ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាត់មិនឃើញនៅផ្ទះ នាំគ្នាដើររកបែរប្រទះឃើញដេកស្លាប់ ក ស្ទើរដាច់ចេញពីខ្លួន

    BY Khmernote Media February 13, 2018
    បាត់មិនឃើញនៅផ្ទះ នាំគ្នាដើររកបែរប្រទះឃើញដេកស្លាប់ ក ស្ទើរដាច់ចេញពីខ្លួន

    កំពង់ឆ្នាំងៈ ស្ត្រីម្នាក់ត្រូវបានជនល្មើ​សរំលោភរួចសម្លាប់ បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិក្បាលកាឡង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។ ស្ត្រីរងគ្រោះឈ្មោះ ហ៊ន ណាវី អាយុ២១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនល្មើស​ ក្រោយធ្វើសកម្មភាព​ បានរត់គេចខ្លួនបាត់ ខណៈ​ដែល​សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោស។

    ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ដោយសារតែមិនឃើញជនរងគ្រោះ ឪពុក និងសាច់ញាតិរបស់ជនរងគ្រោះបាននាំគ្នាដើរក៏ប្រទះឃើញសពជនរងគ្រោះដេកស្លាប់ក្នុងព្រៃត្រែង បន្លាយួន ក្នុងដីរបស់ ឈ្មោះ ហុន ហេ ស្ថិតក្នុងភូមិឃុំ ខាងលើ ចម្ងាយពីផ្លូវ ប្រមាណ ២៥ម៉ែត្រ ដោយជនរងគ្រោះមានសភាពខោស្រាត ត្រឹមភ្លៅ នៅលើ ក មានស្លាកស្នាម មុតជិតដាច់បំពង់ក និងបាត់គ្រឿងអលង្កា មាសជាប់នឹងខ្លួន មួយចំនួនទៀត៕

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ ហើយប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay