ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពេលខ្លះអាការៈនៃការរមាស់ពេញខ្លួនអាចបណ្ដាលមកពីសម្លៀកបំពាក់របស់អ្នក

    BY Khmernote Media May 21, 2018
    ពេលខ្លះអាការៈនៃការរមាស់ពេញខ្លួនអាចបណ្ដាលមកពីសម្លៀកបំពាក់របស់អ្នក

    មានមនុស្សមួយចំនួនតែងកើតមានការរមាស់នៅពេញខ្លួនទាំងដែលខ្លួនបានសំអាតសម្លៀកបំពាក់ ក៏ដូចជាបន្ទប់បានរៀបរយក៏ដោយ។ ប៉ុន្ដែអ្នកមិនបានដឹងទេថាទោះបីជាអ្នកធ្វើការសំអាតបានស្អាតយ៉ាងណាក៏នៅតែមិនអាចកម្ចាត់នូវផ្សិតដែលកើតនៅលើសម្លៀកបំពាក់ ក៏ដូចជាសត្វតូចៗនៅក្នុងខោអាវបានដែរ លើសពីនេះមកពីអ្នកស្លៀកខោដែលសើម រឺក៏ហប់ពេកក៏អាចបណ្ដាលឲ្យកើតរមាស់ផងដែរ។ ហេតុនេះអ្នកគួរតែធ្វើតាមការណែនាំខាងក្រោមនេះ ដើម្បីមិនចង់ឲ្យមានភាពរមាស់ មករំខានអ្នក៖

    ១. បើសិនជាអ្នកមានអាការៈរមាស់ដោយសារតែកើតជំងឺផ្សិត អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ។

    ២. រមាស់ដោយសារតែញើសរបស់អ្នក ហេតុនេះក្រោយពីអ្នកងូតទឹករួចអ្នកគួរតែយកម៉្សៅមកលាបលើខ្លួនដើម្បីឲ្យម៉្សៅជួយស្រូបយកជាតិញើស ដែលវាជួយឲ្យស្បែករបស់អ្នកស្ងួតល្អ។

    ៣. ពេលខ្លះអ្នកអាចកើតអាឡែកហ៊ី្សជាមួយនឹងសាច់ក្រណាត់ ហេតុនេះអ្នកគួរតែធ្វើការផ្លាស់ប្ដូរប្រភេទនៃសាច់ក្រណាត់ ក៏ដូចជាប្ដូរនូវម៉ូតថ្មី។

    ៤. ការអាឡែកហ៊ី្សមានច្រើនប្រភេទ ហេតុនេះបើសិនជាអ្នកមិនចាប់អារម្មណ៍ទេនោះអាចបង្ករឲ្យសាច់របស់អ្នកពីរមាស់ ទៅជារលាកស្បែកបាន៕

    អត្ថបទ៖​ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay