ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែងរងការរិះគន់ បន្ទាប់ពីផ្តល់ប្រាក់សំណងត្រឹមតែ៥០០យ័នអោយទៅក្មេងប្រុស៤ឆ្នាំ ដែលត្រូវបានសត្វឆ្កែរបស់គាត់ខាំយ៉ាងឃោរឃៅ

    BY Khmernote Media May 21, 2018
    ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែងរងការរិះគន់ បន្ទាប់ពីផ្តល់ប្រាក់សំណងត្រឹមតែ៥០០យ័នអោយទៅក្មេងប្រុស៤ឆ្នាំ ដែលត្រូវបានសត្វឆ្កែរបស់គាត់ខាំយ៉ាងឃោរឃៅ

    ប្រទេសចិន ៖ វាជាការទទួលខុសត្រូវរបស់ម្ចាស់ប្រសិនបើសត្វចិញ្ចឹមខ្លួន ទៅបង្ករការខូូចខាតរឺធ្វើអោយអ្នកដទៃមានរបួសស្នាម។ ប្រភពព័ត៌មានវបរទេសមួយបានចុះផ្សាយករណីគួរអោយអាណិតមួយ ដែលក្មេងប្រុស៤ឆ្នាំម្នាក់ត្រូវបានសត្វឆ្កែមួយក្បាលខាំជាប់មិនព្រមលែង។ ម្ចាស់ហាងបានប្រាប់ថា សត្វឆ្កែមួយក្បាលនេះត្រូវបានគាត់ចងជាប់នឹងដើមឈើលើចិញ្ចើមផ្លូវនៅខាងមុខហាង វាក៏បានហក់ទៅខាំក្មេងប្រុសដ៏គួរអោយអាណិត ខណៈពេលដែលគេបានដើរឆ្លងកាត់ពីមុខហាងនោះ។


    ក្មេងប្រុសត្រូវបានគេយកទៅមន្ទីពេទ្យភ្លាមៗ ក្រោយពីត្រូវឆ្កែមួយក្បាលនោះខាំជាប់មិនចង់លែង ម្ចាស់ហាងបានចេញថ្លៃព្យាបាលទាំងអស់ និង ផ្តល់ប្រាក់សំណង ៥០០យ័នអោយទៅក្មេងប្រុសនោះ។ បន្ទាប់ពីរឿងនេះលេចផ្សាយអ្នកប្រើប្រាស់បណ្តាលសង្គមបានធ្វើការរិះគន់យ៉ាងខ្លាំង ថាប្រាក់៥០០យ័នដែលម្ចាស់ហាងលក់សត្វចិញ្ចឹមនោះផ្តល់អោយវាដូចជាតិចពេកហើយ សម្រាប់ក្មេងតូចកំសត់ដែលត្រូវសត្វឆ្កែខ្លួនខាំយ៉ាងឃោរឃៅដល់ថ្នាក់នេះ៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay