សាំងហ្គាពួររកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣៤នាក់ បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបកើនដល់ ៥១,៥៣១នាក់
ក្រសួងសុខាភិបាលសាំងហ្គាពួរនៅថ្ងៃពុធ ទី២៩ ខែកក្កដា បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពបឋមរបស់ខ្លួនថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៣៤ ត្រូវបានបញ្ជាក់នៅថ្ងៃនេះ ដោយក្នុងនោះមានការឆ្លងនៅក្នុងសហគមន៍ចំនួន ៣ និងករណីនាំចូលចំនួន ៤ ដែលនាំឱ្យករណីសរុបនៅប្រទេសនេះមានដល់ ៥១,៥៣១ករណី។ ករណីភាគច្រើនគឺនៅតែជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ ពោលគឺជាង ៩០% នៃករណីជំងឺ COVID-19 របស់សាំងហ្គាពួរ មិនមែនកើតចេញពីពលរដ្ឋសាំងហ្គាពួរនោះទេ។

យោងតាមទិន្នន័យបឋមរបស់ក្រសួងថាមពលនៅព្រឹកថ្ងៃពុធនេះ អត្រារកការងារមិនបានធ្វើនៅសាំងហ្គាពួរបានកើនឡើងនៅក្នុងត្រីមាសទី២ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ អត្រារកការងារមិនបានធ្វើសរុបបានកើនឡើងដល់ ២.៩% ពីចំនួន ២.៤% នៅក្នុងត្រីមាសមុន ខណៈពេលដែលការងារសរុប (មិនរាប់បញ្ចូលពលករធ្វើការតាមផ្ទះបរទេស) បានធ្លាក់ចុះច្រើនជាង៤ដង។ ជំងឺរាតត្បាតជាសកលមួយនេះ បានសម្លាប់ពលរដ្ឋទូទាំងពិភពលោកជាង ៦៤០,០០០នាក់ រួចមកហើយ ហើយសាំងហ្គាពួររំពឹងថា នឹងត្រូវការពេលរាប់ឆ្នាំទៀត ទម្រាំស្ដារប្រទេសបានឡើងវិញ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia