ថៃពង្រីកព្រលានយន្តហោះសុវណ្ណភូមិរបស់ខ្លួនឲ្យកាន់តែធំជាងមុន និងតុបតែងលម្អសុទ្ធតែរចនាបទបុរាណបន្ថែមទៀត ដើម្បីបង្អួតវប្បធម៌របស់គេទៅកាន់ភ្ញៀវអន្តរជាតិ
ថ្មីៗនេះមានការបង្ហោះតគ្នានៅលើបណ្ដាញហ្វេសប៊ុកជាច្រើន ដែលទាក់ទងនឹងគម្រោងសាងសង់នៅក្នុងព្រលានយន្តហោះមួយកន្លែង នៅក្នុងទីក្រុងបាងកក របស់ប្រទេសថៃ ដែលយើងអាចមើលឃើញពីរចនាបទសិល្បៈបុរាណ ដែលប្រទេសថៃផ្ទាល់គ្រោងត្រៀមបង្អួតភ្ញៀវអន្តរជាតិ នៅពេលដែលពួកគេនឹងមកដល់ទឹកដីរបស់ខ្លួន ដើម្បីជាការបង្ហាញពីអត្តសញ្ញាណ និងវប្បធម៌របស់ខ្លួន។ វាពិតជាគួរឱ្យសរសើរមែនទែន ដោយសារការដាក់បង្ហាញវប្បធម៌ក្នុងព្រលានយន្តហោះបែបនេះ មានន័យថានៅពេលដែលភ្ញៀវទេសចរចុះពីលើយន្តហោះភ្លាម ពួកគេនឹងអាចឃើញពីការលម្អទាំងនេះភ្លែត។

រូបភាពទាំងនេះគឺជាគម្រោងសាងសង់ពង្រីកបន្ថែមរបស់ព្រលានយន្តហោះសុវណ្ណភូមិ (Suvarnabhumi Airport) ឬព្រលានយន្តហោះបាងកក ដែលការពិតទៅវាមិនមែនជារឿងថ្មីថ្មោងនោះទេ គឺប្រទេសថៃតែងតែរៀបចំឱ្យមានចម្លាក់ ការតាំងលម្អ និងរចនាបទបុរាណផ្សេងៗ ដើម្បីបង្អួតក្នុងព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន។ បើយោងតាមការចុះផ្សាយរបស់ Siam Rath វាគឺជាគម្រោងការអភិវឌ្ឍន៍ព្រលានសុវណ្ណភូមិជំហានទី២ (Suvarnabhumi Airport Development Project Phase 2) ដោយព្រលានយន្តហោះមុនទទួលភ្ញៀវអន្តរជាតិបានប្រមាណ ៤៥លាននាក់ ក្នុងមួយឆ្នាំ ហើយការពង្រីកបន្ថែមព្រលានយន្តហោះថ្មីនេះ នឹងជួយឲ្យថៃរំពឹងថានឹងមានសមត្ថភាពទទួលភ្ញៀវបានរហូត៦០លាននាក់ក្នុងមួយឆ្នាំ។
បើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ ព្រលាននេះត្រូវចំណាយទឹកប្រាក់ប្រហែល ២ពាន់លានដុល្លារអាមេរិក ហើយក៏គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០ នេះផ្ទាល់តែម្ដង។ ចង់ជ្រាបច្បាស់ថាពួកគេតុបតែងបែបណាខ្លះសូមទស្សនារូបភាពខាងក្រោមនេះ៖















Posted by Suvarnabhumi Airport on Thursday, June 7, 2012
អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand, រ៉យទ័រ