អាត ហើយទទួលទានអាហារនៅក្រោមពន្លឺភ្លើងទៀន ដែលធ្វើឲ្យអ្នកទទួលអារម្មណ៍ដូចកាលពីផ្ដើមស្នេហាដំបូងដែលកាន់តែធ្វើឲ្យអ្នកលង់ស្រលាញ់គ្នាកាន់តែខ្លាំង។

    ៨. មិនត្រូវមានភាពអៀនខ្មាស់ចំពោះគ្នា៖ នៅក្នុងការបង្ហាញអារម្មណ៍ស្នេហាមិនមែនជារឿងដែលគួរឲ្យអៀនខ្មាស់នោះទេ ហេតុនេះបើសិនជាអ្នកស្រលាញ់នរណាម្នាក់អ្នកត្រូវតែមានភាពក្លាហាន។ ជាពិសេសកុំមានការភ័យខ្លាចក្នុងការបញ្ចេញកាយវិការផ្អែមល្ហែមយ៉ាងណាក៏អ្នកគួរតែមានជាបាច់ផ្កា ក៏ដូចជាមានពាក្យសម្ដីផ្អែមល្ហែមផងដែរ។

    ៩. ឆ្លងកាត់ថ្ងៃបុណ្យធំៗជាមួយគ្នា៖ មិនថាថ្ងៃខួបកំណើត រឺក៏ថ្ងៃឆ្លងឆ្នាំងនោះទេអ្នកគួរតែចំណាយពេលនៅជាមួយគ្នាឲ្យបានច្រើនដើម្បីរក្សា ក៏ដូចជាមានពេលវេលាល្អៗជាមួយគ្នាកាន់តែច្រើន។

    ១០. កុំមានការបោះបង់ចោលគ្នា៖ នៅពេលដែលមានជម្លោះជាមួយគ្នាអ្នកគួរតែបើកចិត្តស្ដាប់គ្នា និងដោះស្រាយបញ្ហាជាមួយនឹងគ្នា មិនមែនអ្នកគេចពីបញ្ហានោះទេ។ ការគេចពីបញ្ហាមិនមែនជាការល្អនោះទេ ហេតុនេះអ្នកគួរតែរៀនយល់ពីគ្នាឲ្យបានច្រើនទើបជាការល្អ៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay