ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត ! ព្រោះតែចង់បញ្ចប់កិច្ចការផ្ទះដែលគ្រូដាក់អោយ ក្មេងស្រីម្នាក់ហ៊ានយកជីវិតមកប្រថុយដល់ថ្នាក់នេះ

    BY Khmernote Media May 21, 2018
    ហួសចិត្ត ! ព្រោះតែចង់បញ្ចប់កិច្ចការផ្ទះដែលគ្រូដាក់អោយ ក្មេងស្រីម្នាក់ហ៊ានយកជីវិតមកប្រថុយដល់ថ្នាក់នេះ

    ប្រទេសចិន ៖ មិនថាតែនៅក្នុងការរកស៊ីនោះទេ សូម្បីតែនៅក្នុងការរៀនសូត្រក្នុងសម័យបច្ចុប្បន្នក៏មានការប្រកួតប្រជែងខ្លាំងណាស់ដែរ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលក្មេងស្រីម្នាក់ប្រថុយនឹងគ្រោះថ្នាក់អង្គុយលើទ្វារតាក់ស៊ី ដើម្បីបញ្ចប់កិច្ចការផ្ទះរបស់ខ្លួន។ រឿងរ៉ាវដ៏គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែឧសភា សកម្មភាពដ៏ប្លែកនិងគ្រោះថ្នាក់របស់ក្មេងស្រីនេះត្រូវបានគេថតបានហើយយកមកបង្ហោះពេញបណ្តាញសង្គម។ តាមវីដេអូបានបង្ហាញថា ក្មេងស្រីនេះបានចាត់ទុកទ្វារតាក់ស៊ីជាកៅអី ឯដំបូលជាតុ ដើម្បីបញ្ចប់កិច្ចការផ្ទះរបស់ខ្លួនអោយហើយមុនពេលទៅដល់សាលា។


    អ្នកប្រើប្រាស់បណ្តាញសង្គមមានបប្រតិកម្មយ៉ាងខ្លាំងចំពោះរឿងនេះព្រោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ឪពុករបស់ក្មេងស្រីដែលជាអ្នកបើកតាក់ស៊ីនោះបានចេញមុខបកស្រាយ គាត់បានប្រាប់មិនអោយកូនធ្វើបែបនោះទៀតទេ។ គាត់បន្ថែមទៀត នៅថ្ងៃកើតហេតុខណៈពេលកំពុងបើកបរនោះគាត់បានជជែកលេងជាមួយនឹងមិត្តភក្តិ ដោយមិនបានចាប់អារម្មណ៍លើទង្វើររបស់កូនស្រីទេ។ ទោះយ៉ាងណាអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះឆ្ងល់ថា “ហេតុអ្វីនាងមិនអង្គុយក្នុងរថយន្តដើម្បីធ្វើវាទៅ ចាំបាច់ធ្វើបែបនេះ?”៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay