ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទោះបីជានារីនៅសល់ចិត្តស្រលាញ់ ប៉ុន្ដែមិនចង់ផ្ដើមស្នេហ៍ជាមួយអ្នកចាស់ម្ដងទៀត ដោយសារតែមូលហេតុទាំងនេះ

    BY Khmernote Media May 19, 2018
    ទោះបីជានារីនៅសល់ចិត្តស្រលាញ់ ប៉ុន្ដែមិនចង់ផ្ដើមស្នេហ៍ជាមួយអ្នកចាស់ម្ដងទៀត ដោយសារតែមូលហេតុទាំងនេះ

    មាននារីជាច្រើនតែងតែមិនមានចិត្តក្លាហាននៅក្នុងការដាក់ចិត្តស្រលាញ់ទៅលើបុរសដដែលដែលធ្លាប់ធ្វើបាបចិត្តរបស់រូបនាង ទោះបីជារូបនាងនៅមានចិត្តស្រលាញ់យ៉ាងណាក្ដីក៏រូបនាងសុខចិត្តទ្រាំលំបាកតែម្នាក់ឯងដែរ។ ដោយសារតែមានមូលហេតុជាច្រើនដែលជម្រុញចិត្តឲ្យរូបនាងមានភាពការសម្រេចចិត្តបែបនេះ៖

    ១. ខ្លាចមានការឈឺចាប់ម្ដងទៀត៖ នៅក្នុងទំនាក់ទំនងស្នេហាអ្នកណាក៏ធ្លាប់ជួបរឿងមិនសមបំណងដែរ នេះហើយជាអ្វីដែលនារីខ្លាចនៅក្នុងការបណ្ដោយខ្លួនឲ្យលង់ស្នេហាចាស់ម្ដងទៀត។

    ២. មានភាពអៀនខ្មាស់ចំពោះគ្នា៖ នៅពេលដែលយើងធ្លាប់មានបញ្ហាជាមួយនឹងគ្នា វាពិតជាមានការលំបាកជាខ្លាំងនៅពេលដែលប្រឈមមុខចំពោះគ្នាម្ដងទៀត ដែលធ្វើឲ្យមានអារម្មណ៍អៀនៗចំពោះគ្នា ហើយអ្នកខ្លះអាចនិងគេចមុខគ្នាទៀតផង។

    ៣. ការទុកចិត្តគ្នាជាថ្មីម្ដងទៀត៖ នៅពេលដែលអ្នកធ្លាប់បាត់បង់ជំនឿចិត្តទៅលើនរណាម្នាក់ វាពិតជាលំបាកណាស់ដែលអ្នកដាក់ចិត្តទាំងស្រុងទៅជឿលើបុរសម្នាក់នោះម្ដងទៀត ដែលអ្នកនៅតែមានអារម្មណ៍ខ្លាចនិងមិនសុវត្ថិភាពនៅពេលដែលនៅជិតគេ។ នេះជាហេតុដែលរូបនាងមិនមានភាពក្លាហាននៅក្នុងការផ្ដើមស្នេហ៍ជាមួយនឹងដៃគូចាស់។

    ៤. មានអតីតកាលដ៏អាក្រក់៖ ការឈឺចាប់, ការខកបំណង និងការកុហកពីអតីតកាល តែងតែតាមបន្លាច់ចិត្តរបស់រូបនាងគ្រប់ពេល នេះជាមូលហេតុដែលនាំអ្នកទៅរកអារម្មណ៍ពីមុនៗមកវិញមិនបាន៕

    អត្ថបទ៖ Sai

    ប្រភព៖ timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay